* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុង​ព្រឹត្តិការណ៍​ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម (Video inside)

09-09-2026 18:40

(វៀតណាម)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា អបអរសាទរ ក្រុមអត្តពលិកគុនខ្មែររបស់​កម្ពុជា ដែលបានឈ្នះមេដាយ៧១គ្រឿង (មេដាយមាស៣៥ មេដាយប្រាក់២៧ មេដាយសំរិទ្ធ៩) ក្នុង​ព្រឹត្តិការណ៍​ការប្រកួតគុនខ្មែរជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ (1st Asian Kun Khmer Championship) ឆ្នាំ២០២៦ នៅប្រទេសវៀតណាម ចាប់ថ្ងៃទី១-៨ ខែកញ្ញា ឆ្នាំ២០២៦។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី១ (1st Asian Kun Khmer Championship) ឆ្នាំ២០២៦ ដែលរៀបចំនៅទីក្រុងកាន់ថឺ ប្រទេសវៀតណាម បានបញ្ចប់ដោយជោគជ័យ ដោយក្រុមម្ចាស់ផ្ទះដណ្ដើមបានមេដាយច្រើនជាងគេ ស្របពេលកម្ពុជា ដណ្ដើមបានមេដាយសរុប ៧១គ្រឿង (មាស ៣៥ ប្រាក់ ២៧ និងសំរឹទ្ធ ៩)។

ការប្រកួតនេះ មានអត្តពលិកជិត ៣០០នាក់ មកពី ១៤ប្រទេសចូលរួម ខណៈកម្ពុជាក្នុងនាមម្ចាស់ក្បាច់គុន បានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមចំនួន ៦៦នាក់ ហើយដណ្ដើមបានមេដាយសរុប ៧១គ្រឿង ឈរលេខរៀងទី២ បន្ទាប់ពីម្ចាស់ផ្ទះវៀតណាម ដែលដណ្ដើមបានមេដាយសរុប ៧៥គ្រឿង (មាស ៣៨ ប្រាក់ ៣០ និងសំរឹទ្ធ) គ្រាដែលឥណ្ឌូនេស៊ី ឈរលេខ៣ ឈ្នះមេដាយសរុប ៩គ្រឿង (មាស ១ ប្រាក់ ៥ និងសំរឹទ្ធ ៣)។

ដោយឡែកបណ្ដាប្រទេស ដែលដណ្ដើមបានមេដាយក្នុងការប្រកួតគុនខ្មែរជើងឯកអាស៊ី លើកទី១ នេះ មានក្រុមកីឡាប្រដាល់គុនខ្មែររបស់ឡាវ ឈរលេខ៤ ឈ្នះមេដាយសរុប ៤គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ១), ចិន និងហ្វីលីពីន ឈរលេខ៥ និងលេខ៦ ឈ្នះមេដាយសរុប ៤គ្រឿងដូចគ្នា (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ២), ម៉ាឡេស៊ី ឈរលេខ៧ ឈ្នះមេដាយសរុប ៣គ្រឿង (មាស ១ និងសំរឹទ្ធ ២), កាហ្សាក់ស្ថាន ឈរលេខ៨ ឈ្នះមេដាយសរុប ៥គ្រឿង (ប្រាក់ ៤ និងសំរឹទ្ធ ១), អាហ្វហ្គានីស្ថាន ឈរលេខ៩ ឈ្នះមេដាយប្រាក់ ៤, ឥណ្ឌា ឈរលេខ១០ ឈ្នះមេដាយប្រាក់ ៣ និងកូរ៉េខាងត្បូង ឈ្នះមេដាយប្រាក់ ១ ឈរលេខ១១។

ជាមួយសមិទ្ធផលនេះត្រូវបានលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ វាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ ទាំងដំណើរការរៀបចំការប្រកួតរបស់ម្ចាស់ផ្ទះវៀតណាម ការចូលរួមរបស់បណ្ដាប្រទេសក្នុងទ្វីបអាស៊ី ក៏ដូចជាការដណ្ដើមបានលទ្ធផលល្អប្រសើររបស់ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ក្នុងនាមម្ចាស់ក្បាច់គុន ទោះបីសហព័ន្ធបានផ្ដល់ឱកាស ដល់អត្តពលិកថ្នាលច្រើនចូលរួម។

ចំពោះការប្រកួតជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី២ លោកបង្ហើបថា អាចនឹងរៀបចំនៅឥណ្ឌូនេស៊ី បន្ទាប់ពីមានការស្នើសុំរៀបចំការប្រកួតនាឆ្នាំក្រោយ៕