Pizza Hut Cambodia ពង្រីកវត្តមានជាមួយសាខាថ្មីនៅ បំផុត ភីហ្សាហាត់ ប៉េងហួត បឹងស្នោ ប៉ូឡារីស អេហ្វ អេនប៊ី និងផលិតផលថ្មី ភីហ្សាសំបកសាច់ក្រកឈីស មីនី តម្លៃត្រឹមតែ $7.99
09-09-2026 18:55
(ភ្នំពេញ)៖ ភីហ្សាហាត់ កម្ពុជា (Pizza Hut Cambodia) បានបន្តពង្រីកវត្តមានរបស់ខ្លួននៅរាជធានីភ្នំពេញ តាមរយៈការបើកសម្ពោធសាខាថ្មី Pizza Hut Peng Huoth Boeung Snor Polaris F&B នៅបុរីប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ ដោយក្នុងឱកាសនេះ ក្រុមហ៊ុនក៏បានណែនាំផលិតផលថ្មី «Mini Extra Cheesy Sausage Pizza» ដែលមានតម្លៃត្រឹមតែ $7.99។
ផលិតផលថ្មីនេះ ត្រូវបានបង្កើតឡើងសម្រាប់អតិថិជនដែលចូលចិត្តរសជាតិឈីស និងសាច់ក្រក ដោយរួមបញ្ចូលរសជាតិឈ្ងុយឆ្ងាញ់ និងភាពឈ្ងុយរបស់ឈីសជាមួយសាច់ក្រក ហើយអាចជាជម្រើសសម្រាប់ការទទួលទានម្នាក់ឯង ឬចែករំលែកជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ក្នុងតម្លៃសមរម្យ។
ការបើកសម្ពោធសាខាថ្មីនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីតំណាងសំខាន់ៗ និងដៃគូអាជីវកម្ម រួមមាន លោក Steen Puggaard, CEO នៃ Louis T Collection, ឧកញ៉ា ថាយ ជាហួត ប្រធាន Peng Huoth Group, លោកស្រី Khem YekKheang CEO នៃ PH Investment, លោក Jesse McCaul Director នៃ Invest Cambodia, លោកស្រី Thina General Manager នៃ PH Restaurant និងលោក Rich KH (គោ ប្រាក់)។
ថ្លែងក្នុងឱកាសនេះ លោក Steen Puggaard ជនជាតិដាណឺម៉ាក (Danish) និងជា CEO នៃ Louis T Collection បានបង្ហាញទំនុកចិត្តចំពោះទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលមធ្យម និងវែង។ លោកបានលើកឡើងថា ការប្រែប្រួលនៃស្ថានភាពទីផ្សារ គឺជាផ្នែកមួយនៃការធ្វើអាជីវកម្ម ហើយ Pizza Hut នៅតែមានទំនុកចិត្តក្នុងការបន្តពង្រីកអាជីវកម្មនៅកម្ពុជា។
លោក Steen Puggaard បានលើកឡើងថា៖ «យើងជឿជាក់ថា ពេលនេះគឺជាពេលវេលាដែលត្រូវចាប់យកចំណែកទីផ្សារ និងពង្រឹងទីតាំងរបស់ Pizza Hut ឲ្យក្លាយជាភីហ្សាដែលឈានមុខមួយ»។
លោកបានបន្ថែមថា ការពង្រីកអាជីវកម្មរបស់ Pizza Hut នៅកម្ពុជា មិនត្រឹមតែផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មកាន់តែច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមបង្កើតការងារ និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋកម្ពុជាទទួលបានការងារ និងការរីកចម្រើនក្នុងអាជីពផងដែរ។
សម្រាប់សាខាថ្មី Pizza Hut Peng Huoth Boeung Snor Polaris F&B អតិថិជនអាចទទួលបានភីហ្សាដែលដុតថ្មីៗ មានរសជាតិឆ្ងាញ់ ព្រមទាំងផលិតផលម្ហូបអាហារជាច្រើនមុខ និងបរិយាកាសទទួលទានដែលមានផាសុកភាព សមស្របសម្រាប់អតិថិជនគ្រប់វ័យ។
ចំណុចពិសេសមួយទៀតរបស់សាខាថ្មីនេះ គឺមាន កន្លែងក្មេងលេង ដែលអនុញ្ញាតឱ្យកុមារអាចលេងកម្សាន្តក្នុងបរិយាកាសសមរម្យ ខណៈឪពុកម្តាយអាចសម្រាក និងទទួលទានអាហារបានយ៉ាងមានផាសុកភាព។ ការរៀបចំបែបនេះ គឺជាផ្នែកមួយនៃការផ្តល់បទពិសោធន៍ល្អសម្រាប់គ្រួសារ និងធ្វើឱ្យភោជនីយដ្ឋានក្លាយជាជម្រើសសម្រាប់ការជួបជុំ និងទទួលទានអាហាររួមគ្នា។
លោក Steen Puggaard បានបញ្ជាក់ថា Pizza Hut ផ្តោតសំខាន់លើការផ្តល់បទពិសោធន៍ល្អដល់អតិថិជន តាមរយៈការផ្តល់ជូនភីហ្សាដែលដុតថ្មីៗ កន្លែងទទួលទានមានផាសុកភាព សកម្មភាពសម្រាប់កុមារ និងក្រុមការងារដែលយកចិត្តទុកដាក់ក្នុងការបម្រើអតិថិជន។
ក្រៅពីការទទួលទាននៅភោជនីយដ្ឋាន អតិថិជនក៏អាចជ្រើសរើសសេវាដឹកជញ្ជូនអាហារដល់ផ្ទះ ឬកម្ម៉ង់យកទៅទទួលទាននៅទីកន្លែងផ្សេងបានផងដែរ។ ទន្ទឹមនឹងនេះ Pizza Hut ក៏ជឿជាក់ថា ការមកទទួលទាននៅភោជនីយដ្ឋានផ្ទាល់ នឹងផ្តល់បទពិសោធន៍កាន់តែល្អប្រសើរ ដោយអតិថិជនអាចទទួលបានសេវាកម្ម និងការយកចិត្តទុកដាក់ពីក្រុមការងារដោយផ្ទាល់។
ក្នុងឱកាសសម្ពោធសាខាថ្មីនេះ Pizza Hut ក៏បានបន្តចូលរួមក្នុងសកម្មភាពសង្គម តាមរយៈការឧបត្ថម្ភថវិកាដល់ Cambodian Children’s Fund ដែលជាផ្នែកមួយនៃការគាំទ្ររបស់ក្រុមហ៊ុនចំពោះការងារសប្បុរសធម៌ និងសហគមន៍នៅកម្ពុជា៕




