* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

09-09-2026 19:02

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូខេត្តតៃនិញ ដែលដឹកនាំដោយ លោក ផាម តឹនហ្វ័រ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ និងជាប្រធានគណៈកម្មការណែនាំ ៥២៥ខេត្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅលើទឹកដីខេត្តប៉ៃលិន។

ក្នងឱកាសនោះ លោកស្រីបណ្ឌិត បាន ស្រីមុំ បានសម្តែងនូវអំណរគុណ និងសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូខេត្តតៃនិញ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃ នាំយកនូវសេចក្តីរាប់អាន និងពរជ័យដ៏មហាប្រសើរមកកាន់ទឹកដីខេត្តប៉ៃលិន ហើយវត្តមានរបស់គណៈប្រតិភូ នាពេលនេះមិនត្រឹមតែជាការផ្តល់កិត្តិយសប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពដែលបង្ហាញ យ៉ាងច្បាស់ ពីចំណងមិត្តភាពដ៏រឹងមាំ រវាងកម្ពុជា និងវៀតណាម និយាយជារួម និងរវាងខេត្តប៉ៃលិន និងខេត្តតៃនិញ និយាយដោយឡែក។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អ រវាងចំណងមេត្រីភាពខេត្តប៉ៃលិន កម្ពុជា និងខេត្តតៃនិញ វៀតណាមនេះ គឺបានបង្ហាញអំពីសាមគ្គីភាពគ្នា រវាងប្រទេសជិតខាង ដោយមិនមានការរើសអើង ពូជសាសន៍ ជនជាតិអ្វីឡើយ ជាពិសេសគឺការស្រឡាញ់រាប់អានគ្នា ស្គាល់សុខទុក្ខគ្នាទៅវិញទៅមកស្របពេល ដែលប្រទេសទាំងពីរ ជាប់ភូមិផងរបងជាមួយគ្នា មានទំនាក់ទំនងល្អ ទាំងផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងផ្សេងៗ។

ជាការឆ្លើយតប លោក ផាម តឹនហ្វ័រ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជា សកម្មភាព ការទូតប្រចាំឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសដ៏សំខាន់មួយសម្រាប់ភាគី ទាំងពីរផ្លាស់ប្ដូរមតិយោបល់ ពង្រឹងទំនុក ចិត្តនយោបាយក៏ដូចជាបន្តជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរ ឱ្យកាន់តែជ្រាលជ្រៅ ដើម្បីរួមចំណែក ពង្រឹងមិត្តភាពជាប្រពៃណីរវាងប្រទេស វៀតណាម និងកម្ពុជា។

លោកប្រធានគណៈប្រតិភូ បានសម្ដែងនូវការអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលខេត្តប៉ៃលិនសម្រេចបាន រយៈពេលកន្លងមក និងបានបង្ហាញពីតួនាទី ជាខេត្តដ៏សកម្មមួយ ដែលមានស្ថិរភាព និងរីកចម្រើនខ្លាំង ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងបានចាត់ទុកទំនាក់ទំនង រវាងប្រទេសវៀតណាម និងកម្ពុជា គឺជាទំនាក់ទំនងពិសេសជាប្រវត្តិសាស្រ្ត ហើយកិច្ចសហប្រតិបត្តិការរវាងខេត្តតៃនិញ និងខេត្តប៉ៃលិន មានតួនាទីដ៏សំខាន់ ក្នុងការអនុវត្តន៍គោលនយោបាយរបស់ប្រទេសទាំងពីរ ជាពិសេសកិច្ចសហការលើ ការរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលីជីវិតក្នុងភូមិសាស្ត្រ ខេត្តប៉ៃលិន៕