លទ្ធផល PISA ២២៥ បញ្ជាក់ពីការកើនឡើងនៃសមត្ថភាពសិស្សកម្ពុជា ទាំងផ្នែកអំណាន, ផ្នែកគណិតវិទ្យា និងផ្នែកវិទ្យាសាស្រ្ត
09-09-2026 19:29
(ភ្នំពេញ)៖ របាយការណ៍នៃកម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សឆ្នាំ២០២៥ (Programme for International Student Assessment) (PISA) បានបញ្ជាក់ពីការកើនឡើងនៃសមត្ថភាពសិស្សកម្ពុជា ដែលជាប់ទាំង ៣មុខវិជ្ជាមានដូចជា៖ ផ្នែកអំណាន, ផ្នែកគណិតវិទ្យា និងផ្នែកវិទ្យាសាស្រ្ត។
របាយការណ៍រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សឆ្នាំ២០២៥ (PISA-2025) លើសមត្ថភាពសិស្សកម្ពុជា ទាំង៣មុខវិជ្ជា រួមមាន៖
PISA-2025៖ ផ្នែកអំណាន ភាគរយសិស្សដែលមានសមត្ថភាពខ្ពស់ (ពីកម្រិត ២ ឡើង) បានកើនឡើងពី ៧.៩% ក្នុងឆ្នាំ២០២២ ដល់ ១៣.៣% ក្នុងឆ្នាំ២០២៥។ ក្នុងចំណោមសិស្សទាំងនេះ សិស្សឆ្នើមបានកើនឡើងពី ០.៣% ក្នុងឆ្នាំ២០២២ ដល់ ០.៩% ក្នុងឆ្នាំ២០២៥។
PISA-2025៖ ផ្នែកគណិតវិទ្យា ភាគរយសិស្សដែលមានសមត្ថភាពខ្ពស់ (ពីកម្រិត ២ ឡើង) បានកើនឡើងពី ១២% ក្នុងឆ្នាំ២០២២ ដល់ ១៨% ក្នុងឆ្នាំ២០២៥។ ក្នុងចំណោមសិស្សទាំងនេះ សិស្សឆ្នើមបានកើនឡើងពី ២.៥% ក្នុងឆ្នាំ២០២២ ដល់ ២.៧% ក្នុងឆ្នាំ២០២៥។
PISA-2025៖ ផ្នែកវិទ្យាសាស្រ្ត ភាគរយសិស្សដែលមានសមត្ថភាពខ្ពស់ (ពីកម្រិត ២ ឡើង) បានកើនឡើងពី ១០.៤% ក្នុងឆ្នាំ២០២២ ដល់ ៣២.៥% ក្នុងឆ្នាំ២០២៥។ ក្នុងចំណោមសិស្សទាំងនេះ សិស្សឆ្នើមបានកើនឡើងពី ៥.០% ក្នុងឆ្នាំ២០២២ ដល់ ៥.៥% ក្នុងឆ្នាំ២០២៥។
តាមរយៈលទ្ធផល PISA ២០២៥ បានផ្តល់នូវភស្តុតាងដ៏គួរឱ្យជឿជាក់ ដែលបង្ហាញថា កំណែទម្រង់អប់រំរបស់កម្ពុជា ក្នុងរយៈពេល ១៣ឆ្នាំចុងក្រោយនេះ បានផ្តល់ផលជាវិជ្ជមានទៅលើការសិក្សារបស់សិស្ស និងកាត់បន្ថយនូវវិសមភាពនានា ព្រមទាំងជាប្រព័ន្ធ អប់រំមួយដែលកំពុងដំណើរការលើផ្លូវយ៉ាងត្រឹមត្រូវបំផុត៕
















