* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កាកបាទក្រហមកម្ពុជា បើកវគ្គបំប៉ន «គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម» ដល់គ្រូបង្គោលស្នាក់ការកណ្ដាល សាខារាជធានីខេត្ដ និងតាមស្ថាប័នពាក់ព័ន្ធ

09-09-2026 19:44

(ភ្នំពេញ)៖ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំបើកវគ្គបំប៉ន «គ្រូបង្គោលវិជ្ជាសង្គ្រោះបឋម» រយៈពេលបីថ្ងៃ ចាប់ថ្ងៃទី៨-១០ ខែកញ្ញា ឆ្នាំ២០២៦ ជូនដល់គ្រូបង្គោលនៅថ្នាក់កណ្តាល គ្រូបង្គោលមកពីសាខាកាកបាទក្រហមកម្ពុជា រាជធានីខេត្ត និងគ្រូបង្គោលតាមស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពបើកវគ្គដោយ ជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៦៩នាក់ស្រី ២២នាក់ ក្នុងនោះថ្នាក់កណ្តាលចំនួន ១១នាក់ ស្រី ៥នាក់ គ្រូបង្គោលជំនាញ មកពីខេត្តចំនួន ៥៤នាក់ ស្រី ១៧នាក់ និងគ្រូបង្គោលតាមស្ថាប័នពាក់ព័ន្ធចំនួន ៤នាក់។

ថ្លែងក្នុងពិធីបើកវគ្គនេះលោកស្រីអគ្គលេខាធិការ បានថ្លែងថា ការងារសង្ក្រោះបឋមមានសារៈសំខាន់ណាស់ក្នុងការជួយសង្គ្រោះជីវិត កាត់បន្ថយភាពធ្ងន់ធ្ងរនៅពេលមានគ្រោះថ្នាក់កើតឡើង ដូច្នេះការពង្រឹងសមត្ថភាពគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម គឺពិតជាមានសារៈសំខាន់ដើម្បីយកជំនាញទាំងនេះ ទៅបណ្តុះបណ្តាលនិងផ្សព្វផ្សាយបន្តចំណេះដឹងវិជ្ជាសង្គ្រោះបឋមទៅកាន់ប្រជាពលរដ្ឋបានកាន់តែទូលំទូលាយ។

លោកស្រីបានលើកឡើងទៀតថា «ទិសដៅរបស់កាកបាទក្រហមកម្ពុជា បន្តពង្រីកការលើកកម្ពស់ការយល់ដឹងពីវិជ្ជាសង្គ្រោះបឋមឱ្យបានដល់ប្រជាពលរដ្ឋ ដោយឆ្ពោះទៅសម្រេចគោលដៅ ឆ្នាំ២០៣០ ជំរុញឱ្យមានម្នាក់ក្នុងមួយគ្រួសារយល់ដឹងពីវិជ្ជាសង្គ្រោះបឋម និងចេះសង្ក្រោះបឋមមុនពេលគ្រូពេទ្យឬក្រុមសង្គ្រោះមកដល់។ តាមរយៈការបណ្តុះបណ្តាលនេះ លោកស្រីវអគ្គលេខាធិការ រំពឹងថាមានការកើនចំនួន និងសមត្ថភាពគ្រូបង្គោលវិជ្ជសង្គ្រោះបឋម បន្តពង្រីកការបណ្តុះដល់ប្រជាពលរដ្ឋ និងសហគមន៍ រួមចំណែកការពារជីវិត និងកាត់បន្ថយការស្លាប់ និងពិការភាព ព្រមទាំងបង្កើនសមត្ថភាពឆ្លើយតបនៅពេលមានហេតុការបន្ទាន់»

សូមបញ្ជាក់ថា វគ្គបំប៉នគ្រូបង្គោលវិជ្ជាសង្ក្រោះបឋមដែលមានរយៈពេលបីថ្ងៃនេះ គ្រូបង្គោលបានធ្វើបច្ចុប្បន្នភាពចំណោះដឹង និងអនុវត្តបច្ចេកទេសសង្គ្រោះបឋមសំខាន់ៗតាមស្តង់ដាអន្តរជាតិ និងស្របតាមបច្ចុប្បន្នភាពជាសកល។ ខ្លឹមសារសំខាន់ៗនៃវគ្គបំប៉ននេះ រួមមាន៖ ស្វែងយល់ពីសារៈសំខាន់នៃការប្រើប្រាស់ម៉ាស៊ីន និងការបណ្តុះបណ្តាល CPR ជាមួយ AED ឱ្យបានច្បាស់លាស់ក្នុងការជួយសង្គ្រោះជីវិត។ លើសពីនោះគឺពិនិត្យមើលបច្ចេកទេសការជួយសង្រ្គោះបឋមដល់ជនរងគ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពត្រឹមត្រូវតាមបច្ចេកទេស។ ការសង្គ្រោះបឋមតាមបែបឌីជីថល ។

ជាមួយគ្នានេះក៏មានការបណ្តុះបណ្តាលនិងការផ្តល់ជំនួយផ្នែកសង្គ្រោះបឋមផ្លូវចិត្ត (PFA) សម្រាប់អ្នកជួបប្រទះវិបត្តិ និងព្រឹត្តការណ៍រន្ធត់ចិត្ត ព្រមទាំងបច្ចេកទេសថែទាំក្នុងការជួយសង្គ្រោះអ្នករងរបួសដោយសារការផ្ទុះ។ ក្រៅពីការអនុវត្តជំនាញផ្ទាល់វគ្គនេះ ក៏ផ្តោតលើការពង្រឹងសមត្ថភាពរបស់គ្រូបង្គោលដែលទទួលបានចំណេះដឹងដើម្បីបន្តយកទៅបណ្តុះបណ្តាលនៅតាមសាខារៀងខ្លួនៗ។ បច្ចុប្បន្នកាកបាទក្រហមកម្ពុជា កំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាសង្គ្រោះបឋមតាបបែបឌីជីថល ក្នុងការបណ្តុះបណ្តាល និងផ្សព្វផ្សាយពីវិជ្ជាសង្គ្រោះបឋម ដោយកាកបាទក្រហមកម្ពុជា បានបង្កើត First Aid App , រៀនតាមប្រព័ន្ធអនឡាញជាដើម ដើម្បីឱ្យប្រជាពលរដ្ឋអាចទទួលបានចំណេះដឹងវិជ្ជាសង្គ្រោះបឋម មានភាពងាយស្រួលនិងកាន់តែទូលំទូលាយថែមទៀត។ ទន្ទឹមនេះក៏បានជំរុញឱ្យក្រុមគ្រូបង្កោល រៀបចំក្រុមសង្គ្រោះបឋម និងពង្រឹកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន ឬដៃគូពាក់ព័ន្ធ ដើម្បើឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនៅពេលមានគ្រោះថ្នាក់ ជាពិសេសមានគ្រោះមហន្តរាយឬវិបត្តិភ័យនានា។

គួររំលឹកថា វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន គឺនាំមកនូវការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាជន ក្រុមគ្រួសារ ជនរងគ្រោះ អ្នកជំងឺ នៅទីកន្លែងការងារ សហគមន៍ ដែលតែងតែជួបប្រទះជាញឹកញាប់ក្នុងជីវភាពរស់នៅ។ (វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន) ផ្តល់សេវា និងការផ្ទេរចំណេះដឹង ជំនាញ និងឥរិយាបថ ដើម្បីយកទៅប្រើប្រាស់ឱ្យសមស្របទៅនឹងធនធាននៅក្នុងសហគមន៍។ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីវិជ្ជាសង្គ្រោះបឋម និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងគោលដៅជួយសង្គ្រោះជីវិតពេលមានគ្រោះថ្នាក់ ជំងឺផ្សេងៗ ជួយសម្រួលដល់គ្រូពេទ្យងាយព្យាបាលសំដៅលើការកាត់បន្ថយភាពឈឺចាប់ ពិការភាព និងគ្រោះថ្នាក់ដល់អាយុជីវិត៕