* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ឃួង ស្រេង ណែនាំអាជ្ញាធរឱ្យតាមដាន និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីរាជធានីភ្នំពេញ

09-09-2026 20:47

(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ចៅសង្កាត់ និងមេភូមិ ឱ្យតាមដាន និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ។ ការណែនាំនេះ ធ្វើឡើងស្របតាមការប្តេជ្ញាចិត្តរបស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបោសម្អាត បទល្មេីស Online Scamឱ្យអស់។

ការណែនាំនេះ ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់វាលស្បូវ ព្រែកឯង ក្បាលកោះ និងព្រែកថ្មី ក្នុងខណ្ឌច្បារអំពៅ នាល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានជំរុញឱ្យថ្នាក់ភូមិ សង្កាត់ ខណ្ឌ ធ្វើការងារព្រមៗគ្នា ដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោក ឃួង ស្រេង បានថ្លែងអំណរគុណចំពោះមន្ត្រីបក្សមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះគ្រប់អាណត្តិកន្លងមក។ លោកក៏បានសង្កត់ធ្ងន់ថា មហិច្ឆតារបស់គណបក្ស គឺបន្តដឹកនាំប្រទេសជាតិជារៀងរហូត ដើម្បីសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ លោកបានរំលឹកពីស្នាដៃជាច្រើនរបស់គណបក្ស ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍។

ជាមួយគ្នានេះ ចៅសង្កាត់ និងមេភូមិ បានបង្ហាញពីសមិទ្ធផលការងារក្នុងមូលដ្ឋាន និងបានប្តេជ្ញាចិត្តក្នុងការកសាងសមាជិកបក្ស និងប្រែក្លាយសមាជិកម្នាក់ឱ្យក្លាយជាសន្លឹកឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៧-២០២៨ ខាងមុខ។ ពួកគេក៏បានស្នើសុំការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងមូលដ្ឋានផងដែរ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៕