* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ចែករំលែកនូវយុទ្ធសាស្ត្រគន្លឹះ ៦ចំណុច ក្នុងកិច្ចប្រជុំចង្អៀត នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ នៅទីក្រុងគូឡាឡាំពួ

09-09-2026 20:49

(គូឡាឡាំពួ)៖ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀត (AHMM Retreat) ដែលផ្តោតលើការពិភាក្សាស៊ីជម្រៅលើប្រធានបទ «ការលុបបំបាត់របាំងធ្វើការដាច់ដោយឡែកពីគ្នា និងការបង្កើតកម្លាំងសរុប៖ កិច្ចប្រជុំយុទ្ធសាស្ត្រស្តីពីការរៀបចំទិសដៅឆ្លើយតបនឹងបន្ទុកទ្វេដងនៃជំងឺឆ្លង និងជំងឺមិនឆ្លងរបស់អាស៊ាន» ក្រោមការដឹកនាំសម្របសម្រួលដោយលោក Datuk Seri Dr. Haji Dzulkefly Ahmad រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំ AHMM លើកទី១៧ ដែលមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសសមាជិកអាស៊ាន និងអគ្គលេខាធិការរងអាស៊ាន។

នៅក្នុងមតិអន្តរាគមន៍នៃកិច្ចប្រជុំ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា បានរំលេចអំពីបញ្ហាប្រឈមនៃរចនាសម្ព័ន្ធប្រព័ន្ធសុខាភិបាលបច្ចុប្បន្ន ដែលនៅតែមានភាពដាច់ដោយឡែកពីគ្នា (Silos) និងស្នើឱ្យប្រែក្លាយប្រព័ន្ធសុខាភិបាលទៅជា «ការគិតបែបប្រព័ន្ធ (Systems Thinking)»។ លើសពីនោះដើម្បីដោះស្រាយកិច្ចការប្រឈមនេះ និងឈានទប់ទល់ការកើនឡើងយ៉ាងឆាប់រហ័សនៃជំងឺមិនឆ្លង និងជំងឺរ៉ាំរ៉ៃ លោកសាស្ត្រាចារ្យ បានចែករំលែកនូវយុទ្ធសាស្ត្រគន្លឹះចំនួន ៦ ចំណុច រួមមាន៖
១). អនុវត្តទម្រង់ថែទាំតាមបែបបរិយាបន្ន និងបង្ការជាមុន ២). ពន្លឿនការប្រើប្រាស់ប្រព័ន្ធសុខាភិបាលឌីជីថល ៣). ពង្រឹងភាពជាអ្នកដឹកនាំក្នុងការតម្រង់ទិសគោលដៅរួម ៤). អភិវឌ្ឍការបណ្តុះបណ្តាលមន្ត្រីសុខាភិបាលបែបពហុជំនាញ ៥). ពង្រឹងសេវាសុខាភិបាលបឋម និងកាត់បន្ថយភាពផ្ទុយគ្នានៃហិរញ្ញប្បទាន ៦). ពង្រឹងអភិបាលកិច្ចផ្អែកលើទិន្នន័យ និងក្របខ័ណ្ឌច្បាប់។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់បន្ថែមថា ការលុបបំបាត់របាំងដែលធ្វើការដាច់ដោយឡែកពីគ្នា គឺដើម្បីកសាងបាននូវប្រព័ន្ធសុខាភិបាលដែលមានការតភ្ជាប់គ្នាតែមួយ ដោយតម្កល់តម្រូវការរបស់អ្នកជំងឺជាស្នូលកណ្តាល (patient-centered care) និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

សូមជម្រាបថាកិច្ចប្រជុំបានបញ្ចប់ ដោយទទួលបានធាតុចូលជាយុទ្ធសាស្ត្រសំខាន់ៗក្នុងការលើកកម្ពស់សុខុមាលភាពតំបន់អាស៊ាន៕