* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អភិបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ពីការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស និងជីវភាពរស់នៅកាន់តែប្រសើរឡើងរបស់ប្រជាពលរដ្ឋក្នុង «ភូមិរង់ចាំ» (Video inside)

09-09-2026 20:50

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងអំពីការប្រែមុខមាត់ថ្មី និងការវិវត្តរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុង «ភូមិរង់ចាំ» ដែលជាទីតាំងតាំងទីលំនៅថ្មីរៀបចំដោយរាជរដ្ឋាភិបាលសម្រាប់ប្រជាពលរដ្ឋ។

ផ្អែកតាមប្រសាសន៍របស់លោកអភិបាលខេត្ត ចាប់តាំងពីដំណាក់កាលចាប់ឆ្នោតចែកផ្ទះជូនប្រជាពលរដ្ឋមករស់នៅជាក់ស្ដែងរហូតមកដល់ពេលនេះ គ្រប់ខ្នងផ្ទះទាំងអស់សុទ្ធតែមានបណ្ដាញអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ក្នុងនោះ រាជរដ្ឋាភិបាលបានផ្តល់ការឧបត្ថម្ភភ្លើង ២០ គីឡូវ៉ាត់ម៉ោងក្នុងមួយគ្រួសារដោយមិនគិតថ្លៃសម្រាប់រយៈពេលមួយឆ្នាំ ព្រមទាំងមានប្រាក់ឧបត្ថម្ភគាំទ្រផ្នែកប្រព័ន្ធទឹកស្អាតតាមចំនួនសមាជិកគ្រួសារបន្ថែមទៀតផងដែរ។

អ្វីដែលជាការកត់សម្គាល់ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិនេះមិនរង់ចាំតែជំនួយពីរាជរដ្ឋាភិបាលនោះទេ ពោលគឺពួកគាត់មានស្មារតីម្ចាស់ការក្នុងការកែលម្អជីវភាព និងលំនៅដ្ឋានរៀងៗខ្លួន។ ផ្ទះសម្បែងភាគច្រើនត្រូវបានរៀបចំយ៉ាងមានសភ័ណភាព តាមរយៈការចាក់សាប តយាបមុខផ្ទះ និងការដាំដំណាំរួមផ្សំ បន្លែបង្ការ ឬដំណាំហូបផ្លែជុំវិញផ្ទះ។

ប្រជាពលរដ្ឋដែលធ្លាប់ប្រកបរបរលក់ដូរនៅតំបន់ជោគជ័យ ព្រៃចាន់ ឬបឹងត្រកួន ក៏បានចាប់ផ្តើមបន្តមុខរបរលក់បន្លែ និងទំនិញផ្សេងៗឡើងវិញ ដោយអាជ្ញាធរបានរៀបចំទីតាំងផ្សារជូនយ៉ាងសមរម្យ ទាំងការលក់នៅតាមផ្ទះ និងនៅក្នុងផ្សារ។

បន្ថែមលើនេះ អាជ្ញាធរខេត្តបានសហការជាមួយអង្គការដៃគូ និងក្រុមហ៊ុនឯកជន ដើម្បីបំពាក់អំពូលសូឡាតាមផ្លូវសាធារណៈ ផ្តល់ស្បៀងអាហារ និងជួយផ្សព្វផ្សាយបង្កើនមុខរបរជូនពលរដ្ឋ។

ចំពោះវិស័យសុខាភិបាល មណ្ឌលសុខភាពថ្មីកំពុងដំណើរការសាងសង់ ដោយរំពឹងថានឹងរួចរាល់ ១០០% នៅខែវិច្ឆិកាខាងមុខ ប៉ុន្តែក្នុងអំឡុងពេលនេះ អាជ្ញាធរបានចាត់តាំងក្រុមគ្រូពេទ្យប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ដើម្បីផ្តល់សេវាថែទាំសុខភាពជាប្រចាំ។

ជាមួយគ្នានេះ កងកម្លាំងនគរបាល និងក្រុមការងារចម្រុះថ្នាក់ខេត្ត-ស្រុក ក៏បានដាក់ប្រចាំការ ២៤ ម៉ោងដើម្បីធានាសន្តិសុខ និងសុវត្ថិភាពពេញលេញ ធ្វើឱ្យភូមិរង់ចាំប្រែមុខមាត់ថ្មីប្រកបដោយភាពកក់ក្តៅ និងជីវភាពរស់នៅកាន់តែល្អប្រសើរ៕