* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ជំនួបជាមួយប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា, អ្នកឧកញ៉ា គិត ម៉េង ថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

10-09-2026 07:40

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា នារសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូធុរកិច្ចអាមេរិកដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (ACBC)។

ក្នុងឱកាសនៃជំនួបនេះ លោកស្រី ចាន់ សុខវាសនា បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ អ្នកឧកញ៉ា គិត ម៉េង។

លោកស្រីបានបង្ហាញនូវបំណងប្រាថ្នាយ៉ាងមុតមាំក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

បន្ថែមពីនេះ លោកស្រី បានគូសបញ្ជាក់ថា លោកស្រីនឹងដឹកនាំគណៈប្រតិភូធុរកិច្ចអាមេរិក ជាបន្តបន្ទាប់ទៀតមកកម្ពុជា។ ដោយឡែក គណៈប្រតិភូក្នុងឱកាសនេះ សុទ្ធសឹងតែជាក្រុមហ៊ុនធំៗ ដែលមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យសំខាន់ៗរួមមានដូចជា៖ ភស្តុភារ ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម និងកសិកម្មជាដើម។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនងដ៏ល្អប្រសើរជាមួយសភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា នឹងអាចបង្កើនកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនងរវាងធុរជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពខ្ពស់។

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា គិត ម៉េង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តរបស់សភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ក្នុងការចូលរួមពង្រឹងស្ពានសេដ្ឋកិច្ចតភ្ជាប់រវាងកម្ពុជា និងសហរដ្ឋអាមេរិក។

អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ និងយូរអង្វែងរយៈពេល ៧៦ ឆ្នាំ (១៩៥០-២០២៦) ព្រមទាំងបានរំលេចនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សំខាន់ៗរវាងប្រទេសទាំងពីរ។

អ្នកឧកញ៉ាប្រធាន ថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

អ្នកឧកញ៉ាប្រធានបានបន្ថែមថា សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់។លើសពីនេះ វត្តមានរបស់ក្រុមហ៊ុនលំដាប់ពិភពលោក របស់អាមេរិកដូចជា Coca-Cola Ford Chevron Caltex និង GE បានបង្ហាញយ៉ាងច្បាស់អំពីទំនុកចិត្ត លើបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលបច្ចុប្បន្នមានសន្តិភាព ស្ថិរភាពនយោបាយ និងឆ្ពោះទៅរកចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវការតាំងចិត្ត និងជំនឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចអាមេរិកនាពេលនេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ភាពជាដៃគូវិនិយោគយូរអង្វែង និងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក សម្រាប់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ៕