* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងរៀបចំដែនដី ចេញសេចក្តីប្រកាសព័ត៌មានជុំវិញដំណោះស្រាយគម្រោងបុរី ឡេង ណាវ៉ាត់ត្រា និងការបំពានលើបណ្តាញសង្គម

10-09-2026 09:46

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបច្ចុប្បន្នភាព និងចំណាត់ការដោះស្រាយបញ្ហាក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិលេខ ៦អា និងគម្រោង ជ្រែមួយរយ ស្ថិតក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

វឌ្ឍនភាពនៃការដោះស្រាយ និងលទ្ធផលសម្រេចបានផ្អែកតាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលឧកញ៉ា ឡេង ភត្រា (ឡេង ណាវ៉ាត់ត្រា) បានប្រគល់សិទ្ធិជូនក្រសួង ដ.ន.ស. ក្នុងការដឹកនាំសម្របសម្រួលការសាងសង់៖

*គិតត្រឹមថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងបានដឹកនាំសាងសង់ និងប្រគល់ផ្ទះជូនអតិថិជនបានចំនួន ៥៩៨ផ្ទះ

*បានចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ ១០០% បានចំនួន ៥,៩៧០បណ្ណ

*បានចាក់បំពេញដីបន្ថែមនៅគម្រោងជ្រោយយាយ សម្រេចបានប្រមាណ ៦០%។

ដើម្បីការពារផលប្រយោជន៍អតិថិជន និងធានាដំណើរការដោះស្រាយ ក្រសួងបានផ្អាកចរាចរលើអចលនទ្រព្យរបស់ក្រុមហ៊ុន និងលោក ឡេង ភត្រា ព្រមទាំងកំពុងស្វែងរកដៃគូវិនិយោគសមស្រប ដើម្បីលក់ទ្រព្យសកម្មយកមកទ្រទ្រង់ដំណើរការសាងសង់បន្ត។

ក្រសួងបានស្នើឱ្យអតិថិជនប្រមាណជាង ៣៥ ០០០គ្រួសារ នៅទូទាំងប្រទេស បន្តចូលរួមអនុវត្តវិធានការនានាក្រោមយន្តការសម្របសម្រួល ដោយស្មារតីយោគយល់ និងអធ្យាស្រ័យ។

ជាមួយគ្នានេះ ក្រសួងបានតម្រូវឱ្យភាគីក្រុមហ៊ុន និងអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ត្រូវបន្តចូលរួមឱ្យបានសកម្មក្នុងដំណើរការដោះស្រាយតាមយន្តការដែលបានព្រមព្រៀងគ្នា ដើម្បីការពារប្រយោជន៍អតិថិជនជាអាទិភាព៕