* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្ត្រី ឈាង រ៉ា ដាក់ចេញនូវទិសដៅអាទិភាពចំនួន ៣ចំណុច ដើម្បីកសាងភាពធន់ ការត្រៀមលក្ខណៈ និងការឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈ

10-09-2026 10:56

(គូឡាឡាំពួ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា គោលដៅចុងក្រោយគឺការកសាង «បណ្តាញសន្តិសុខសុខភាពអាស៊ានដែលមានភាពប្រទាក់ក្រឡាគ្នា» ដែលតភ្ជាប់ជាមួយអង្គការសុខភាពពិភពលោក (WHO) និងស្ថាបត្យកម្មសុខភាពសកល។
អាស៊ានត្រូវផ្លាស់ប្តូរពី «ការយឺតយ៉ាវ ទៅជាការសម្រេចចិត្ត» ពី «ភាពដាច់ដោយឡែក ទៅជាការសម្របសម្រួល» និងពី «ការឆ្លើយតបនៅពេលមានវិបត្តិ ទៅជាការទស្សន៍ទាយ និងត្រៀមលក្ខណៈជាមុន»

ការលើកឡើងបែបនេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសលោកផ្តល់មតិអន្តរាគមន៍ ក្នុងកិច្ចប្រជុំអមបែបបិទទ្វារ (Closed Side Meeting) ស្តីពីការកសាងភាពធន់ ការត្រៀមលក្ខណៈ និងការឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈ (PPR) នាថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ (17th AHMM) ដែលប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះ មានគោលបំណង ដោះស្រាយភាពយឺតយ៉ាវ ក្នុងការបញ្ចប់កិច្ចព្រមព្រៀងបង្កើត (EA) មជ្ឈមណ្ឌលអាស៊ានសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ និងជំងឺកំពុងកើតមាន (ACPHEED) ព្រមទាំងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនេះឱ្យបានឆាប់។

ក្នុងមតិអន្តរាគមន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើឱ្យអាស៊ានប្រើប្រាស់ដំណាក់កាលនេះរៀនសូត្រពីបទពិសោធន៍ ដើម្បីកសាងប្រព័ន្ធដែលមានចីរភាព ដោយបានដាក់ចេញនូវទិសដៅអាទិភាពចំនួន ៣ ចំណុច៖

* គោលបំណងច្បាស់លាស់៖ ផ្ដោតលើការងារស្នូលអាទិភាព រួមមាន ការតាមដានជំងឺឆ្លង ការព្រមានជាមុន ការចែករំលែកព័ត៌មាន និងការកសាងសមត្ថភាព ដោយសារមុខងារ ACPHEED ត្រូវបែងចែកទៅប្រទេសម្ចាស់ផ្ទះទាំង៣ (ឥណ្ឌូនេស៊ី ថៃ និងវៀតណាម)។
* អភិបាលកិច្ចប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព៖ បញ្ចូលភាពជាម្ចាស់ផ្នែកនយោបាយជាមួយការណែនាំបច្ចេកទេស/វិទ្យាសាស្ត្រ ដោយគោរពអធិបតេយ្យភាពជាតិ និងជួយពង្រឹង (មិនមែនជំនួស) ប្រព័ន្ធសុខាភិបាលដែលមានស្រាប់របស់ប្រទេសសមាជិក។

*ការប្រើប្រាស់យន្តការអាស៊ានដែលមានស្រាប់៖ តភ្ជាប់ ACPHEED ទៅនឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ និងការដឹកជញ្ជូនសង្គ្រោះបន្ទាន់ ដោយអនុវត្តគោលការណ៍ «អាស៊ានតែមួយ ឆ្លើយតបតែមួយ» និងវិធីសាស្ត្រ «សុខភាពតែមួយ» (មនុស្ស សត្វ និងបរិស្ថាន)៕