* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំជំនួបពិភាក្សាតុមូលស្តីពីការវិនិយោគនៅកម្ពុជា, ព្រឹត្តិការណ៍អមនៃពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន

10-09-2026 11:18

(សៀមិន)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំគណៈប្រតិភូ និងតំណាងវិស័យឯកជនកម្ពុជា ចូលរួមក្នុងជំនួបពិភាក្សាតុមូលស្តីពីការវិនិយោគនៅកម្ពុជា ដែលនេះជារបៀបវារៈអមមួយនៃព្រឹត្តិការណ៍ ពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ កំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងសៀម៉ិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធ រវាង ក.អ.ក., នាយកដ្ឋានទំនាក់ទំនងនៃគណៈកម្មាធិការរៀបចំពិព័រណ៍វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន, និងមន្ទីរពាណិជ្ជកម្មក្រុងសៀម៉ិន ដោយមានការសម្របសម្រួលរៀបចំដោយ វេទិកាសេវាសាធារណៈសកលសម្រាប់សហគ្រាសនៃក្រុងសៀម៉ិន, ការិយាល័យទំនាក់ទំនងសេវាកម្មគ្រប់ជ្រុងជ្រោយនៅបរទេសនៃក្រុងសៀម៉ិន ព្រមទាំងក្រុមហ៊ុន Hong-Da Taxation Services (Xiamen) Limited Inc. ក្នុងគោលបំណងកសាងស្ពានចម្លងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងផ្លាស់ប្តូរព័ត៌មានវិនិយោគដោយផ្ទាល់រវាងថ្នាក់ដឹកនាំ និងវិស័យឯកជនកម្ពុជា ជាមួយនិងវិនិយោគិន ព្រមទាំងធុរជនសក្តានុពលក្នុងក្រុងសៀមិន។

ជំនួបពិភាក្សាតុមូលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល ត្រង់ទៅត្រង់មក និងប្រកបដោយស្មារតីសហការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលប្រជាជនខេត្តហ្វូជៀន, ថ្នាក់ដឹកនាំរដ្ឋបាលប្រជាជនក្រុងសៀម៉ិន, មន្ត្រីជាន់ខ្ពស់នៃមន្ទីរពាណិជ្ជកម្ម និងការិយាល័យកិច្ចការបរទេសក្រុងសៀម៉ិន ព្រមទាំងតំណាងសមាគមអាជីវកម្ម សហគ្រាសធំៗ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកប្រមាណ ៤០ស្ថាប័ន។

នៅក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី បានផ្តល់បទបង្ហាញយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយស្តីពីទិដ្ឋភាពទូទៅនៃបរិយាកាសវិនិយោគនៅកម្ពុជា បានគូសរំលេចពីសុខសន្តិភាព ស្ថិរភាពនយោបាន លំនឹងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយបើកចំហរទទួលអ្នកវិនិយោគបរទេស ព្រមទាំងកញ្ចប់លើកទឹកចិត្តវិនិយោគដ៏មានភាពប្រកួតប្រជែងរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះលោកបានគូសបញ្ជាក់អំពីទិសដៅនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងកាលានុវត្តភាពវិនិយោគក្នុងវិស័យអាទិភាពជាច្រើន ដែលឆ្លើយតបទៅនឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល។

ទន្ទឹមនឹងនេះ កម្មវិធីក៏បានរៀបចំវគ្គចែករំលែកបទពិសោធន៍ផ្ទាល់ ដោយមានការចូលរួមពីតំណាងសមាគមឧកញ៉ាកម្ពុជា ដែលបានចែករំលែកនូវបទពិសោធន៍ជាក់ស្តែង និងនីតិវិធីទូទៅសម្រាប់វិនិយោគិនបរទេស រួមមាន ការចុះបញ្ជីក្រុមហ៊ុន កាតព្វកិច្ចពន្ធដារ បទប្បញ្ញត្តិការងារ ការសហការលើខ្សែច្រវាក់ផ្គត់ផ្គង់ និងទម្រង់នៃភាពជាដៃគូជាមួយសហគ្រាសក្នុងស្រុក។ ជាមួយគ្នានោះ លោក Wang Shuangtao អនុប្រធានក្រុមហ៊ុន Wanli Stone ក៏បានឡើងចែករំលែកបទពិសោធន៍ជោគជ័យជាក់ស្តែងនៃការវិនិយោគរបស់ខ្លួននៅកម្ពុជា ដើម្បីបង្កើនទំនុកចិត្ត និងជំរុញទឹកចិត្តដល់សហគ្រិនចិនដែលមានបំណងពង្រីកការវិនិយោគមកកាន់កម្ពុជា។

ជាកិច្ចបញ្ចប់កម្មវិធីបានឈានចូលដល់វគ្គពិភាក្សា និងការផ្គូផ្គងដៃគូធុរកិច្ច ដែលនៅក្នុងនោះ មន្ត្រីជាន់ខ្ពស់កម្ពុជា និងសហគ្រិនធំៗនៃប្រទេសទាំងពីរ បានផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាគ្នាយ៉ាងស៊ីជម្រៅលើគម្រោងវិនិយោគជាក់ស្តែង និងកាលានុវត្តភាពកិច្ចសហប្រតិបត្តិការនាពេលអនាគត ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធបំផុត៕