លោកស្រី សិរីធម្មសុខាភិរ័ក្ខរតន៍ សុខ កែវ ចេញលិខិតថ្លែងអំណរគុណ សម្រាប់ការអញ្ជើញចូលរួមរំលែកទុក្ខ លោក ច័ន្ទ សារុន អតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម និងជាតំណាងរាស្ត្រខេត្តតាកែវ
10-09-2026 14:28
(ភ្នំពេញ)៖ លោកស្រី សិរីធម្មសុខាភិរ័ក្ខរតន៍ សុខ កែវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ក្នុងនាមគ្រួសារសព លោកបណ្ឌិតសភាចារ្យ ច័ន្ទ សាវុន សូមថ្លែងអំណរព្រះគុណ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្ដេចព្រះសង្ឃ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ គណមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ។
សូមក្រាបថ្វាយបង្គំថ្វាយ ព្រះពរថ្លែងអំណរព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។
តាមរយៈលិខិតនេះ លោកស្រី បានថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះជារាណាចក្រកម្ពុជា, សម្តេចមមារដ្ឋសភាធិការធិបតី ឃួន សុដ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចមហាបថរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ព្រមទាំង សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី នាង កញ្ញា និងញាតិមិត្តជិតឆ្ងាយទាំងអស់ ក្នុងការនិមន្ត យាង និងអញ្ជើញចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោកស្រី តាមរយៈសាររំលែកទុក្ខ បច្ច័យ-ថវិកា ដាក់កូនផ្កាគោរពវិញ្ញាណក្ខន្ធសព បញ្ចុះសព និងកម្មវិធីបុណ្យ៧ថ្ងៃ ១០០ ថ្ងៃ ជូនបដិសន្ធិវិញ្ញាណ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា ។
ជាមួយគ្នានេះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលបានសហការរៀបចំបុណ្យសព លោកបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ដែលប្រព្រឹត្តទៅដោយរលូន សមស្របតាមប្រពៃណីជាតិ និងប្រពៃណីសាសនាខ្មែរ ។
ជាថ្មីម្តងទៀត លោកស្រី សិរីធម្មសុខាភិរ័ក្ខរតន៍ សុខ កែវ សូមលើកហត្ថប្រណមបួងសួងដល់គុណព្រះរតនត្រ័យកវ ទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរជ័យសិរីមង្គល វិបុលសុខមហាប្រសើរថ្វាយ ប្រគេន សម្តេចព្រះសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ, ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូម គោរពជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញ និងញាតិមិត្តជិតឆ្ងាយទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ និងជួបប្រទះត នឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕



















