* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ពលរដ្ឋ៩គ្រួសារ សុំអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្ត និងតុលាការខេត្តស្វាយរៀង ករណីមេភូមិធ្នុង ស្រុករមាសហែក និងមនុស្សមួយចំនួនទៀត ដុតបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសំបែង និងផលដំណាំដីពួកគាត់

10-09-2026 15:55

(ស្វាយរៀង)៖ លោក ឆាយ សុផាត រស់នៅភូមិតាម៉ិញ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង តំណាងពលរដ្ឋចំនួន ៩គ្រួសារ រស់នៅក្នុងភូមិតាមិញ ឃុំក្រសាំង ភូមិកំរ៉ែង ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងភូមិល្អក់ ភូមិស្គន់ ឃុំស្មោងខាងជើង ភូមិក្រវ៉ាន ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានស្វែងរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តស្វាយរៀង ក៏ដូចជាស្នើដល់តុលាការខេត្តស្វាយរៀង ជួយរកយុត្តិធម៌ជូនពួកគាត់ ពាក់ព័ន្ធទៅនឹងលោកមេភូមិធ្នង់ ឃុំក្រសាំង និងបក្ខពួក មកធ្វើសកម្មភាពដុតបំផ្លាញ ទ្រព្យសម្បត្តិ ផ្ទះសំបែង និងផលដំណាំ នៅចំណុចទីតាំងក្រពើពងស្ថិតនៅភូមិធ្នង់ និងភូមិស្មាច ឃុំក្រសាំង ដោយពួកគាត់អះអាងថា ដីនៅទីតាំងក្រពើពងនេះ បានកាន់កាប់តាំងឆ្នាំ ១៩៧៩មកម្ល៉េះ។

លោក ឆាយ សុផាត បានឲ្យដឹងថា ក្នុងនាមតំណាងពលរដ្ឋ៩គ្រួសារ លោកបានដាក់ពាក្យបណ្តឹងទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ដោយប្តឹងឈ្មោះ ទី១៖ សោម​ សំអឿន តួនាទីជាមេភូមិធ្នង់ ទី២៖រស់​ រិន, ទី៣៖ពាល​ សោភ័ណ្ឌ, ទី៤៖វង់​ ភួង, ទី៥៖ព្រុំ​ យឿង អាសយដ្ឋានបញ្ចុប្បន្ន ភូមិតាម៉ិញ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។ ទី៦៖ឈ្មោះ វ៉ាន យ៉ែម អាយុប្រហែល ៥៥ឆ្នាំ ទី៧៖ឈ្មោះ ស៊ុំ យ៉ូន អាយុប្រហែល៤៥ឆ្នាំ ទី៨៖ឈ្មោះ ផន ថង អាយុប្រហែល១៨ឆ្នាំ ទី៩៖ឈ្មោះ អ៊ាន ចំរើន អាយុប្រហែល១៩ឆ្នាំ ទី១០៖ឈ្មោះ ទឹម ចាន់ថន អាយុប្រហែល២០ឆ្នាំ ទី១១៖ឈ្មោះ ថុល ចាន់រ៉ា អាយុប្រហែល៣៥ឆ្នាំ ទី១២៖ឈ្មោះ អឹម ជឿន អាយុ៣៧ឆ្នាំ បច្ចុប្បន្នមានអាសយដ្ឋាននៅភូមិធ្នង់ ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ពីបទធ្វើសកម្មភាព ដុតបំផ្លាញ ទ្រព្យសម្បត្តិ ផ្ទះសំបែង និងផលដំណាំ នៅចំណុចទីតាំងក្រពើពង ស្ថិតនៅភូមិធ្នង់ និងភូមិស្មាច ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកបានបញ្ជាក់ថា លើកទី១ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៖១៥នាទីរសៀល និងលើកទី២ នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៖៥០នាទីរសៀល ស្រាប់តែឃើញលេចមុខឈ្មោះ សោម សំ អឿន និង ព្រុំ យឿង រួមគំនិតចាត់តាំង ដឹកនាំ និងប្រមូលបក្ខពួកបើកដៃឲ្យក្រុមជនល្មើសធ្វើសកម្មភាព និងបុគ្គលផ្សេងទៀតមានអាវុធច្រើនប្រភេទ មានដូចជា កាំបិតពូថៅ ដំបង និងប្រេងសាំង ១កានធំ មកធ្វើសកម្មភាព តំរាមកំហែង ដុតកាប់បំផ្លាញ ទ្រព្យសម្បត្តិ ផ្ទះសំបែង និងផលដំណាំដែលជាម្ចាស់កម្មសិទ្ធផ្ទាល់។

ទ្រព្យសម្បតីដែលខូចខាតរួមមាន៖ ទី១៖ ផ្ទះឈើម៉ូតក្រពើហារ១ ខ្នង ១២x១៧ តម្លៃ១៥០០០$ ទី២៖ ផ្ទះឈើ៥x៧ តម្លៃ៥០០០$, ទី៣៖ ផ្ទះឈើ៤x៧ តម្លៃ៤៥០០$, ទី៤៖ ផ្ទះឈើប្រក់ស្លឹក តម្លៃ ៣០០០$, ទី៥៖កញ្ចុះឈើ តម្លៃ១០០០$, ទី៦៖ម៉ាស៊ីនភ្លើងម៉ាស៊ូត១២សេស ១គ្រឿង តម្លៃ១៥០០០$, ទី៧៖ម៉ាស៊ីនភ្លើងសាំង១០សេស១ គ្រឿង តម្លៃ២០០០$, ទី៨៖គោយន្តកន្ត្រៃ ១៩សេស១គ្រឿង តម្លៃ២៥០០$, ទី៩៖គ្រែប្រអប់១ តម្លៃ១០០០$, ទី១០៖គ្រែឈើ៣ តម្លៃ១០០០$, ទី១១៖គ្រែដែក២ តម្លៃ១០០$, ទី១២៖ទូរខោអាវ និងទូរផ្ទះបាយតម្លៃ២០០០$, ទី១៣៖ក្បួនដែក១និងក្បួនឈើ១ តម្លៃ៣០០០$, ទី១៤៖ចំការត្រសក់ឪឡឹកបីហិតា និងដូង១០០ដើម ខ្នុរ៥០ដើមជាមួយដំណាំផ្សេងទៀតជាច្រើននិងទ្រព្យ សម្បត្តិផ្សេងៗទៀតគិតជាទឹកលុយតម្លៃ ៥០០០$។

ពលរដ្ឋទាំង៩គ្រួសារ ដែលត្រូវបានលោកមេភូមិធ្នុង និងបក្ខពួកធ្វើសកម្មភាពកាប់បំផ្លាញផ្ទះសំបែង និងដុតផលដំណាំរបស់ពួកគាត់ សូមសំណូមពរទៅតំណាងអយ្យការដូចតទៅ៖

*ទី១៖ សូមទាមទាឲ្យចុងចោទសងការខូចខាតជាទឹកប្រាក់ជំនួន ១០០,០០០$
*ទី២៖ សងជំងឺចិត្តចំនួនទឹកប្រាក់១០,០០០$
*ទី៣៖ សូមឲ្យតុលាការសម្រេចផ្ដន្ទាទោសចុងចោទតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត។

ពលរដ្ឋទាំង៩គ្រួសារ ក៏បានស្នើអភិបាលខេត្តស្វាយរៀង ជួយចាត់មន្ត្រីជំនាញចុះស្រាវជ្រាវ នឹងស្នើសុំចេញបណ្ណកម្មសិទ្ធិដល់ពួកគាត់ចំនួន៩គ្រួសារ ដែលបានអាស្រ័យផលលើដីចំនួន ២០ហិកតានៅភូមិធ្នុង ឃុំក្រសាំងនេះផង ដោយពួកគាត់អះអាងថា បានរុករានកាន់កាប់លើទីតាំងដីនេះ តាំងពីឆ្នាំ១៩៧៩មកម៉្លេះ។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលស្រុករមាសហែក ក៏ធ្លាប់បានចេញសេចក្តីបំភ្លឺឲ្យសាធារណៈជនបានដឹងផងដែរ ជាមួយគ្នានេះ រដ្ឋបាលស្រុកក៏បានសូមសំណូមពរឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ឈប់ការយល់ច្រឡំ ព្រមទាំងទុកលទ្ធភាពជូនសមត្ថកិច្ច និងស្ថាប័នតុលាការចាត់ការតាមនីតិវិធីច្បាប់។

យ៉ាងណាក៏ដោយភ្នាក់ងារព័ត៌មាន Fresh News មិនទាន់អាចសុំការបំភ្លឺពីលោកមេភូមិបានទេនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦៕