* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ថ្នាក់ដឹកនាំខេត្តសៀមរាប៖ កិច្ចការព័ត៌មាន និងសាធារណៈមតិជាផ្នែកមួយសំខាន់ ដើម្បីជំរុញឱ្យឃើញនូវសកម្មភាពដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

10-09-2026 16:03

(សៀមរាប)៖ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កិច្ចការព័ត៌មាន និងសាធារណៈមតិជាផ្នែកមួយសំខាន់ ដើម្បីជំរុញឱ្យឃើញនូវសកម្មភាពដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ដែលបានខិតខំក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការអនុវត្តអភិបាលកិច្ចល្អ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋរបស់យើងឱ្យកាន់តែមានភាពប្រសើរឡើង ពីដំណាក់កាលមួយទៅដំណាក់កាលមួយ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក សុខ ថុល នៅក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យលើការងារព័ត៌មាន និងការងាររបាយការណ៍ របស់រដ្ឋបាលខេត្តសៀមរាប នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងភាគីពាក់ព័ន្ធជាច្រើនផងដែរ។

លោកបានបន្តថា ដើម្បីបង្ហាញនូវសមិទ្ធផលដែលយើងខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំខេត្ត ដែលខិតខំដើម្បីជំរុញឱ្យខេត្តសៀមរាបឱ្យមានភាពល្អប្រសើរ ទាំងសេដ្ឋកិច្ច និងសង្គម។ ជាពិសេសដើម្បីឆ្លុះបញ្ចាំង ឱ្យឃើញភាពរីកចម្រើននៅក្នុងខេត្ត និងឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងរបស់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមលើកកម្ពស់នៃជីវភាពរបស់ប្រជាពលរដ្ឋ។

លោកបន្តថា «យើងត្រូវបង្ហាញនៅក្នុងរបាយការណ៍ និងសកម្មភាពតាមរយៈការផ្សព្វផ្សាយ ដូចសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូននៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែសីហាកន្លងទៅនេះ។ ព្រមទាំងបានណែនាំដល់អ្នកពាក់ព័ន្ធគ្រប់ក្រសួងស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើការផ្សព្វផ្សាយនូវសមិទ្ធផល ដែលមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក បានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក»

លោកអភិបាលរងខេត្ត បន្ថែមថា ប្រសិនជាយើងប្រឹងប្រែងអនុវត្តការងារហើយ តែការផ្សព្វផ្សាយរបស់យើងមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះទេ ដូចជាសកម្មភាពហ្នឹងវាអសកម្ម មិនឆ្លុះបញ្ចាំងនូវការខិតខំ ប្រឹងប្រែងទាំងអស់គ្នាក្នុងការអនុវត្ត ដូចនេះយើងត្រូវសហការគ្នាពង្រឹងលើកិច្ចការនេះ។ ពិតមែនហើយ បណ្ដាមន្ទីរអង្គភាពរដ្ឋបាលក្រុង ស្រុក បានធ្វើសកម្មភាពកន្លងមកហើយ ប៉ុន្តែការផ្សព្វផ្សាយ និងការឆ្លើយតបនូវសាធារណៈមតិនៅមានកម្រិតនៅឡើយ។

លោក សុខ ថុល បញ្ជាក់ថា ទាំងនេះគឺជាចំណុចដ៏សំខាន់ក្នុងកិច្ចប្រជុំនេះ ដែលពាក់ព័ន្ធនឹងការត្រៀមរៀបចំរបាយការណ៍ រយៈពេល៩ខែ ឆ្នាំ២០២៦ ត្រៀមរៀបចំរបាយការណ៍រយៈពេល ១០ខែ និងប៉ាន់ស្មាន ២ខែ ឆ្នាំ២០២៦ និងរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល សម្រេចបានពីឆ្នាំ២០២៣-២០២៦។

ជាមួយនេះដែរ លោកក៏បានណែនាំដល់ក្រុមការងារមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុក ត្រូវរៀបចំ និងផ្ដល់ទីតាំងភូមិសាស្ត្រ សមិទ្ធផល ការអភិវឌ្ឍន៍ចម្បងៗរបស់ខ្លួន ដើម្បីឱ្យក្រុមការងាររបស់រដ្ឋបាលខេត្ត និងក្រុមការងារមន្ទីរព័ត៌មានខេត្ត ចុះផ្ដិតយករូបភាព និងវីដេអូ សម្រាប់ផ្សព្វផ្សាយ និងត្រៀមរៀបចំសន្និបាតឆ្នាំរបស់រដ្ឋបាលខេត្តនាពេលខាងមុខ៕