* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ខេត្តព្រះវិហារ វះកាត់បានជោគជ័យលើអ្នកជំងឺមានគ្រួសក្នុងថង់ទឹកប្រមាត់ធ្ងន់ធ្ងរ

10-09-2026 16:11

(ព្រះវិហារ)៖ មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បានអនុវត្តការព្យាបាល និងវះកាត់ជូនអ្នកជំងឺជាស្ត្រីម្នាក់ អាយុ២៨ឆ្នាំ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មាន Symptomatic cholecystolithiasis (គ្រួសក្នុងថង់ទឹកប្រមាត់ដែលបង្កឱ្យមានរោគសញ្ញាធ្ងន់ធ្ងរ) និងបានធ្វើការវះកាត់ទទួលបានជោកជ័យ។

លោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ប្រធានមន្ទីរពេទ្យបង្អែក ១៦ មករា ខេត្តព្រះវិហារ បានថ្លែងថា ក្នុងការវះកាត់នេះ ក្រុមគ្រូពេទ្យជំនាញបានធ្វើការវះកាត់ យកថង់ទឹកប្រមាត់ដែលមានគ្រួសចេញ ដើម្បីព្យាបាលជំងឺ និងការពារផលវិបាកដែលអាចកើតមានបន្តទៀត។ ការវះកាត់បានប្រព្រឹត្តទៅដោយជោគជ័យ និងអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យបន្តតាមដាន និងថែទាំក្រោយការវះកាត់។

លោកថ្លែងទៀតថា អ្នកជំងឺឈ្មោះ គ ស ណ ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅនៅភូមិម្លូរព្រៃ ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ បន្ទាប់ពីទទួលការពិនិត្យ និងវាយតម្លៃពីក្រុមគ្រូពេទ្យជំនាញ អ្នកជំងឺត្រូវបានសម្រេចធ្វើការវះកាត់យកថង់ទឹកប្រមាត់ចេញ និងបន្តតាមដានស្ថានភាពអ្នកជំងឺយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាសុវត្ថិភាព និងការស្តារសុខភាពរបស់អ្នកជំងឺ។

លោកបានបន្តថា ករណីនេះក៏ជាសក្ខីភាពមួយបង្ហាញពីការរីកចម្រើននៃសមត្ថភាព និងបច្ចេកទេសវះកាត់របស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា ដែលអាចផ្តល់សេវាព្យាបាល និងវះកាត់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់មន្ទីរពេទ្យនៅរាជធានី ឬខេត្តផ្សេងៗ ក្នុងករណីដែលអាចព្យាបាលបាននៅក្នុងមូលដ្ឋាន។

លោកប្រធានមន្ទីរពេទ្យបានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានរោគសញ្ញាមិនប្រក្រតីពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ ឬមានការឈឺចាប់នៅតំបន់ពោះ ជាពិសេសផ្នែកខាងស្តាំខាងលើ គួរទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ។

លោកថាការវះកាត់នេះ ត្រូវបានអនុវត្តដោយក្រុមវះកាត់ជំនាញ រួមមាន៖

*Surgeon: លោកវេជ្ជបណ្ឌិត គល់ គោរព
*Anesthesia: លោកស្រី សេម សុភ័ណ្ឌ
*Anesthesia: លោក ហង្ស សីហា
*Instrumentist: លោក ជៀន និរោ។

មន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា នឹងបន្តពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ បច្ចេកទេសវេជ្ជសាស្ត្រ និងគុណភាពសេវាសុខាភិបាល ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងផ្តល់សេវាព្យាបាលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព៕