* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ

10-09-2026 16:20

(ព្រះវិហារ)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ចុះបេសកកម្មទៅកាន់ខេត្តព្រះវិហារ ដើម្បីប្រមូលព័ត៌មាន និងរាយការណ៍អំពីស្ថានភាព ជាក់ស្តែងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ជាពិសេសផលប៉ះពាល់ដែលកើតឡើងលើប្រជាពលរដ្ឋ និងតំបន់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌពិភពលោក។

បេសកកម្មព័ត៌មាននេះ បានចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានគោលបំណងពង្រឹងការផ្សព្វផ្សាយ និងការប្រមូលព័ត៌មានពីស្ថានភាពនៅតំបន់ដែលរងផលប៉ះពាល់ ដោយជម្លោះព្រំដែនទៅកាន់សាធារណជនជាតិ និងអន្តរជាតិ។

ក្នុងអំឡុងបេសកកម្មអ្នកសារព័ត៌មាន បានចុះទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដើម្បីសង្កេត និងកត់ត្រាស្ថានភាពជាក់ស្តែងពិនិត្យផលប៉ះពាល់ដែលបានកើតឡើងព្រមទាំងស្តាប់ និងផ្សព្វផ្សាយ សំឡេងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ ដើម្បីបង្ហាញពីស្ថានភាព និងផលវិបាកដែលប្រជាពលរដ្ឋកម្ពុជាបានជួបប្រទះក្នុងអំឡុងពេល និងក្រោយពេលប្រយុទ្ធគ្នានៅតាមបណ្ដោយព្រំដែន។

ជាមួយគ្នានេះ អ្នកសារព័ត៌មានក៏បានប្រមូលព័ត៌មានពាក់ព័ន្ធនឹងសំណល់ជាតិផ្ទុះពីសង្គ្រាមរួមមានគ្រាប់មិនទាន់ផ្ទុះ និងសំណល់គ្រាប់បែកចង្កោមដែលអាចបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពប្រជាពលរដ្ឋ និងបង្កផលប៉ះពាល់រយៈពេលវែងដល់សហគមន៍នៅតំបន់រងគ្រោះ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា «បេសកកម្មនេះ បានផ្តោតសំខាន់លើការរាយការណ៍ព័ត៌មានពិតការផ្ទៀងផ្ទាត់ និងបញ្ជាក់ប្រភពព័ត៌មានច្បាស់លាស់ព្រមទាំងការគោរព គោលការណ៍វិជ្ជាជីវៈសារព័ត៌មានក្នុងការរាយការណ៍អំពីជម្លោះ និងផលប៉ះពាល់លើប្រជាជនស៊ីវិល»

លោក ពុយ គា បានបន្ថែមថា «សុវត្ថិភាពរបស់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋក្នុងតំបន់ គឺជាអាទិភាពសំខាន់បំផុតក្នុងអំឡុង បេសកកម្មខណៈការចុះយកព័ត៌មានបានប្រព្រឹត្តទៅដោយប្រុងប្រយ័ត្ន និងមិនឱ្យអ្នកសារព័ត៌មានចូលទៅជិតប៉ះ ឬរើសំណល់ជាតិផ្ទុះដែលអាចបង្កគ្រោះថ្នាក់ឡើយ»

បេសកកម្មព័ត៌មាននេះគឺជាការរួមចំណែកពង្រឹងការរាយការណ៍ព័ត៌មានពីតំបន់ជម្លោះដោយផ្អែកលើការសង្កេតជាក់ស្តែងការផ្ទៀងផ្ទាត់ព័ត៌មាន និងសំឡេងពីប្រភពនៅក្នុងតំបន់ដើម្បីឱ្យសាធារណជនក្នុងប្រទេស និងសហគមន៍អន្តរជាតិទទួលបានព័ត៌មានកាន់តែច្បាស់លាស់អំពីស្ថានភាព និងផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ៕