* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អភិបាលស្រុកស្ទោង ជំរុញគណៈកម្មការលទ្ធកម្មឃុំ និងអ្នកទទួលការ ផ្តោតលើគុណភាពគ្រឹះសំណង់ និងតម្រូវការប្រជាពលរដ្ឋ

10-09-2026 17:16

(កំពង់ធំ)៖ លោក សាយក គឹមឡម អភិបាលស្រុកស្ទោង បានជំរុញយ៉ាងមុតមាំដល់គណៈកម្មការលទ្ធកម្មឃុំ និងអ្នកទទួលការសាងសង់ទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតលើគុណភាពគ្រឹះសំណង់ គុណភាពទូទៅ និងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។ ការជំរុញនេះបានធ្វើឡើងក្នុងពិធីដេញថ្លៃកិច្ចសន្យាសំណង់ ដែលជាថវិកាមូលនិធិឃុំសំព្រោជ កាលពីព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦។

អភិបាលស្រុកបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្រុមការងារត្រូវយកចិត្តទុកដាក់លើការកសាងគ្រឹះសំណង់ឱ្យបានរឹងមាំ ដែលជាកត្តាអាទិភាពចម្បងក្នុងការធានាសុវត្ថិភាព និងភាពធន់នៃសំណង់។

លោកបានបន្ថែមថា ការសាងសង់តាមបទដ្ឋានបច្ចេកទេស គ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ ជាពិសេសការរៀបចំលូជ្រុងធំ ត្រូវតែមានការចាក់គ្រឹះឱ្យបានត្រឹមត្រូវ និងមាំទាំបំផុត ដើម្បីជៀសវាងការស្រុត ឬខូចខាតមុនអាយុកាល។ គណៈកម្មការលទ្ធកម្មឃុំ និងភាគីពាក់ព័ន្ធត្រូវមានភាពម្ចាស់ការខ្ពស់ ក្នុងការចុះតាមដាន ត្រួតពិនិត្យសកម្មភាពសាងសង់ជាប្រចាំ ដើម្បីធានាថាអ្នកទទួលការអនុវត្តបានត្រឹមត្រូវតាមកិច្ចសន្យា និងស្តង់ដារដែលបានកំណត់។

ទន្ទឹមនឹងនេះ គ្រប់សកម្មភាពអភិវឌ្ឍន៍ត្រូវយកតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាធំ ដើម្បីឱ្យសមិទ្ធផលដែលសាងសង់រួចបម្រើប្រយោជន៍បានចំទិសដៅ និងទាន់ពេលវេលា។

លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ដោយជៀសវាងដាច់ខាតនូវការសាងសង់ ឬប្រកបអាជីវកម្មរំលោភលើដីចំណីផ្លូវ ដែលនាំឱ្យប៉ះពាល់ដល់សោភ័ណភាព និងការងាយស្រួលក្នុងការពង្រីកផ្លូវនាពេលអនាគត។ លើសពីនេះ ការថែរក្សាសមិទ្ធផលឱ្យបានយូរអង្វែងក្រោយពេលកសាងរួចរាល់ គឺជាភារកិច្ចរបស់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សា ការពារ និងប្រើប្រាស់សមិទ្ធផលទាំងនោះដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាថាវាអាចប្រើប្រាស់បានយូរអង្វែងជាប្រយោជន៍រួម។

សូមបញ្ជាក់ថា គម្រោងដែលបានដេញថ្លៃក្នុងឱកាសនេះ រួមមានការសាងសង់ផ្លូវបេតុងប្រវែង ៦០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ការចាក់ដីលុបស្រះ ១កន្លែង និងស្លាកគម្រោង ១ផ្ទាំង ជាមួយថវិកាតម្លៃប៉ាន់ស្មាន ៤០០,១២៩,៤៥៣ រៀល។ ក្រៅពីនេះ ក៏មានគម្រោងសាងសង់ផ្លូវក្រួសក្រហមប្រវែង ៤គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ក្រួស ០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង ១កន្លែង ជាមួយតម្លៃប៉ាន់ស្មានសរុប ៤៣២,៤៣៨,៧៣៧ រៀលផងដែរ៕