* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ក្រសួងការងារ ស្តាប់កង្វល់បងប្អូនកម្មករ និងគ្រប់ភាគីដោយយកចិត្តទុកដាក់ ប៉ុន្តែការចរចាត្រូវផ្អែកលើលក្ខណៈវិនិច្ឆ័យ ដើម្បីធានាប្រាក់ឈ្នួលសមរម្យ និងនិរន្តភាពនៃអាជីវកម្ម

10-09-2026 17:19

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់ស្តាប់កង្វល់ និងសំណើរបស់បងប្អូនកម្មករនិយោជិត សហជីព និងគ្រប់ភាគី ពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ដោយបញ្ជាក់ថា ការចរចាត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ថា ការកំណត់ប្រាក់ឈ្នួលត្រូវមានមូលដ្ឋានទិន្នន័យច្បាស់លាស់ ដោយគិតគូរទាំងតម្រូវការរបស់កម្មករ ស្ថានភាពសេដ្ឋកិច្ច និងលទ្ធភាពអនុវត្តជាក់ស្តែង។

លោកបានលើកឡើងថា៖ «ក្រសួងយល់ពីកង្វល់របស់បងប្អូនកម្មករ។ រាល់សំណើរបស់បងប្អូន សហជីព និងគ្រប់ភាគី សុទ្ធតែគួរទទួលបានការស្តាប់ និងការពិនិត្យដោយយកចិត្តទុកដាក់ ព្រោះគោលដៅចម្បងរបស់រាជរដ្ឋាភិបាល គឺជួយឱ្យបងប្អូនកម្មករមានជីវភាពប្រសើរឡើង មានការងារស្ថិតស្ថេរ និងជំរុញការពង្រីករោងចក្រ សហគ្រាស ដើម្បីបង្កើនឱកាសការងារជូនប្រជាពលរដ្ឋ»

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការចរចាត្រូវប្រព្រឹត្តទៅតាមច្បាប់ ដោយមានការចូលរួមពីតំណាងកម្មករនិយោជិត និយោជក និងរាជរដ្ឋាភិបាល។ ការពិនិត្យកត្តាសង្គម និងសេដ្ឋកិច្ចរួមគ្នា នឹងជួយឱ្យការសម្រេចចិត្តមានមូលដ្ឋានច្បាស់លាស់ សំដៅធានាប្រាក់ឈ្នួលសមរម្យ ទន្ទឹមនឹងការរក្សាស្ថិរភាពការងារ និងការរីកចម្រើនរបស់សហគ្រាសប្រកបដោយចីរភាព។

លោក ស៊ុន មេសា បានបន្ថែមថា ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាជាប្រចាំឆ្នាំ បង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះជីវភាពកម្មករ និងស្ថានភាពវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។ ដំណើរការនេះផ្តល់ឱកាសឱ្យភាគីពាក់ព័ន្ធលើកឡើងពីកង្វល់ សំណូមពរ និងបញ្ហាប្រឈម ព្រមទាំងពិនិត្យសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

ទន្ទឹមនឹងការគិតគូរអំពីប្រាក់ឈ្នួល រាជរដ្ឋាភិបាលក៏បន្តគាំទ្រដល់កម្មករ និងគ្រួសារ តាមរយៈការគាំពារសង្គមរបស់ ប.ស.ស.ការបណ្តុះបណ្តាលជំនាញ និងវិធានការសម្រាលបន្ទុកចំណាយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូនកម្មករនិយោជិត៕