* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រតិភូអនុព័ន្ធយោធាកូរ៉េខាងត្បូង ស្វែងយល់​ និងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តបាត់ដំបង

11-09-2026 07:27

(បាត់ដំបង)៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូអនុព័ន្ធយោធានៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ច និងសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត។

ពិធីទទួលប្រតិភូនេះ បានប្រព្រឹត្តទៅក្រោមវត្តមានមេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងលោកឧត្តមសេនីយ៍ត្រី​ ហែម​ វុទ្ធី ព្រមទាំងមេបញ្ជាការរង នាយសេនាធិការរងទាំងអស់ នាយលេខាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យចំណុះមន្ទីរទាំង៧ នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច ប្រធានអង្គភាពសន្តិសុខ និងប្រធានអង្គភាពនគរបាលយុត្តធម៌ មេបញ្ជាការកងអនុសេនាតូចការពារ នាយគិលានដ្ឋាន មេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័តនិងសមាជិកទាំងអស់ នាយទាហានគ្រប់គ្រងសិក្ខាកាមវគ្គ៤៧ និងសិក្ខាកាមទាំងអស់ ព្រមទាំងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង១៤។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងកងយោធពលខេមរភូមិន្ទ ជាពិសេសកងរាជអាវុធហត្ថកម្ពុជា ជាមួយកងកម្លាំងយោធានៃសាធារណរដ្ឋកូរ៉េ។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍គ្នាទៅវិញទៅមក សំដៅលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាពការងារក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់។

ដំណើរទស្សនកិច្ចរបស់ប្រតិភូអនុព័ន្ធយោធាកូរ៉េខាងត្បូងនាពេលនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត សម្រាប់ផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕