* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងព័ត៌មាន និង JCA ចាប់ផ្តើមកិច្ចសហការអភិរក្សបណ្ណសារវីដេអូប្រវត្តិសាស្ត្រ ជាសម្បត្តិបេតិកភណ្ឌជាតិ

11-09-2026 09:17

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន និងសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association - JCA) កំពុងចាប់ផ្តើមកិច្ចសហប្រតិបត្តិការលើការអភិរក្ស និងបំប្លែងបណ្ណសារវីដេអូប្រវត្តិសាស្ត្រដែលបានថតទុកពីសកម្មភាពរបស់ថ្នាក់ដឹកនាំជាតិ និងព្រឹត្តិការណ៍សំខាន់ៗនានា ទៅជាទម្រង់ឌីជីថល ដើម្បីរក្សាទុកជាប្រភពឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ និងជាសម្បត្តិបេតិកភណ្ឌជាតិសម្រាប់មនុស្សជំនាន់ក្រោយ។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងដូច្នេះ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា (JCA) ដឹកនាំដោយលោក Takahashi Fumiaki ប្រធានសមាគម និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។

ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការរៀបចំ និងអភិរក្សបណ្ណសារវីដេអូចាស់ៗ ដែលកំពុងរក្សាទុកនៅទូរទស្សន៍ជាតិកម្ពុជា (TVK) ជាពិសេសការបំប្លែងឯកសារដែលមានផ្ទុកនៅលើមេឌៀចាស់ៗ ឬទម្រង់ផ្ទុកទិន្នន័យដែលលែងប្រើប្រាស់ ទៅជាបណ្ណសារឌីជីថល។ ការងារនេះនឹងរួមចំណែកការពារឯកសារទាំងនោះពីការខូចខាត និងការបាត់បង់ ព្រមទាំងជួយសម្រួលដល់ការរៀបចំ ចាត់ថ្នាក់ ស្វែងរក និងប្រើប្រាស់ឯកសារបានកាន់តែមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះសមាគមជប៉ុន-កម្ពុជា ដែលបានចូលរួមសហការគាំទ្រគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ ដោយចាត់ទុកបណ្ណសារវីដេអូចាស់ៗថា ជាប្រភពព័ត៌មាន និងឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលអាចឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ សកម្មភាព និងការវិវត្តសំខាន់ៗរបស់ប្រទេសកម្ពុជាក្នុងអតីតកាល។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា បណ្ណសារវីដេអូទាំងនេះមិនមែនគ្រាន់តែជាឯកសារសម្រាប់រក្សាទុកក្នុងឃ្លាំងប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាង និងជាប្រភពចំណេះដឹងដែលមានតម្លៃសម្រាប់ការសិក្សា ស្រាវជ្រាវ និងការយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់កម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការអភិរក្ស និងបំប្លែងបណ្ណសារទាំងនេះទៅជាទម្រង់ឌីជីថល គឺជាការងារចាំបាច់ ដើម្បីធានាថាឯកសារដ៏មានតម្លៃទាំងនេះអាចរក្សាទុកបានយូរអង្វែង និងមិនត្រូវបានបាត់បង់ ឬខូចខាតទៅតាមពេលវេលា។ ជាមួយគ្នានេះ បណ្ណសារឌីជីថលក៏នឹងជួយបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង ការចាត់ថ្នាក់ ការស្វែងរក និងការប្រើប្រាស់ឯកសារសម្រាប់ការងារព័ត៌មាន និងការផ្សព្វផ្សាយជូនសាធារណជន។

រដ្ឋមន្ត្រីបានបន្ថែមថា ការងារអភិរក្សនេះមានគោលដៅធានាថា បណ្ណសារវីដេអូប្រវត្តិសាស្ត្រទាំងនេះនឹងក្លាយជាមរតកឯកសាររបស់ជាតិ ដែលអាចបន្តបម្រើជាប្រភពចំណេះដឹង និងព័ត៌មានសម្រាប់មនុស្សជំនាន់ក្រោយ ព្រមទាំងគាំទ្រដល់ការសិក្សា ការស្រាវជ្រាវ ការផលិតព័ត៌មាន និងការផ្សព្វផ្សាយអំពីប្រវត្តិសាស្ត្ររបស់កម្ពុជាផងដែរ។

ជាមួយគ្នានេះ ក្នុងជំនួបក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសមាគមជប៉ុន-កម្ពុជា លើវិស័យបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ ការផលិតមាតិកាឌីជីថល ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ព្រមទាំងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនសមត្ថភាពមន្ត្រី និងអ្នកជំនាញក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ តាមរយៈការទទួលបានចំណេះដឹង ជំនាញបច្ចេកទេស និងបទពិសោធន៍ថ្មីៗ ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

ជាការឆ្លើយតប ភាគី JCA បានបង្ហាញឆន្ទៈក្នុងការស្វែងរកឱកាសបន្ថែម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន តាមរយៈការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញបច្ចេកទេស ព្រមទាំងការគាំទ្រដល់ការបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជា ដើម្បីរួមចំណែកដល់ការធ្វើទំនើបកម្មវិស័យព័ត៌មាន និងការអភិរក្សមរតកឯកសារប្រវត្តិសាស្ត្ររបស់ជាតិឱ្យបានគង់វង្ស៕