* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ដ្រីសុខាភិបាលកម្ពុជា ថ្លែងបទអន្តរាគមន៍លើប្រធានបទ «ការបង្កើតកម្លាំងសរុប កំណត់អាទិភាពរួមប្រចាំតំបន់ ដើម្បីលើកកម្ពស់ប្រព័ន្ធសុខាភិបាល ក្នុងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន តំណាង SEARO ​និងWPRO

11-09-2026 09:55

(គូឡាឡាំពួ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន និងតំណាង អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEARO) និងតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) ក្រោមប្រធានបទ «អាស៊ានមានសុខភាពល្អ៖ រួមគ្នាឆ្ពោះទៅរកប្រព័ន្ធសុខាភិបាលប្រកបដោយសមធម៌ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត» (Healthy ASEAN: Together Towards Equitable, Future-Ready Health Systems) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅនារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២៖៣០នាទីរសៀល ដែលត្រូវបានសម្របសម្រួលដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលនៃប្រទេសសមាជិកអាស៊ាន និងតំណាងនាយកតំបន់ WHO SEARO និង WPRO។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងបទអន្តរាគមន៍លើប្រធានបទ «ការបង្កើតកម្លាំងសរុប៖ ការកំណត់អាទិភាពរួមប្រចាំតំបន់ ដើម្បីលើកកម្ពស់ប្រព័ន្ធសុខាភិបាល » (Creating Synergies: Setting shared regional priorities to further enhance health systems) ដោយបានទាញការយកចិត្តទុកដាក់លើអាទិភាពគន្លឹះចំនួន ៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសុខភាពពិភពលោក (WHO)៖
១៖ ចំពោះជំងឺមិនឆ្លង: បន្តពង្រឹងសមិទ្ធផលក្នុងការគ្របដណ្តប់សុខភាពសកល និងការឆ្លើយតបគ្រោះអាសន្ន យកចិត្តទុកដាក់ការប្រយុទ្ធនឹងជំងឺមិនឆ្លង ផ្លាស់ប្តូរបទពិសោធន៍ក្នុងការការពារ និងអន្តរាគមន៍តាំងពីដំណាក់កាលដំបូង។
២៖ បង្កើនប្រសិទ្ធភាពយន្តការដែលមានស្រាប់ ពុំចាំបាច់បង្កើតយន្តការថ្មី បំប្លែងកិច្ចសហប្រតិបត្តិការទៅជាគោលដៅជាក់ស្តែង អាចវាស់វែងបាន និងកៀរគរហិរញ្ញប្បទានប្រកបដោយចីរភាព។
៣៖ ភ្ជាប់អន្តរវិស័យ និងក្របខណ្ឌអាស៊ាន-អង្គការសហប្រជាជាតិ: ពង្រឹងរចនាសម្ព័ន្ធសុខាភិបាលតំបន់ (ផែនការសកម្មភាពតំបន់សម្រាប់សន្តិសុខសុខភាព) និងបង្កើនកិច្ចសហប្រតិបត្តិការឆ្លងវិស័យ (បរិស្ថាន, មហន្តរាយ, កិច្ចគាំពារសង្គម) ដោយប្រើប្រាស់វិធីសាស្ត្រ «សុខភាពតែមួយ» (One Health)។

កិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន និងតំណាង អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEARO) និងតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO)៖ «គោលដៅរបស់យើងមិនមែនជាការបង្កើតរចនាសម្ព័ន្ធបន្ថែមទេ ប៉ុន្តែជាការបង្កើតការតភ្ជាប់ឱ្យកាន់តែជិតស្និទ្ធ ដោយលើសពីការបង្កើតគំនិតផ្តួចផ្តើម គឺដើម្បីបង្កើតឱ្យមានផលទទួលបានជាវិជ្ជមានកាន់តែធំធេង។ ការថ្លែងបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ត្រីសុខាភិបាលកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចថា អាស៊ាន និង WHO ត្រូវខិតខំធ្វើការប្រទាក់ក្រឡាបន្ថែមលើអាទិភាពសុខភាព ដោយបំប្លែងការប្តេជ្ញាចិត្តទៅជាសកម្មភាពដែលអាចវាស់វែងបាន ដែលនឹងអាចកសាងប្រព័ន្ធសុខាភិបាល រឹងមាំ មានភាពធន់ សមធម៌ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត៕