* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ (Video inside)

11-09-2026 11:15

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦​នេះ លោក មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីមីយ៉ាន់ម៉ា បានអញ្ជើញ​មកដល់ប្រទេសកម្ពុជាហើយ ដើម្បី​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេលពីរថ្ងៃ ពីថ្ងៃទី១១ ដល់ទី១២ ខែកញ្ញា។

ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មីន អោង ឡាំង ធ្វើឡើងតបតាមការអញ្ជើញ​របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរា​ជា​​​ណាចក្រ​កម្ពុជា។ ដំណើរបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងត្រូវទទួល​បដិ​សណ្ឋារកិច្ចជាផ្លូវរដ្ឋដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាម​ព្រះ​មហា​ក្សត្រនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា។

បន្ទាប់ពីទទួលបដិសណ្ឋារកិច្ចជាផ្លូវរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក មីន អោង ឡាំង នឹងមានជំនួបប្រជុំកំពូលជាមួយគ្នា។ ក្រៅពីជួបសម្តេចតេជោហើយនោះ លោក មីន អោង ឡាំង ក៏នឹងមានជំនួបជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្រោយជំនួប សម្តេចមហាបវរធិបតី និងលោក មីន អោង ឡាំង នឹងអញ្ជើញជាអធិបតី ដើម្បីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ជំនួបកំពូលនៃថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹង​ពិភាក្សាអំពីការពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងពង្រីកកិច្ចសហប្រតិ​បត្តិការ​ដែល​ផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ​នានាដែលជាការយកចិត្តទុកដាក់រួម។

ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ មុននឹងអញ្ជើញត្រឡប់ទៅមីយ៉ាន់ម៉ាវិញ លោក មីន អោង ឡាំង ក៏នឹងអញ្ជើញទៅទស្សនាប្រាសាទអង្គរ។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មីន អោង ឡាំង បញ្ជាក់អំពីគោលបំណងរួមក្នុងការពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពដ៏កក់ក្តៅ រវាង​ប្រទេស និងប្រជាជនទាំងពីរ។

សូមបញ្ជាក់ថា បន្ទាប់ជាប់គាំងខាងផ្នែកនយោបាយចាប់តាំងពីឆ្នាំ២០២១មកនោះ លោក មីន អោង ឡាំង ត្រូវបានសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ។

នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរ​ជូន​លោក មីន អោង ឡាំង។ សម្តេចតេជោ បានបង្ហាញការជៅជឿជាក់ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងមីយ៉ាន់ម៉ា នឹងបន្តអភិវឌ្ឍក្នុងអាណត្តិរបស់​លោក មីន អោង ឡាំង ដើម្បីផ្តល់ផលប្រយោជន៍​ជាក់ស្តែង បន្ថែមទៀតសម្រាប់ប្រជា​ជាតិ​នៃប្រទេសទាំងពីរ។

សម្តេចតេជោ បានប្រកាសត្រៀមខ្លួនជាស្រេច ក្នុងការបន្តធ្វើការងារឱ្យបានជិតស្និទ្ធ​ជា​មួយលោក មីន អោង ឡាំង ដើម្បីលើកកម្ពស់ បន្ថែមទៀតនូវទំនាក់ទំនង មិត្តភាព និងកិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីឧត្តមប្រយោជន៍ នៃប្រជាជនទាំងពីរ ដែល​តាម​រយៈនេះ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុង តំបន់ និងពិភពលោក។

សូមបញ្ជាក់ដែរថា បន្ទាប់ពីការជាប់ឆ្នោតក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អោង ឡាំង បានប្រឹងប្រែងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឡើងវិញ ជាមួយ​ប្រទេសក្នុងតំបន់។ ប្រទេសជាសមាជិកអាស៊ាន លោកបានអញ្ជើញបំពេញទស្សនកិច្ចនៅ​ប្រទេសចំនួន៣រួចមកហើយ រួមមាន ឡាវ ថៃ និងវៀតណាម។ លោក ក៏បានអញ្ជើញ​ទស្សន​កិច្ចនៅប្រទេសចិន ឥណ្ឌា និងរុស្ស៊ី។

តាមរយៈដំណើរទស្សនកិច្ចនេះ ត្រូវបានគេពិពណ៌នាថា ក្តៅពីការពង្រឹងទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការហើយនោះ ក៏ជាការប្រឹងប្រែងមួយរបស់លោក មីន អោង ឡាំង ដើម្បី​ឱ្យប្រទេសនានាទទួលស្គាល់រដ្ឋាភិបាលមីយ៉ាន់ម៉ា កើតចេញ​ពីការ​បោះឆ្នោតកាល​ពីខែ​មេសា​កន្លងទៅនោះ៕