* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក (Video inside)

11-09-2026 11:33

(ព្រះវិហារ)៖ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានលើកឡើងថា ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា ទាំងពីរលើកកាលពីឆ្នាំ២០២៥ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃរបស់កម្ពុជា។

ការលើកឡើងបែបនេះរបស់អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ធ្វើឡើងក្នុងឱកាសធ្វើបទបង្ហាញពីស្ថានភាពប្រាង្គប្រសាទព្រះវិហារ ដែលរងការបំផ្លិចបំផ្លាញដោយយោធាថៃ មកលើទឹកដីកម្ពុជា ទាំងពីលើកជូនដល់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

លោក គង់ ពុទ្ធិការ បានបញ្ជាក់ថា ប្រាសាទព្រះវិហារ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរចំនួន ៥៦២ទីតាំង ស្មើនឹងប្រមាណ ៧ម៉ឺនបំណែកថ្ម ដោយសារការបាញ់ផ្លោងដោយសព្វាវុធធុនធ្ងន់, គ្រាប់បែកទម្លាក់ពីយន្តហោះពីសំណាក់យោធាថៃ។

លោក គង់ ពុទ្ធិការ បានឱ្យដឹងថា ការខូចខាតសរុបចំនួន៥៦២ទីតាំង ស្មើនឹង ៧ម៉ឺនបំណែកថ្ម បានប៉ះពាល់ដល់សំណង់ស្ថាបត្យកម្ម គោបុរៈ ក្បាច់ចម្លាក់ សសរថ្ម ជញ្ជាំង គោបុរៈ ទីសក្ការៈ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា ការងារអភិរក្សមួយចំនួនដែលជិតបញ្ចប់ទៅហើយ ត្រូវបានបំផ្លាញមិនត្រឹមតែឱ្យត្រឡប់ទៅរកស្ថានភាពមុនពេលជួសជុលទេ ប៉ុន្តែបានធ្វើឱ្យផ្នែកខ្លះខូចខាតធ្ងន់ធ្ងរជាងផលប៉ះពាល់ពីកត្តាធម្មជាតិ។

លោក គង់ ពុទ្ធិការ បានបន្តថា៖ «មិនត្រឹមតែវិលត្រឡប់មកដើមវិញទេ គឺលើសពីការខូចខាតមុនទៀត លើសការខូចខាតដោយសារធម្មជាតិ»។

លោក គង់ ពុទ្ធិការ បានអះអាងថា ការបាញ់ផ្លោងភាគច្រើនបានប៉ះចំផ្នែកបេតិកភណ្ឌដោយផ្ទាល់។ ផ្នែកមួយចំនួនបានរងការខូចខាតច្រើនលើកនៅក្នុងការប្រយុទ្ធកាលពីខែកក្កដា និងខែធ្នូ។

លោក អ៊ាន សុធា ប្រធានកងឯកភាពកម្ចាត់មីនទី៦ របស់ CMAC បានឱ្យដឹងថា អង្គភាពបានរកឃើញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន១,៥៩៧គ្រាប់ នៅតំបន់ប្រាសាទព្រះវិហារ ក្នុងនោះយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៩៧០គ្រាប់ត្រូវបានបោសសម្អាត។

លោកបានបន្តថា ក្រុមការងារ CMAC ក៏បានរកឃើញដ្រូនចំនួន៨គ្រឿង ក្នុងនោះ៤គ្រឿង ត្រូវបានរកឃើញនៅតំបន់ប្រាសាទព្រះវិហារ។ បំបែងគ្រាប់ផ្លោងរបស់ថៃ បានបង្កការ ខូចខាតដល់ជញ្ជាំងប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរ។

លោក សុធា បានឱ្យដឹងថា អ្នកដោះមីនបានកំណត់ឃើញទីតាំង ឬរណ្ដៅចំនួន៥២០ ដែលពាក់ព័ន្ធនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងបរិវេណប្រាសាទ។ វត្ថុដែលបានរកឃើញរួមមានគ្រាប់បែកដៃ គ្រាប់កាំភ្លើង និងយុទ្ធភណ្ឌផ្ទុះជាច្រើនប្រភេទទៀត។

ក្រុមការងារ CMAC នៅតែបន្តរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះធុនធ្ងន់ រួមមានគ្រាប់បែកប្រភេទ MK-82។ គ្រាប់បែកប្រភេទនេះមានអានុភាពបំផ្លិចបំផ្លាញខ្លាំង។

លោកក៏បានរាយការណ៍ពីការរកឃើញគ្រាប់បែកចង្កោម ឬគ្រាប់បែកកូន ដែលមិនទាន់ផ្ទុះ និងបង្កហានិភ័យធ្ងន់ធ្ងរដល់កសិករ និងជនស៊ីវិលដទៃទៀត។ គ្រាប់ទាំងនោះមួយចំនួនត្រូវបានរកឃើញនៅជម្រៅខុសៗគ្នា និងនៅទីតាំងក្បែរលំនៅឋានរបស់ប្រជាពលរដ្ឋ៕