ទិន្នន័យ Fresh AI កើនឡើងដល់ 1.6 Billions ក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើមសម្រាប់ប្រជាជនកម្ពុជាងាយស្រួលក្នុងការស្វែងរកអ្វីផ្សេងៗ
11-09-2026 17:02
(ភ្នំពេញ)៖ ទិន្នន័យរបស់ Fresh AI បានកើនឡើងដល់ជាង១៦០០លានពាក្យ (1.6 Billions) ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាឃ្លាំងស្តុកទិន្នន័យដ៏ធំសម្បើម និងសម្បូរបែបបំផុតរបស់កម្ពុជា។ ការកើនឡើងនេះបានបង្ហាញពីការខិតខំប្រឹងប្រែងរបស់បុគ្គលិកជាង១០០នាក់ ដែលបានបញ្ចូលទិន្នន័យជារៀងរាល់ថ្ងៃ បូករួមជាមួយទិន្នន័យព័ត៌មានរបស់បណ្តាញព័ត៌មាន Fresh News ផងដែរ។
Fresh AI គឺជាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដំបូងបង្អស់នៅកម្ពុជា ដែលដើរតួនាទីជាជំនួយការឆ្លាតវៃសម្រាប់ប្រជាជនកម្ពុជា។ កម្មវិធីនេះមានសមត្ថភាពខ្ពស់ក្នុងការឆ្លើយតបគ្រប់សំណួរ រួមទាំងសំណួរផ្លូវច្បាប់ផងដែរ។ ជាពិសេសមានមុខងារចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចខាងក្រោម៖
1. មុខងារសួរ-ចម្លើយទូទៅ (AI Chat)
2. មុខងារច្បាប់ (Law)
3. មុខងារមើលព័ត៌មាន (Fresh News)
4. មុខងារស្វែងរកព័ត៌មានចាស់ៗ (Fresh News Data)
5. មុខងារ Ev Zone ទីតាំងសាកឡានអគ្គិសនី
6. មុខងារ Gold & Exchange
7. មុខងារថតស្កេនរូបភាពទៅជាអក្សរ (Photo to Text)
8. មុខងារផ្ទៀងផ្ទាត់រូបភាព (Check Image)
9. មុខងារបំលែងរូបថតទៅជាអក្សរ (Image To Text)
10. មុខងារបំលែង PDF ទៅជាអក្សរ (PDF To Text)
11. មុខងារបំលែងវិដេអូទៅជាអក្សរ (Video To Text)
12. មុខងារពិនិត្យអក្ខរាវិរុទ្ធ (Spell Check)
13. ជំនួយការសរសេរព័ត៌មាន (Create Content)
14. ទាញយកវីដេអូពីបណ្តាញសង្គម (Download Video)
Please Download:
https://freshai.com.kh/download




