* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដឹកនាំប្រតិភូចុះតាមដានការអនុវត្តច្បាប់ និងគោលនយោបាយស្តីពីសិទ្ធិនារី នៅខេត្តក្រចេះ

11-09-2026 17:53

(ក្រចេះ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី ប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស.) និងជារដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូអន្តរក្រសួង ចុះបំពេញបេសកកម្មនៅខេត្តក្រចេះ ដើម្បីតាមដានការអនុវត្តច្បាប់ គោលនយោបាយ អនុសាសន៍របស់រាជរដ្ឋាភិបាល និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW)។

ក្នុងឱកាសនោះ ប្រតិភូបានចុះស្វែងយល់ពីស្ថានភាពរបស់ស្រ្តីកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារខេត្តក្រចេះ ដោយទទួលបានការស្វាគមន៍ពីលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ដួង វុទ្ធី ប្រធានពន្ធនាគារខេត្ត និងលោក សុខព្រី ហាណេះ អភិបាលរងខេត្ត។

ក្នុងជំនួបនេះ ប្រតិភូបានពិភាក្សា និងសំណូមពរឱ្យមានការពង្រឹងការផ្តល់សេវាចាំបាច់ដូចជា អាហារូបត្ថម្ភ សុខភាព អនាម័យ ការអប់រំ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ។

ជាមួយគ្នានេះ ប្រតិភូក៏បានជួបប្រជុំជាមួយលោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា ស្នងការនគរបាលខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីករណីអំពើហិង្សាលើស្រ្តី ក្មេងស្រី បទល្មើសពាក់ព័ន្ធនឹងស្រ្តី បញ្ហាប្រឈម និងវិធានការដោះស្រាយ។

ក្នុងជំនួបនេះ ប្រតិភូបានផ្សព្វផ្សាយអំពីគម្រោងផ្តល់សេវាការពារសិទ្ធិស្រ្តី និងក្មេងស្រីក្រីក្ររងគ្រោះដោយអំពើហិង្សា ដែលសហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយស្នើសុំកិច្ចសហការអនុវត្តឱ្យបានទូលំទូលាយ ដើម្បីផ្តល់យុត្តិធម៌ជូនស្រ្តី និងក្មេងស្រីរងគ្រោះតាមផ្លូវច្បាប់ និងទាន់ពេលវេលា។

លើសពីនេះ ប្រតិភូក៏បានជួបពិភាក្សាជាមួយលោកស្រី ខាំ សុភាព អភិបាលរងខេត្ត និងអ្នកពាក់ព័ន្ធសរុប ១៤៥នាក់ (ស្រី ៨៧នាក់) អំពីការអនុវត្តច្បាប់ជាតិ ពាក់ព័ន្ធគោលនយោបាយ វិធានការ និងអនុសាសន៍របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព ឋានៈ តួនាទី និងសុខុមាលភាពសង្គម សេដ្ឋកិច្ច ការងាររបស់ស្រ្តី ក្នុងមុខងារសាធារណៈ ការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី កិច្ចការពារផ្លូវច្បាប់ ការសិក្សាអប់រំសម្រាប់ស្ត្រី និងក្មេងស្រី ជំនាញវិជ្ជាជីវៈ និងការផ្តល់សេវាពាក់ព័ន្ធនានា។

លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តក្រចេះ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការយ៉ាងសកម្មក្នុងការថែរក្សាសុខុមាលភាពស្ត្រី និងក្មេងស្រីនៅមូលដ្ឋាន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងសមភាពយេនឌ័រនៅកម្ពុជា៕