* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកស្រីបណ្ឌិត ជា សិរី ផ្ដល់រង្វាន់លើកទឹកចិត្ត និងជួបសំណេះសំណាលជាមួយសិស្សប្រឡងបាក់ឌុប និងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

12-09-2026 09:29

(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្សដែលបានប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោកស្រីបណ្ឌិត ជា សិរី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យរបស់សិស្សានុសិស្ស ដែលពិតជាបានបង្ហាញពី ស្មារតីតស៊ូ អត់ធ្មត់ ខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀនសូត្ររហូតសម្រេចបានលទ្ធផលជាវិជ្ជមាន និងបានរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងលោកគ្រូ-អ្នកគ្រូ ចំពោះលទ្ធផលដែលសម្រេចលើការសិក្សានេះ។

លោកស្រីបណ្ឌិតក៏បានលើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលមិនទទួលបានជោគជ័យនៅក្នុងការប្រឡងឆ្នាំនេះ ត្រូវតស៊ូប្រឹងប្រែងរៀនសូត្របន្តទៀត កុំអស់សង្ឃឹម និងកុំបោះបង់ចោលត្រឹមនេះ ហើយត្រូវចាត់ទុកថា ឆ្នាំនេះបានផ្តល់នូវបទពិសោធន៍ថ្មី ដើម្បីត្រៀមខ្លួនប្រឡងជាថ្មីម្តងទៀតនៅឆ្នាំសិក្សាក្រោយ ព្រោះចំណេះវិជ្ជាគឺជាស្ពានចម្លងជួយតភ្ជាប់បច្ចុប្បន្នភាពរបស់ប្អូនៗ ឆ្ពោះទៅអនាគតកាន់តែល្អប្រសើរ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការកសាងសមត្ថភាព ការស្វែងយល់ពីពិភពលោក និងលើកស្ទួយជីវភាព គ្រួសារជាដើម។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ខេត្តកំពង់ធំ មានសរុបចំនួន ៥.៨៨៣ រូប (ស្រី ៣.៤០៩រូប) ក្នុងនោះបេក្ខជនប្រឡងមកពីវិទ្យាល័យក្នុងស្រុកប្រាសាទសំបូរ មានចំនួន ១៩៨ រូប (ស្រី១២៥រូប) និងបាន ប្រឡងជាប់ជាស្ថាពរចំនួន ១៨៣ រូប (ស្រី១១៩រូប) ស្មើជា ៩២%។

ទន្ទឹមនឹងនេះបេក្ខជនប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ កម្រិត៣ ដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១៨៩ រូប (ស្រី៩០រូប) និងបានប្រឡងជាប់ជា ស្ថាពរចំនួន ១៨៦ (ស្រី៩០រូប) ស្មើជាង ៩៨%។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា តែងតែចូលរួមចំណែកគាំទ្រ និងលើកកម្ពស់ការអប់រំដល់សិស្សានុសិស្ស តាមរយៈការឧបត្ថម្ភ វគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំ សម្រាប់សិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ៕