* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អង្គការយូនីសេហ្វប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីធានាថាកុមារកម្ពុជារងគ្រោះដោយសារជម្លោះ អាចបន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹម

12-09-2026 09:56

(ឧត្តរមានជ័យ)៖ ស្លាកស្នាមពីជម្លោះព្រំដែននាពេលថ្មីៗនេះ នៅតែបន្សល់ទុកទិដ្ឋភាពសង្វេគនៅឡើយ។ នៅខេត្តឧត្តរមានជ័យ អគារសិក្សាដែលរងការខូចខាតដោយសារគ្រាប់ផ្ទុះ គឺជាភស្តុតាងដែលបង្ហាញថាជម្លោះកន្លងមកនេះបានប៉ះពាល់ដល់សុវត្ថិភាព ការសិក្សា និងសុខភាពផ្លូវចិត្តរបស់កុមារ។

ក្នុងសប្តាហ៍នេះ លោកស្រីដាម៉ាច ម៉ាហា នាយិកាថ្មីនៃយូនីសេហ្វប្រចាំកម្ពុជា បានដឹកនាំក្រុមការងារចុះបេសកកម្មផ្ទាល់នៅខេត្តចំនួន៣ រួមមានខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ ដើម្បីពិនិត្យមើលវឌ្ឍនភាពនៃកម្មវិធីគាំទ្រនានារបស់យូនីសេហ្វ ក្នុងការជួយគាំទ្រ ស្តារជីវភាពឡើងវិញ និងពង្រឹងភាពធន់ដល់កុមារ និងក្រុមគ្រួសាររងគ្រោះ។

ក្នុងនោះផងដែរ យូនីសេហ្វបានគាំទ្រក្នុងការបង្កើត «ថ្នាក់រៀនឌីជីថល» (Digital Classroom) ដើម្បីឱ្យជួយកុមារបានបំប៉ន និងបន្តនូវមេរៀនដែលបានខកខានកន្លងមក។

ជាមួយគ្នានេះដែរ យូនីសេហ្វក៏បានជួយសម្រួលដល់គ្រួសារងាយរងគ្រោះ ឱ្យទទួលបាននូវសេវាថែទាំសុខភាពចាំបាច់ អាហាររូបត្ថម្ភ ការគាំទ្រសុខភាពផ្លូវចិត្ត ទឹកស្អាត អនាម័យ និងប្រព័ន្ធគាំពារសង្គម។

យូនីសេហ្វ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធានាថាកុមាររងគ្រោះដោយសារជម្លោះ អាចទទួលបានការស្តារស្មារតីឡើងវិញ បន្តក្រសោបចំណេះដឹង និងដើរទៅមុខដោយក្តីសង្ឃឹមសម្រាប់អនាគត។

ការគាំទ្រទាំងនេះអាចសម្រេចទៅបាន គឺដោយសារមានកិច្ចសហការយ៉ាងជិតស្និទ្ធពីដៃគូគាំទ្រនានា រួមមានសាធារណរដ្ឋកូរ៉េ 주캄보디아대사관(Korean Embassy in Cambodia) 대한민국 외교부 សហរដ្ឋអាមេរិក U.S. Embassy Phnom Penh, Cambodia ប្រទេសអូស្រ្តាលីតាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (Australian Government Department of Foreign Affairs and Trade) និងក្រុមហ៊ុន Smart Axiata។

យូនីសេហ្វ ក៏បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលខេត្តព្រះវិហារ សម្រាប់កិច្ចសហការកន្លងមកនេះ៕