* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្នុងខែសីហា ឆ្នាំ២០២៦ ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានបន្តចុះល្បាត និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ១៥៧ករណី

12-09-2026 10:03

(ភ្នំពេញ)៖ នៅក្នុងខែសីហា ឆ្នាំ២០២៦ មន្រ្តីឧទ្យានុរក្សបានសហការជាមួយ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន បានចុះល្បាតចំនួន ១ ២៥៦លើក (ថយចុះ ៤លើក) និងបង្ក្រាបបទល្មើសធនធានធម្មជាតិចំនួន ១៥៧ករណី (កើនឡើង ១០ករណី) ធៀបនឹងខែកក្កដា ឆ្នាំ២០២៦។

ក្រុមការងារបានបង្រ្កាប ផ្ទៃដីកាប់រានក្នុងតំបន់ការពារធម្មជាតិ សរុបទំហំ ៤៨,៣៧ហិកតា ក្នុងនោះ បានកសាងសំណុំរឿងទៅតុលាការសរុបទំហំ ២០,៣៩ហិកតា។

ក្នុងចំណោមបទល្មើសបង្រ្កាបបានក្នុង ខែសីហា ឆ្នាំ២០២៦ កន្លងមកនេះ ក្រុមការងារបានបង្រ្កាប បទល្មើសព្រៃឈើ ចំនួន ៦៧ករណី បទល្មើសសត្វព្រៃ ចំនួន ៤០ករណី បទល្មើសដីធ្លី ចំនួន ៣៣ករណី បទល្មើសនេសាទ ចំនួន ១៦ករណី បទល្មើសធនធានរ៉ែ ចំនួន ១ករណី។ ជាមួយគ្នានេះ ក្រុមការងារបានអនុវត្តវិធានការច្បាប់តឹងរ៉ឹង ដោយបានកសាងកំណត់ហេតុបទល្មើស ចំនួន ៦៩ករណី និងបានបញ្ជូនសំណុំរឿងទៅតុលាការ ចំនួន ៦ករណី រួមមានជនសង្ស័យ ចំនួន ៨នាក់។

សូមបញ្ជាក់ថា ក្រុមមន្រ្តីឧទ្យានុរក្សពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធ អនុវត្តវិធានការសំខាន់ៗ និងបន្តអនុវត្តច្បាប់ គ្មានការលើកលែង ចំពោះជនណាដែលប្រព្រឹត្តបទល្មើស បំផ្លាញព្រៃឈើ ឬសត្វព្រៃ និងបង្កើនការចុះល្បាតជាប្រចាំថ្ងៃ ដើម្បីការពារធនធានធម្មជាតិ ជីវៈចម្រុះ នៅតាមតំបន់ការពារធម្មជាតិ។

ដោយឡែកនៅក្នុងខែសីហា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ របស់ក្រសួងបរិស្ថាន បានបណ្ដុះបណ្ដាលតម្រង់ទិសស្ដីពី ការកត់ត្រា ការស៊ើបអង្កេតបទល្មើសធនធានធម្មជាតិ សំអាងបទល្មើស និងបទល្មើសសម្អាតប្រាក់ចំនួន ៣វគ្គ នៅខេត្តកោះកុង ប៉ៃលិន និងខេត្តក្រចេះ មានសិក្ខាកាមសរុបចំនួន ១២៩នាក់ តាមរយៈវិធីសាស្រ្ត ៖ ១.ការធ្វើបទបង្ហាញ ២.ការបែងចែកក្រុមពិភាក្សា ៣.ការពិនិត្យលើសំណុំរឿង ដែលបានបញ្ជូនទៅតុលាការ ៤.ការធ្វើលំហាត់អនុវត្ត ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម ការបំពេញកំណត់ហេតុ និងនីតិវិធីកសាងសំណុំរឿង បទល្មើសធនធានធម្មជាតិ (បទល្មើសដើម) សំអាងបទល្មើស និងបទល្មើសសម្អាតប្រាក់ ៥.ការវាយតម្លៃរបស់អ្នកចូលរួម៕