* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នគរបាលស្រុកពារាំង ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់ខ្សែកពីស្ត្រីវ័យ៦៧ឆ្នាំ

12-09-2026 15:13

(ព្រៃវែង)៖ កម្លាំងនគរបាលស្រុកពារាំង បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីឆក់ខ្សែកពីស្ត្រីវ័យ៦៧ឆ្នាំម្នាក់ ខណៈជនសង្ស័យកំពុងជិះម៉ូតូគេចខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ទោ ស៊ុំ សីហា អធិការនគរបាលស្រុកពារាំង។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៤៖៥០នាទីរសៀល ឈ្មោះ យ៉ាំ ហៃ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិព្រៃស្លាកើត ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង បានដើរទៅទិញកាតទូរស័ព្ទនៅចំណុចផ្ទះឈ្មោះ វ៉ាន់ នាង និងប្តីប្រពន្ធ ដែលស្ថិតក្នុងភូមិ-ឃុំខាងលើ។

បន្ទាប់ពីទិញរួច ជនរងគ្រោះបានដើរត្រឡប់ទៅផ្ទះវិញ។ លុះពេលដើរមកដល់មុខផ្ទះឈ្មោះ ឆូ ស្រីរ័ត្ន ភេទស្រី អាយុ៤១ឆ្នាំ ស្ថិតនៅភូមិព្រៃស្លាកើត ឃុំព្រៃព្នៅ ស្រុកពារាំង ស្រាប់តែមានជនសង្ស័យចំនួន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក Honda C125 ពណ៌ឈាមជ្រូក ឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MF-2162 ជិះមកជិត និងធ្វើសកម្មភាពឆក់ខ្សែករបស់ជនរងគ្រោះ រួចជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូង។

ក្រោយកើតហេតុ ជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃព្នៅ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញព្រហ្មទណ្ឌស្រុកពារាំង បានសហការជាមួយកម្លាំងអន្តរាគមន៍ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលក្នុងស្រុកពារាំង ចុះប្រតិបត្តិការដេញស្ទាក់ និងឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាននៅចំណុចឃុំកំពង់ពពិល ស្រុកពារាំង។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមមាន៖

*ទី១៖ ឈ្មោះ សុក វិវត្ត អាយុ២៤ឆ្នាំ រស់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ ម៉េង លាងហេង អាយុ២០ឆ្នាំ រស់នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលស្រុកពារាំង ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។ តាមការសាកសួរ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់បានសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ខ្សែកពីជនរងគ្រោះខាងលើប្រាកដមែន។

ជនសង្ស័យទាំង២នាក់ក៏បានសារភាពបន្ថែមថា ពួកគេធ្លាប់ធ្វើសកម្មភាពឆក់ខ្សែកនៅក្នុងស្រុកពារាំងចំនួន២លើកមកហើយ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញនគរបាលស្រុកពារាំង កំពុងបំពេញសំណុំរឿង និងអនុវត្តនីតិវិធីបន្ត ដើម្បីបញ្ជូនជនសង្ស័យចាត់ការតាមផ្លូវច្បាប់។

សមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពិសេសនៅពេលធ្វើដំណើរតាមទីសាធារណៈ និងប្រសិនបើជួបប្រទះហេតុការណ៍សង្ស័យ សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរបំផុត ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋាន៕