* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកស៊ីម៉ាក់៖ យោធាថៃ ប្រើប្រាស់អាវុធគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា និងបង្កឱ្យពលរដ្ឋជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមី (Video inside)

12-09-2026 16:27

(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានគូសបញ្ជាក់ថា នៅក្នុងកំឡុងសង្គ្រាមឈ្លានពានលើកទឹកដីកម្ពុជា ទាំងពីរលើកាលឆ្នាំ២០២៥ គឺយោធាថៃ បានប្រើប្រាស់អាវុធគីមី និងសារធាតុគីមី ដែលពិភពលោកហាមឃាត់ ដើម្បីឈ្លានពានកម្ពុជា ដែលបង្កឱ្យប្រជាពលរដ្ឋខ្មែរជិត ៤០០នាក់ រងគ្រោះដោយសារធាតុគីមីនេះ។

ការគូសបញ្ជាក់បបែបនេះរបស់លោក ហេង រតនា បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ម្សិលមិញ។

អគ្គនាយកស៊ីម៉ាក់ បានគូសបញ្ជាក់ថា៖ «ផ្អែកលើលទ្ធផលដែលស៉ីម៉ាក់បំពេញប្រតិបត្តិការពេលសង្គ្រាមនៅខែធ្នូ និងខែកក្កដា យើងរកឃើញអាវុធដែលគេ (ថៃ) និយមប្រើមាន៤៣ប្រភេទ គេបានប្រើអាវុធគីមី និងសារធាតុគីមី […] ភាគីកម្ពុជា និងថៃ ជារដ្ឋសមាជិកនៃអនុសញ្ញា​​ ពិភពលោកនេះអាវុធគីមី ហាមមិនឱ្យប្រើទេ, ថៃបានប្រើប្រាសាទព្រះវិហារ និងទីតាំងស៉ីវិល ភូមិឋានពលរដ្ឋ»។

បើតាមលោក ហេង រតនា យោធាថៃ បានប្រើប្រាស់រូបភាពជាច្រើន បាញ់អាវុធគីមី និងសារធាតុគីមី ដោយទម្លាក់ទីលើយន្តហោះចម្បាំង ដ្រូន និងការបាញ់ផ្លោងចេញពីកាំភ្លើងធំទំហំ១៥៥មីលីម៉ែត្រ និង១២០មីលីម៉ែត្រជាដើម។

ត្រង់ចំណុចនេះ អគ្គនាយកស៉ីម៉ាក់ បានឱ្យដឹងថា សកម្មភាពប្រើប្រាស់អាវុធគីមី និងសារធាតុគីមីរបស់យោធាថៃ បានបង្កមានវីរកងទ័ព វីរនគរបាលខ្មែរជាច្រើនបានពលីដោយសារតែសារធាតុគីមីនេះ ខណៈមានប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជិត​ ៤០០នាក់ ក៏ត្រូវបានរងគ្រោះដោយសារតែអាវុធគីមី និងសារធាតុគីមីនេះផងដែរ។

លោក​ ហេង រតនា បានគូសបញ្ជាក់ថា ​កម្ពុជា បានដាក់ពាក្យប្តឹងទៅកាន់អង្គការហាមឃាត់អាវុធគីមី (OPCW) ដែលមានទីស្នាក់ការនៅប្រទេសហូឡង់រួចហើយ ពាក់ព័ន្ធនឹងករណីដែលយោធាថៃ បានប្រើប្រាស់សារធាតុគីមី បាញ់មកលើទីតាំងស៊ីវិល ក្នុងអំឡុងសង្គ្រាមឈ្លានពានពីរលើក។

បន្ថែមពីនេះ អគ្គនាយកស៊ីម៉ាក់​​ បានអះអាងថា គ្រាប់បែកចង្កោមដែលយោធាថៃបានប្រើប្រាស់ក្នុងសង្គ្រាមឈ្លានពានកម្ពុជា មានទម្ងន់រហូតដល់ ៤៦.៥គីឡូក្រាម ដែលលើសពីកម្រិតកំណត់រហូតដល់ជាង២ដង។ លោកបានបញ្ជាក់ថា តាមបទពិសោធអន្តរជាតិ គ្រាប់បែកចង្កោមមួយគ្រាប់ដែលបាញ់ចេញ អាចបង្កផលប៉ះពាល់លើផ្ទៃដីចាប់ពី ១.៨ហិកតា ដល់ ៣ហិកតា។

លោក ហេង រតនា បានបន្តថា ការប្រើប្រាស់គ្រាប់បែកចង្កោមទាំងនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្រុកចំនួន២២ តាមបណ្តាខេត្តព្រំដែន ដែលគ្របដណ្តប់លើ ៦០ឃុំ និង ៣៤៩ភូមិ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ៩២,០០០គ្រួសារ។ យោងតាមការរកឃើញរបស់ស៊ីម៉ាក់ ផ្ទៃដីជាង ២,៧០០គីឡូម៉ែត្រក្រឡា បានរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម ដែលជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។

អគ្គនាយកស៊ីម៉ាក់រូបនេះបានគូសបញ្ជាក់ថា បញ្ហាសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាពិសេសគ្រាប់បែកចង្កោមស៊េរីថ្មី M42, M46 និង M85 ដែលអាចមានចំនួនប្រមាណ ៦-៧លានកូនគ្រាប់ រាយប៉ាយតាមភូមិឋាន ស្រែចម្ការ និងហេដ្ឋារចនាសម្ពន្ធសាធារណៈ គឺជាការគិតគូរខាងយុទ្ធសាស្ត្រយ៉ាងល្អិតល្អន់របស់នាយទាហានសៀម ក្នុងការបង្កវិបត្តិមនុស្សធម៌ និងគំរាមកំហែងសេដ្ឋកិច្ចសង្គមយ៉ាងធ្ងន់ធ្ងរចំពោះកម្ពុជា។ ទង្វើនេះជាការរំលោភបំពានលើអនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម៕