* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងបរិស្ថានដាក់បញ្ជាឱ្យក្រុមហ៊ុន ROYAL CERA CO បន្តផ្អាកដំណើរការផលិតកម្ម បន្ទាប់ពីក្រុមមន្រ្តីជំនាញពាក់ព័ន្ធ រកឃើញមិនទាន់ចាត់វិធានការគ្រប់គ្រងសំណល់រាវមិនទាន់បានត្រឹមត្រូវ

13-09-2026 08:50

(កំពត)៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានចូលរួមជាមួយមន្រ្តីជំនាញមកពីមន្ទីរបរិស្ថាន មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ទីរសុខាភិបាល មន្ទីរធនធានទឹក និងឧតុនិយម រដ្ឋបាលស្រុកទឹកឈូ រដ្ឋបាលស្រុកដងទង់ ខេត្តកំពត និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន ROYAL CERA CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ក្រុមការងារបានបន្តពិនិត្យឃើញថាក្រុមហ៊ុន បានដំណើរការដោយគ្មានរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលិខិតអនុញ្ញាតបញ្ចេញសំណល់។ ក្រុមហ៊ុនគ្មានអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ និងបានដឹកចេញដោយពុំមានលិខិតអនុញ្ញាត។

កន្លងមកនេះក្រុមការងារ ក្រសួងបរិស្ថាននិងអ្នកពាក់ព័ន្ធ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ធ្លាប់បានចុះពិនិត្យ និងតម្រូវឱ្យក្រុមហ៊ុន អនុវត្តតាមវិធានការច្បាប់ និងបទដ្ឋានបច្ចេកទេសបរិស្ថាន ឱ្យបានត្រឹមត្រូវប៉ុន្តែក្រុមហ៊ុនមិនបានអនុវត្ត។

ក្រសួងបរិស្ថានដាក់ចេញវិធានការចំពោះក្រុមហ៊ុន ដោយបន្តឱ្យផ្អាកដំណើរការផលិតកម្ម បញ្ចេញសំណល់រាវជាបន្ទាន់ ទោះរូបភាពណាក៏ដោយ។ ក្រសួងបរិស្ថានក៏បានតម្រូវឱ្យក្រុមហ៊ុន សាងសង់ប្រព័ន្ធប្រព្រឹត្តិកម្មសំណល់ និងអនុវត្តស្របតាមច្បាប់ ក៏ដូចជាក្រមបរិស្ថាន និងធនធានធម្មជាតិ ឱ្យបានខ្ជាប់ខ្ជួន មុននឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ។

លើសពីនេះ ក្រុមហ៊ុនត្រូវបូមសំណល់រាវ ដែលបានយកទៅចាក់ចោលនៅរណ្ដៅដី មកដាក់នៅស្រះស្ដុករបស់ក្រុមហ៊ុនជាបណ្ដោះអាសន្នវិញ និងត្រូវកាយដីភក់នៅទីតាំងដែលបានចាក់សំណល់រាវ នៅស្រុកដងទង់ មកដាក់ក្នុងទីតាំងក្រុមហ៊ុនវិញ ឱ្យបានរួចរាល់មុនថ្ងៃទី២២ ថ្ងៃកញ្ញា ឆ្នាំ២០២៦។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើស យោងតាមក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា១៥៦, ១៦១ មាត្រា១៧៣ និងមាត្រា២៨៧ និង៦៦៨ អនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក៕