* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាវុធហត្ថខេត្តកែប បញ្ជូនខ្លួនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ នៅភូមិសាស្ត្រក្រុងកែប

13-09-2026 09:36

(កែប)៖ កម្លាំងជំនាញអាវុធហត្ថខេត្តកែប បញ្ជូនខ្លួនជនជាតិចិនម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ នៅភូមិសាស្ត្រក្រុងកែប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

លោកវរសេនីយ៍ទោ មៀច ប៊ុនថា មេបញ្ជាការរង ទទួលការងារជំនាញព្រហ្មទណ្ឌ បានប្រាប់ Fresh News ឲ្យដឹងថា ជនសង្ស័យដែលនាំខ្លួនខាងលើមានឈ្មោះ WU YANWEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន បច្ចុប្បន្នស្នាក់នៅខេត្តព្រះសីហនុ។

លោកវរសេនីយ៍ទោ មៀច ប៊ុនថា បានបន្តទៀតថា ក្នុងករណីបង្ក្រាបរបស់កងកម្លាំងរាជអាវុធហត្ថខេត្ត ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប កម្លាំងជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដឹកនាំកម្លាំង ពីរូបលោកផ្ទាល់ ដោយមានការសម្របសម្រួលនីតិវិធី ពីលោក លុយ ទីហួរ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកែប បានចុះប្រតិបត្តិការបង្ក្រាបករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធខុសច្បាប់ បានទាន់ពេលវេលា។

លោកមៀច ប៊ុនថា បន្តថា ​ប្រតិបត្តិការបង្ក្រាបជនជាតិចិនខាងលើ បានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវកោង ជិតរង្វង់មូលសេះស ស្ថិតក្នុងភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន ៥នាក់ ក្នុងនោះជនជាតិចិន ៣នាក់ ស្រី១នាក់ និងជនជាតិខ្មែរ ២នាក់ ស្រី១នាក់ រួមនឹងវត្ថុតាង ​មានអាវុធខ្លី ម៉ាកGlock ១ដើម អាវុធវែង២ដើម M.sixteen ១ដើម និង Ak.Forty seven កែច្នៃ ១ដើម មធ្យោបាយ រថយន្តម៉ាក Jeep ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BT-2733 ចំនួន ១គ្រឿង និងទូរស័ព្ទដៃស្មាតហ្វូន ៦គ្រឿង។

ក្រោយពីការបង្ក្រាបបាន ក៏នាំខ្លួនជនសង្ស័យទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង មករក្សាទុក និងសួរនាំនៅឯបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប ដើម្បីចាត់ការតាមផ្លូវច្បាប់។

ក្រោយពីសួរនាំ រកឃើញថាមនុស្សប្រុស ស្រី អត់ពាក់ព័ន្ធ ចំនួន៤នាក់ កម្លាំងជំនាញ ក៏សុំគោលការណ៍ពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តកែប បានធ្វើការដោះលែងឲ្យមានសេរីភាពវិញ។

ដោយឡែកជនជាប់សង្ស័យម្នាក់ ឈ្មោះ WU YANWEI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមអ្នកនីតិវិធីច្បាប់៕