* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

និយោជក និងក្រុមហ៊ុននានា៖ពិព័រណ៍របស់ក្រសួងមានភាពអ៊ូអរខ្លាំង និងជួយសម្រួលដល់ការជ្រើសរើសបុគ្គលិក

13-09-2026 20:34

(ភ្នំពេញ)៖ និយោជក និងតំណាងក្រុមហ៊ុនដែលបានចូលរួមក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារ បានបង្ហាញការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធី ដោយចាត់ទុកថា ពិព័រណ៍នេះជាវេទិកាដ៏សំខាន់សម្រាប់ជួយឱ្យក្រុមហ៊ុនបានជួបផ្ទាល់ជាមួយអ្នកស្វែងរកការងារ សិស្ស និស្សិត និងយុវជន ព្រមទាំងជួយសម្រួលដល់ដំណើរការជ្រើសរើសបុគ្គលិក។

លោក ជា បូរ៉ា ប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន RMA Group បានលើកឡើងថា ការចូលរួមក្នុងពិព័រណ៍ការងារនេះ មានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ព្រោះបានផ្តល់ឱកាសឱ្យក្រុមហ៊ុនជួបដោយផ្ទាល់ជាមួយសិស្ស និស្សិត យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលមានចំណាប់អារម្មណ៍ចង់ចូលធ្វើការនៅក្នុងក្រុមហ៊ុន។

លោក ជា បូរ៉ា បានបញ្ជាក់ថា ក្រុមហ៊ុនបានទទួលពាក្យស្នើសុំការងារ និងប្រវត្តិរូបសង្ខេប(CV) ពីបេក្ខជនជាច្រើន ដែលបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកស្វែងរកការងារចំពោះឱកាសការងារដែលក្រុមហ៊ុនបានផ្តល់ជូន។

លោកបានបញ្ជាក់ថា៖ «កម្មវិធីនេះពិតជាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន RMA ព្រោះយើងមានឱកាសបានជួបជាមួយសិស្ស និស្សិត និងយុវជនដែលកំពុងស្វែងរកការងារ ហើយយើងក៏បានទទួលពាក្យស្នើសុំការងារ និង CV ពីបេក្ខជនជាច្រើនដែលមានចំណាប់អារម្មណ៍ចង់ចូលធ្វើការជាមួយក្រុមហ៊ុនរបស់យើង»។

លោក ជា បូរ៉ា បានបន្ថែមថា ក្រុមហ៊ុន RMA Group ក៏បានសហការល្អជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការចូលរួមអភិវឌ្ឍជំនាញបច្ចេកទេស និងបង្កើតឱកាសការងារជូនបេក្ខជន សិស្ស និងនិស្សិត។

លោកបានអំពាវនាវដល់សិស្ស និស្សិត និងយុវជនដែលកំពុងស្វែងរកការងារ ឱ្យចូលរួមក្នុងពិព័រណ៍ការងារ ដើម្បីស្វែងយល់ពីមុខជំនាញ ឱកាសការងារ និងព័ត៌មានពីក្រុមហ៊ុនជាច្រើនដែលកំពុងត្រូវការកម្លាំងពលកម្ម។

ជាមួយគ្នានេះ អ្នកស្រី ចាន់ អេមី បុគ្គលិកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុនផលិតចំណីសត្វ De Heus TMH Co., Ltd. បានចាត់ទុកថា ពិព័រណ៍ការងារនេះបានបង្កើតភាពងាយស្រួលយ៉ាងច្រើនសម្រាប់ទាំងអ្នកស្វែងរកការងារ និយោជក និងស្ថាប័នអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អ្នកស្រីបានលើកឡើងថា តាមរយៈកម្មវិធីនេះ អ្នកស្វែងរកការងារអាចទទួលបានព័ត៌មានអំពីឱកាសការងារ និងវគ្គបណ្ដុះបណ្ដាល ខណៈនិយោជកអាចស្វែងរក និងជ្រើសរើសបុគ្គលិកបានកាន់តែងាយស្រួល ព្រមទាំងអាចទទួលបានការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងអាជីព ការងារ និងវិជ្ជាជីវៈ។

អ្នកស្រី ចាន់ អេមី បានបញ្ជាក់ថា៖ «កម្មវិធីនេះបានផ្តល់ភាពងាយស្រួលដល់ទាំងអ្នកស្វែងរកការងារ និងនិយោជក តាមរយៈការកាត់បន្ថយចំណាយ និងពេលវេលា ក្នុងការដាក់ពាក្យស្វែងរកការងារ ការជ្រើសរើសបុគ្គលិក និងការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ និងវគ្គអប់រំបណ្ដុះបណ្ដាល។ សម្រាប់ខ្ញុំ កម្មវិធីនេះក៏ជាឱកាសដ៏ល្អក្នុងការជួប និងបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើតកិច្ចសហការនាពេលអនាគត»។

អ្នកស្រីបានបន្ថែមថា ការចូលរួមក្នុងពិព័រណ៍នេះ ក៏ផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងការបង្ហាញផលិតផល សេវាកម្ម និងសក្តានុពលរបស់ខ្លួនទៅកាន់សាធារណជន ដែលជួយបង្កើនការយល់ដឹង និងការស្គាល់ក្រុមហ៊ុនកាន់តែទូលំទូលាយ។

ការចូលរួមរបស់និយោជក និងក្រុមហ៊ុនជាច្រើនក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ត្រូវបានចាត់ទុកថា ជាការរួមចំណែកដ៏សំខាន់ក្នុងការភ្ជាប់រវាងអ្នកស្វែងរកការងារ និងទីផ្សារការងារ ព្រមទាំងជួយកាត់បន្ថយគម្លាតជំនាញ តាមរយៈការផ្តល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម និងជំនាញដែលទីផ្សារការងារកំពុងត្រូវការ។

តាមរយៈវេទិកានេះ អ្នកស្វែងរកការងារអាចចូលជួបនិយោជកដោយផ្ទាល់ ដាក់ពាក្យស្នើសុំការងារ និងស្វែងយល់ពីតម្រូវការជំនាញរបស់ក្រុមហ៊ុន ខណៈនិយោជកក៏អាចស្វែងរកបេក្ខជនដែលមានសមត្ថភាព និងជំនាញសមស្របតាមតម្រូវការរបស់ខ្លួន៕