* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបក្រុមក្មេងទំនើង ៤នាក់ ជាបន្តបន្ទាប់តាមរយៈលេខទូរសព្ទ Hotline 1292 ក្រោយវាយជនរងគ្រោះឱ្យរបួសធ្ងន់

14-09-2026 18:04

(កំពង់ស្ពឺ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៤នាក់ ជាបន្តបន្ទាប់ បន្ទាប់ពីពួកគេបានប្រើប្រាស់កាំបិត និងដំបងព្រួតគ្នាវាយទៅលើជនរងគ្រោះម្នាក់យ៉ាងសាហាវ បង្កឱ្យរងរបួសយ៉ាងដំណំ។ ករណីនេះបានកើតឡើងនៅចំណុចទំនប់២៤ ក្បែរវិទ្យាល័យ២៤កញ្ញា ស្ថិតនៅភូមិត្រពាំងកក់ ឃុំពោធិអង្រ្កង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ការឃាត់ខ្លួននេះបានធ្វើឡើងក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ប្រតិបត្តិការនេះបានចាប់ផ្តើមភ្លាមៗ បន្ទាប់ពីឪពុករបស់ជនរងគ្រោះបានទូរស័ព្ទប្តឹងសុំកិច្ចអន្តរាគមន៍មកកាន់កងរាជអាវុធហត្ថតាមរយៈលេខទូរសព្ទ Hotline 1292។

ជនសង្ស័យទាំង ៤នាក់ដែលត្រូវបានឃាត់ខ្លួនរួមមានទី១-ឈ្មោះ សុត វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស, ទី២-ឈ្មោះ ដុស ជីវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ, ទី៣-ឈ្មោះ សឿន ស៊ីម៉ាស ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស និងទី៤-ឈ្មោះ ផុន ចាន់ថន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមាន ម៉ូតូចំនួន ០២គ្រឿង និងទូរស័ព្ទចំនួន ០៤គ្រឿង (ម៉ាក IPHONE)។

កម្លាំងកងរាជអាវុធហត្ថក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូ ចំនួន០២គ្រឿង (ម៉ាក HONDADREAM ពណ៌ខ្មៅ ឆ្នាំ២០១៧ ឡើងឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1GL-7069, ម៉ាក SUZUKI NEX CROSSOVER ពណ៌ក្រហម ឆ្នាំ២០២៣ ផ្លាកលេខ ភ្នំពេញ 1LV-1003) , ទូរស័ព្ទ ចំនួន0៤គ្រឿង (ម៉ាក IPHONE)។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។

ជាចុងក្រោយលោកឧត្តម​សេនីយ​ត្រី​​​ ម៉េ​ង​ ស្រ៊ុន​ ក៏​សូម​អំពាវនាវ​ដល់ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ទាំងអស់ ប្រសិនបើបានឃើញក្រុមក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសារធារណៈ ចោរលួច ចោរប្លន់ ករណីគ្រឿងញៀន ឫក៏ជួបនូវឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍​ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សូមធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ​អន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ហើយជំនាញអាវុធហត្ថនឹងរក្សារការសម្ងាត់ជូនផងដែរ៕