* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តព្រះវិហារ និងខេត្តសៀមរាប ចុះហត្ថលេខាឯកភាពគ្នាលើការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំង២

14-09-2026 20:29

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ និងរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើសំណើសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរ ដោយផ្អែកលើស្មារតីសហការ ការយោគយល់គ្នា និងការអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីប្រតិភូ អាជ្ញាធរ មន្ទីរ និងអង្គភាពពាក់ព័ន្ធនៃខេត្តទាំងពីរ។

ការចុះហត្ថលេខានេះ ធ្វើឡើងតាមការអនុវត្តលិខិតលេខ ៣១៩៩ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការជំរុញ និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ប្រាក់ សោភ័ណ បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលនៃកិច្ចសហការរវាងរដ្ឋបាលខេត្តទាំងពីរ ដែលអាចសម្របសម្រួល និងដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលបានដោយជោគជ័យ ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

លោក បានថ្លែងបញ្ជាក់ថា ខេត្តព្រះវិហារ គឺជាខេត្តទី៤ បន្ទាប់ពីខេត្តកំពង់ធំ បន្ទាយមានជ័យ និងឧត្តរមានជ័យ ដែលរដ្ឋបាលខេត្តសៀមរាបបានសហការដោះស្រាយបញ្ហាព្រំប្រទល់រដ្ឋបាលជាមួយបានចប់សព្វគ្រប់។

ជាមួយគ្នានេះ លោក គីម រិទ្ធី បានថ្លែងលើកឡើងថា ការចុះហត្ថលេខានាពេលនេះ គឺជាសក្ខីភាពនៃកិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធរវាងរដ្ឋបាលខេត្តព្រះវិហារ និងខេត្តសៀមរាប ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា។

លោកអភិបាលខេត្តព្រះវិហារ ក៏បានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចនៃខេត្តទាំងពីរ បន្តពង្រឹងកិច្ចសហការនៅតាមតំបន់ព្រំប្រទល់ ជាពិសេសការផ្លាស់ប្តូរព័ត៌មាន និងការទំនាក់ទំនងទៅវិញទៅមកឱ្យបានទាន់ពេលវេលា ដើម្បីបង្ការនិងទប់ស្កាត់សកម្មភាពខុសច្បាប់ ដូចជាការឆ្លងដែនខុសច្បាប់ បទល្មើសព្រៃឈើ និងការដឹកជញ្ជូនដោយគ្មានការអនុញ្ញាត។

លោក ក៏បានស្នើឱ្យរដ្ឋបាលខេត្តទាំងពីរ បន្តថែរក្សាទំនាក់ទំនងល្អ និងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ចាប់ពីថ្នាក់ស្រុក រហូតដល់ថ្នាក់ខេត្ត ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍនៅតាមតំបន់ព្រំប្រទល់៕