* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែង ដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រានោះទេ។ កីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។ កីឡា ក៏ជាសាលារៀនសម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញនៅពេលបរាជ័យ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំឱ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្តទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ដើម្បី បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាពជាតិ»។
* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិភាគអន្តរជាតិ៖ តើទាហានមនុស្សយន្តរបស់ចិនអាចនឹងត្រូវបានប្រើ ក្នុងសង្រ្គាមជាមួយតៃវ៉ាន់?

14-09-2026 21:22

​(ប៉េកាំង)៖ យោធាចិនត្រូវបានរាយការណ៍ថាបាន និងកំពុងពន្លឿនការអភិវឌ្ឍទាហានមនុស្សយន្ត ឬទាហាន robot ដែលអាចនឹងត្រូវបានប្រើប្រាស់នៅលើសមរភូមិក្នុងពេល ៥ ទៅ១០ឆ្នាំខាងមុខ។ ក្រុមអ្នកជំនាញយោធាជាច្រើនជឿថាកិច្ចប្រឹងប្រែងរបស់កងទ័ពរំដោះប្រជាជនចិន PLA មិនមែនមានគោលដៅត្រឹមតែពង្រឹងសមត្ថភាពធ្វើសង្រ្គាមក្នុងទីក្រុង នៅក្នុងករណីមេដឹកនាំកំពូលចិនសម្រេចចិត្តវាយតៃវ៉ាន់ប៉ុណ្ណោះទេ។ ក៏ប៉ុន្តែកាន់តែសំខាន់ជាងនេះ នោះគឺឆ្លើយតបទៅការអំពាវនាវពីថ្នាក់ដឹកនាំនៃគណបក្សកុម្មុយនិស្តចិនឱ្យអភិវឌ្ឍ «សមត្ថភាពប្រយុទ្ធថ្មីៗ» សម្រាប់ប្រើប្រាស់លើសមរភូមិ ឬសង្រ្គាមសម័យទំនើបនៅពេលអនាគត។

ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ នៅបន្ទាប់ពីធ្វើការត្រួតពិនិត្យលើឯកសារយោធាចិនជាង ១០០ច្បាប់ បានរាយការណ៍ថាស្ថាប័នយោធានៅក្នុងប្រទេសចិនកំពុងធ្វើតេស្ដលើមនុស្សយន្តសម្រាប់បំពេញតម្រូវការប្រើប្រាស់នៅលើសមរភូមិ ព្រមទាំងបង្កើនការទិញមនុស្សយន្ត និងបច្ចេកវិទ្យាដើម្បីបង្វឹកមនុស្សយន្ដ ហើយសិក្សាពីវិធីសាស្ត្រថាតើត្រូវប្រើមនុស្សយន្ត នៅក្នុងជួរកងទ័ពចិនដោយរបៀបណា? បើតាមសេចក្ដីរាយការណ៍របស់ Reuters កិច្ចប្រឹងប្រែងរបស់ចិនមានសន្ទុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ជាមួយការផ្ដោតជាសំខាន់លើការយល់ដឹងរបស់មនុស្សយន្ត ការចាប់កាន់ និងទិន្នន័យសម្រាប់បណ្ដុះបណ្ដាល។

* មនុស្សយន្តប្រឆាំងតៃវ៉ាន់?
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ យោធាតៃវ៉ាន់បានប្រឹងប្រែងពង្រឹងភាពធន់ និងសមត្ថភាពធ្វើសង្រ្គាមក្នុងទីក្រុង រួមទាំងប្រព័ន្ធការពារនៅទូទាំង កោះតៃវ៉ាន់តាមរយៈការធ្វើសមយុទ្ធប្រចាំឆ្នាំ Han Kuang។ នៅពេលត្រូវបានសាកសួរថាតើកងទ័ពចិន PLA កំពុងពន្លឿនការអភិវឌ្ឍទាហានមនុស្សយន្តដើម្បីប្រើប្រាស់ក្នុងសង្រ្គាមទីក្រុងជាមួយតៃវ៉ាន់នៅពេលអនាគតឬ? លោក Su Tzu-yun ជានាយកផ្នែកយុទ្ធសាស្ត្រការពារជាតិ និងធនធាននៅឯវិទ្យាស្ថានសម្រាប់ការការពារជាតិ និងស្រាវជ្រាវសន្តិសុខរបស់តៃវ៉ាន់ បាននិយាយថាតៃវ៉ាន់គួរតែបង្កើនការប្រុងប្រយ័ត្ន តែកុំភ័យស្លន់ស្លោរ។

តាមអ្នកជំនាញរូបនេះ កងទ័ពចិន PLA មិនមែនអភិវឌ្ឍទាហានមនុស្សយន្តទុកសម្រាប់តែប្រើក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងតៃវ៉ាន់ប៉ុណ្ណោះទេ។ តែទាហានមនុស្សយន្តក៏អាចនឹងត្រូវបានអភិវឌ្ឍឡើងដើម្បីគាំទ្រដល់ការបង្កើនគុណភាពនៃសមត្ថភាពប្រយុទ្ធរបស់កងទ័ពចិន ជាអ្វីដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីងចង់បានសម្រាប់បំពេញតម្រូវការសង្រ្គាមសម័យទំនើប។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានបង្កើនការផ្សព្វផ្សាយជាសាធារណៈពីទាហានមនុស្សយន្តកាលពីខែសីហាកន្លងទៅនេះ។ នៅក្នុងការសម្ញែងពីបច្ចេកវិទ្យាមនុស្សយន្ត ក្នុងវីដេអូមួយផ្សាយកាលពីថ្ងៃទី១ ខែសីហា ចំថ្ងៃទិវាជាតិកងទ័ពចិន ក្នុងកម្មវិធីព័ត៌មាន Xinwen Lianbo របស់ទូរទស្សន៍រដ្ឋចិន CCTV គេសង្កេតឃើញយោធាចិនកំពុងបណ្ដុះបណ្ដាលទាហានមនុស្សយន្ដ។ ក្រោយមកទៀត កម្មវិធី World Humanoid Robot Games មានរយៈពេល ៥ថ្ងៃ ត្រូវបាន បើកធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃទី២២ ខែសីហា។

គួរឱ្យកត់សម្គាល់ផងដែរ នៅបន្ទាប់ពីមនុស្សយន្តចិនបានបំបែក​ឯតទគ្គ​កម្មពិភពលោករបស់មនុស្សលើវិញ្ញាសាររត់ចម្ងាយ១០០ម៉ែត្រ និងលោតកម្ពស់នៅឯព្រឹត្តការណ៍នោះ កាសែត PLA Daily បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី២៨​ ខែសីហា ដោយអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងពន្លឿនការធ្វើតេស្ដ និងបំពាក់បច្ចេកវិទ្យា AI ដើម្បីប្រែក្លាយមនុស្សយន្តឱ្យក្លាយទៅជាអ្នកប្រយុទ្ធពិតប្រាកដ ដែលអាចយកឈ្នះក្នុងសមរភូមិសង្រ្គាម។ លោក Malcolm Davis ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Australian Strategic Policy Institute បាននិយាយថារូបលោកមិនទាន់មើលឃើញថាមនុស្សយន្តអាចនឹងមានសមត្ថភាពប្រយុទ្ធជាក់ស្ដែងនៅលើសមរភូមិនោះទេក្នុងពេលបច្ចុប្បន្ន ប៉ុន្តែវាអាចទៅរួចក្នុងពេល ៥ ទៅ១០ឆ្នាំខាងមុខ។

ដោយឡែក លោក Song Zhongping ជាអ្នកអត្ថាធិប្បាយោធាចិនយល់ថា robot ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរួចទៅហើយនៅក្នុងសមរភូមិសង្រ្គាមរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងនោះរួមមានដូចជាដ្រូន AI ដែលជាទូទៅគេចាត់ទុកថា robot ចេះហោះ។ «មនុស្សយន្ដមានរួបរាងដូចមនុស្សត្រូវបានបង្កើតឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។ ប៉ុន្តែ robot ពិតប្រាកដ ត្រូវបានប្រើប្រាស់រួចទៅហើយនៅលើសមរភូមិ»។ នេះជាការលើកឡើងរបស់លោក Song Zhongping។ លោកបានពន្យល់ថាតើក្នុងរយៈពេល ៥ ទៅ១០ឆ្នាំខាងមុខ មនុស្សយន្តទាហានអាចនឹងត្រូវបានប្រើប្រាស់ក្នុងសមរភូមិឬយ៉ាងណា វាមិនប្រាកដនោះទេ។ តែនៅពេលដែលគេមើលឃើញពីតម្រូវការជាក់ស្ដែង នោះបច្ចេកវិទ្យានេះប្រាកដជានឹងត្រូវបានអភិវឌ្ឍ។

យ៉ាងណាក៏ដោយ លោក Su Tzu-yun យល់ថាបញ្ហាប្រឈមដ៏ធំមួយដែលមនុស្សយន្តកំពុងប្រឈម នោះគឺដែនកំណត់នៃអាយុជីវិតថ្ម។ បច្ចុប្បន្ន ថ្មប្រើប្រាស់ក្នុងមនុស្សយន្តអាចដំណើរការបានពី២ ទៅ៣ម៉ោងប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត នៅក្នុងសមរភូមិប្រយុទ្ធដ៏ក្ដៅគគុកមួយដែលមនុស្សត្រូវធ្វើការធ្ងន់ រយៈពេលនេះអាចនឹងថយចុះមកនៅត្រឹមតែ ១ម៉ោង ទៅ២ម៉ោង ដែលនេះបង្កការលំបាកដល់មនុស្សយន្ដទាំងនោះ ធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ អ្នកជំនាញរូបនេះបន្ថែមថាមនុស្សយន្តមានរូបរាងដូចមនុស្សធ្វើប្រតិបត្តិការនៅលើដី គឺងាយស្រួលក្នុងការចាប់សញ្ញា និងកម្ទេចជាជាងដ្រូន។ សម្រាប់លោក Su Tzu-yun បញ្ហាបច្ចេកវិទ្យាប្រឈមធំបំផុតសម្រាប់មនុស្សយន្ត នោះគឺការផ្ដល់ឱ្យមនុស្សយន្ដនូវសមត្ថភាពសម្របខ្លួនដោយស្វ័យប្រវត្តិគ្រប់លក្ខខណ្ឌ ឬគ្រប់ស្ថានភាពនៅលើសមរភូមិ ព្រមទាំងការអភិវឌ្ឍការយល់ដឹងពីស្ថានភាពនៅជុំវិញខ្លួន។

លោកបន្តថាការប្រយុទ្ធនៅលើសមរភូមិជារឿងដ៏លំបាកមួយសម្រាប់មនុស្សយន្ត ពីព្រោះការរំខានពីអេឡិចត្រូម៉ាញ៉េទិច បច្ចេកវិទ្យាផ្ដាច់រលកសញ្ញាទាក់ទង ស្ថានភាពជាក់ស្ដែងនៃទីតាំងភូមិសាស្ត្រ រួមទាំងកត្តាអាកាសធាតុសុទ្ធតែអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រព័ន្ធអាវុធដែលប្រើប្រាស់បច្ចេកវិទ្យា AI។ និយាយជារួម បញ្ហាប្រឈមដែលត្រូវដោះស្រាយ នោះគឺបញ្ហាខួរក្បាល និងការធ្វើចលនារបស់មនុស្សយន្តឱ្យធ្វើដំណើរការដោយរលូនក្នុងពេលជាមួយគ្នា។ បានន័យថាបញ្ហាខួរក្បាល ត្រូវធ្វើឱ្យមនុស្សយន្តមានសមត្ថភាពស្វែងយល់ពីតាក់ទិក និងយល់ដឹងពីអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួន។ ចំណែក បញ្ហាចលនា គឺផ្ដល់ឱ្យមនុស្សយន្ដមានសមត្ថភាពធ្វើចលនា និងសម្របខ្លួនទៅតាមទីតាំងភូមិសាស្ត្រ ឬស្ថានដីខុសៗគ្នា៕