* រ៉ូម៉ានី ថាមានមនុស្សពីរនាក់ស្លាប់ ក្នុងឧប្បត្តិហេតុឆេះនាវានៅសមុទ្រខ្មៅ អ៊ុយក្រែនបន្ទោសលេីដ្រូនរុស្ស៉ី
* វិភាគអន្តរជាតិ៖ តើពាក្យឯករាជ្យភាពរបស់តៃវ៉ាន់ មានន័យយ៉ាងណាចំពោះលោក ត្រាំ និងលោក ស៊ី ជីនពីង?
* មីយ៉ាន់ម៉ា ថាមានពលរដ្ឋចំណាកស្រុកជិត ១០០០០នាក់ ត្រឡប់មកពីម៉ាឡេស៉ីវិញ នៅក្នុងឆ្នាំនេះ
* អនុក្រឹត្យស្តីពីការបង្កើតលេខាធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងផ្នែកតាមដាននិងត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម
* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចតេជោ ហ៊ុន សែន ជួបសិស្សដែលតស៊ូប្រែក្លាយនិទ្ទេស F ទៅ A

15-09-2026 10:56

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានជួបសិស្សដែលតស៊ូប្រែក្លាយនិទ្ទេស F កាលពីឆ្នាំ២០២៥ ទៅជានិទ្ទេស A នៅឆ្នាំ២០២៦។

បើតាមសម្តេចតេជោ ជំនួបនេះ មិនត្រឹមតែ យុវសិស្ស វ៉ាន សែនវ៉ា ប៉ុណ្ណោះទេ ឪពុកម្តាយ និងបងស្រីក៏អនុញ្ញាតបានជួបសម្តេចដែរ។

សម្តេចតេជោ បានបញ្ជាក់ថា ក្នុងជំនួបនេះ ក្រៅពីការរៀបចំតម្រង់ទិសឱ្យយុវសិស្ស វ៉ាន សែនវ៉ា សិក្សានៅមហាវិទ្យាល័យហើយនោះ សម្តេចក៏បានរៀបចំបងស្រីរបស់គេម្នាក់ទៀត ឱ្យចូលមហាវិទ្យាល័យ ដែលប្រឡងជាប់បាក់ឌុបឆ្នាំ២០២៥ តែមិនមានលទ្ធភាពរៀនបន្ត។

សូមបញ្ជាក់ថា យុវជន វ៉ាន សែនវ៉ា សិស្សវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន រាជធានីភ្នំពេញ បានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ធ្លាក់ ក្នុងសម័យប្រឡង​ឆ្នាំ២០២៥ ហើយបានប្តេជ្ញាចិត្តតស៊ូ អត់ធ្មត់ ប្រឹងប្រែងរៀនសូត្របន្ថែម រហូតទទួល​បាននិទ្ទេស A ក្នុងការប្រឡងនៅ២០២៦នេះ។

នេះជាគំរូដ៏ល្អមួយ បង្ហាញទៅកាន់យុវជនគ្រប់រូបថា លទ្ធផលមិនក្បត់​ការខិត​ខំប្រឹង​ប្រែងនោះទេ ពោលគឺការជម្នះ និងពុះពាររាល់ឧបសគ្គ នឹងផ្ដល់នូវផ្លែផ្កាដ៏ពិសិដ្ឋដល់​អ្នកដែលខិតខំប្រឹងប្រែងពិតប្រាកដ៕