* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលខេត្តសៀមរាប រៀបចំកិច្ចប្រជុំប្រមូលធាតុចូលអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋ និងអភិវឌ្ឍន៍

15-09-2026 12:20

(សៀមរាប)៖ គណៈកម្មាធិការប្រជាជន និងអភិវឌ្ឍន៍ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងប្រមូលធាតុចូលសម្រាប់រៀបចំផែនការសកម្មភាពអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ស្តីពីការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ (ICPD)។

កិច្ចប្រជុំនេះដែរ ក្រោមវត្តមានលោកស្រី ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្តសៀមរាប និងលោកស្រី ស្រី សុគុណ ប្រធានស្តីទីមន្ទីរផែនការខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរអង្គភាពជុំវិញខេត្ត និងភាគីពាក់ព័ន្ធជាច្រើនផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ស៊ិន ណម បានលើកឡើងថា កិច្ចប្រជុំនេះ មានសារៈសំខាន់បំផុត ដើម្បីធានាថាផែនការសកម្មភាពថ្នាក់ខេត្ត មានភាពស៊ីសង្វាក់គ្នាយ៉ាងរលូនជាមួយក្របខ័ណ្ឌយុទ្ធសាស្ត្រជាតិ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

លោកស្រីបន្តថា ដំណើរការនេះនឹងជួយឱ្យគណៈកម្មាធិការកំណត់ការងារអាទិភាពបានច្បាស់លាស់ ព្រមទាំងបែងចែកថវិកា កម្លាំងពលកម្ម និងពេលវេលាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដោយមានការចូលរួម និងភាពជាម្ចាស់រួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។

‌‎លោកបានបន្តថា ក្របខ័ណ្ឌយុទ្ធសាស្ត្រនេះ ជាឧបករណ៍ដ៏សំខាន់ក្នុងការពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តកម្មវិធីសកម្មភាពប្រជាជន និងអភិវឌ្ឍន៍ឆ្ពោះទៅឆ្នាំ២០៣០ ដោយផ្តោតលើគោលដៅរួម «សូន្យបី» រួមមាន៖ បញ្ចប់តម្រូវការមិនទាន់ឆ្លើយតបផ្នែកផែនការគ្រួសារ៖ ផ្អែកលើព័ត៌មាន និងសេវាសុខភាព ដើម្បីការពារជីវិត កាត់បន្ថយភាពក្រីក្រ និងផ្ដល់សិទ្ធិអំណាចដល់ស្ត្រី។

លោកស្រីបន្ថែមថា ដើម្បីបញ្ចប់មរណភាពមាតាដែលអាចបង្ការបាន៖ ការពារសិទ្ធិរស់រានមានជីវិត និងលើកកម្ពស់ស្ថិរភាពគ្រួសារ-សង្គម និងបញ្ចប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ/ផ្លូវភេទ និងការអនុវត្តប្រកបដោយគ្រោះថ្នាក់៖ លើកកម្ពស់សិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងបង្កើតសង្គមមានសមធម៌ និងសន្តិភាព។

‎លោកស្រី ស៊ិន ណម ក៏បានស្នើសុំឱ្យអាជ្ញាធរក្រុង ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវសហការផ្តល់ទិន្នន័យជាក់ស្តែង ជៀសវាងទិន្នន័យចាស់ បង្ហាញពីបញ្ហាប្រឈមពិតប្រាកដ និងដាក់ចេញនូវសកម្មភាពច្បាស់លាស់ ឆ្លើយតបទៅនឹងគោលដៅសូន្យ៣។ គ្រប់ភាគីត្រូវផ្ញើធាតុចូល និងរបាយការណ៍បូកសរុបមកក្រុមការងារបច្ចេកទេសឱ្យបានទាន់ពេលវេលាដែលបានកំណត់ ដើម្បីជៀសវាងការរាំងស្ទះដល់ដំណើរការអនុវត្តរួម។

‎លោកស្រី ស្រី សុគុណ បានឱ្យដឹងថា ខេត្តសៀមរាបមានប្រជាពលរដ្ឋសរុបជាង ១លាននាក់ រស់នៅក្នុង ២៧៩ ២០៤ គ្រួសារ និងមានដង់ស៊ីតេប្រជាជន ១១៩ នាក់/គីឡូម៉ែត្រក្រឡា។ ក្នុងនោះប្រជាជនក្នុងវ័យកម្លាំងពលកម្ម មានចំនួន ៧៦១ ៤៩៦ នាក់ (ស្មើនឹង ៦២,០៥%) ដែលជាទំហំធំជាងប្រជាជននៅក្នុងបន្ទុក។ នេះជាឱកាសមាសក្នុងការទាញយកភាគលាភប្រជាសាស្ត្រ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចខេត្ត។ ជាមួយគ្នានេះប្រជាពលរដ្ឋក្នុងខេត្តប្រកបមុខរបរកសិកម្ម ៦៦,៤%, សេវាកម្ម ៣២,៣% និងសិប្បកម្ម ១,៣%៕