* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* រសៀលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* កម្ពុជាប្រារព្ធខួបលើកទី៧៣ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីអាណានិគមបារាំង ៩ វិច្ឆិកា
* ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍ទទួលបានអំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត
* ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់
* យោធាអាមេរិកបាញ់នាវាដឹកទំនិញមួយគ្រឿង ដែលព្យាយាមឆ្លងកាត់ទីតាំងបិទខ្ទប់ នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់
* រថយន្ត BYD YANGWANG U9 Xtreme បំបែកកំណត់ត្រាល្បឿន 503.17គីឡូម៉ែត្រ/ម៉ោង
* រាជរដ្ឋាភិបាលបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យសង្គមកិច្ច ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស និងសុខាភិបាល ដោយគ្រោងចំណាយថវិកា ២.៥ ប៊ីលានដុល្លារ សម្រាប់ឆ្នាំ២០២៧
* មុនជំនួបលោក ត្រាំ-លោក ស៊ី ជីនពីង សហរដ្ឋអាមេរិកជំរុញឱ្យចិនអនុវត្តតាមការសន្យាជុំវិញពាណិជ្ជកម្ម
* គម្រោងវិនិយោគ ចំនួន៣៧ ក្នុងទំហំទុន ២៤៦លានដុល្លារ ត្រូវបានចុះបញ្ជីក្នុងខែតុលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី អ៊ឹង កន្ថាផាវី៖ ប្រទេសដែលវិនិយោគលើស្ត្រី កំពុងវិនិយោគលើភាពរុងរឿង ភាពធន់ និងសន្តិភាពយូរអង្វែង

15-09-2026 12:32

(សៀមរាប)៖ លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា ប្រទេសដែលវិនិយោគលើស្ត្រី គឺកំពុងវិនិយោគលើភាពរុងរឿង ភាពធន់ និងសន្តិភាពយូរអង្វែង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី អញ្ជើញចូលរួមបើក វេទិកាអន្តរជាតិ ស្តីពី «ការជំរុញការបញ្ជ្រាបយេនឌ័រ ឆ្ពោះទៅកាន់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥» នៅខេត្តសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី បានឲ្យដឹងថា ទូទាំងពិភពលោក សន្ទុះសម្រាប់សមភាពយេនឌ័រកំពុងមានការកើនឡើង។ ពាក់ព័ន្ធនឹង «ការអំពាវនាវឱ្យមានសកម្មភាព របស់អង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ», «សម្ព័ន្ធភាពសកម្មភាពសមភាពជំនាន់ (Generation Equality Action Coalitions)»។

លោកស្រីបានបញ្ជាក់ទៀតថា «របៀបវារៈ Beijing+30» និងចលនាសកលសម្រាប់កំណែទម្រង់សេដ្ឋកិច្ចនៃការថែទាំ និងការដាក់បញ្ចូលឌីជីថលរបស់ស្ត្រី សុទ្ធតែបង្ហាញក្នុងទិសដៅតែមួយ៖ ប្រទេសដែលវិនិយោគលើស្ត្រី គឺកំពុងវិនិយោគលើភាពរុងរឿង ភាពធន់ និងសន្តិភាពយូរអង្វែង។

បន្ថែមពីនោះទៀត លោកស្រី បានគូសបញ្ជាក់ថា ការប្តេជ្ញាចិត្តជាសកលទាំងនេះ ពង្រឹងការប្តេជ្ញាចិត្តដែលយើង បានអនុវត្តរួចហើយតាមរយៈអនុសញ្ញា CEDAW និងគោលដៅទី៥ (SDG5) ដោយរំលឹកយើងថា វឌ្ឍនភាពរបស់អាស៊ានគឺជាផ្នែកមួយ នៃចលនាសកលដ៏ទូលំទូលាយ ដើម្បីធានាថាគ្មានស្ត្រី ឬក្មេងស្រីណាម្នាក់ត្រូវបានទុកចោលឡើយ។

លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី បានលើកឡើងថា អាស៊ាន គឺជាបណ្តុំនៃវប្បធម៌ ប្រវត្តិសាស្ត្រ និងប្រពៃណីដ៏សម្បូរបែប។ ភាពចម្រុះនេះ គឺជាកម្លាំងរបស់យើង។ ហើយតំបន់របស់យើង មានតម្លៃដែលពិភពលោកកំពុងត្រូវការយ៉ាងខ្លាំង។

លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី បានឲ្យដឹងទៀតថា សមភាពយេនឌ័រក្នុងគ្រួសារ សាមគ្គីភាពសហគមន៍ និងបទដ្ឋានសង្គម ដែលផ្តោតលើការថែទាំ គឺជាមូលដ្ឋានគ្រឹះដ៏មានស្ថិរភាព ក្នុងពេលមានភាពមិនប្រាកដប្រជាជាសកល។

តម្លៃទាំងនេះ ការថែទាំ សន្តិភាព និងការទទួលខុសត្រូវរួមគ្នា គឺជាការរួមចំណែកជាយុទ្ធសាស្ត្រដល់ស្ថិរភាព និងភាពធន់សកល។ ពិភពលោកដែលមានសន្តិភាព និងការយកចិត្ត ទុកដាក់ជាងមុន ចាប់ផ្តើមពីសមភាពយេនឌ័រក្នុងតំបន់។ យើងតែងតែនិយាយថាស្ត្រីគឺជាមាតាពិភពលោក។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រីបណ្ឌិត អ៊ឹង កន្ថាផាវី។

លោកស្រីបានលើកឡើងថា ការបញ្ជ្រាបយេនឌ័រ នាំយើងឱ្យកាន់តែខិតជិតទៅនឹងការពិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើង។ វាជួយយើងឱ្យយល់ពីរបៀប ដែលគោលនយោបាយ ប៉ះពាល់ដល់ស្ត្រី និងបុរស ក្មេងស្រី និងក្មេងប្រុស ដូចជា កសិករ កម្មកររោងចក្រ អ្នកជំនួញ អ្នកមើលថែទាំ សិស្សានុសិស្ស និងមេដឹកនាំសហគមន៍៕