* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ភ្ញៀវបរទេសចូលរួមគាំទ្រកសិករខ្មែរក្នុងស្រុក តាមរយៈ «ផ្សារផលិតផលខ្មែរ» ដែលបើកដំណើការរៀងរាល់ចុងសប្តាហ៍នៅខេត្តកំពត

15-09-2026 13:48

(កំពត)៖ ភ្ញៀវបរទេសកាន់តែច្រើនបានចូលរួមគាំទ្រកសិករ និងអ្នកផលិតក្នុងស្រុក តាមរយៈការទិញបន្លែ ផ្លែឈើស្រស់ និងផលិតផលផ្សេងៗពី «ផ្សារផលិតផលខ្មែរ» ខេត្តកំពត ដែលទទួលបានការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិករខ្នាតតូច(អេមស៍) របស់ក្រសួងពាណិជ្ជកម្ម។

លោក Benny ដែលជាភ្ញៀវបរទេស និងជាអតិថិជនម្នាក់ដែលតែងតែមកទិញទំនិញនៅផ្សារនេះ បានឱ្យដឹងថា លោកចូលចិត្តមកទិញបន្លែ និងផលិតផលពី អ្នកលក់ផ្ទាល់នៅទីនេះ ព្រោះផលិតផលទាំងនេះមានប្រភពមកពីតំបន់ជុំវិញ និងពីប្រជាកសិករក្នុងស្រុកតែម្តង។

លោកបាននិយាយថា៖ «ខ្ញុំទិញបន្លែនៅទីនេះ ព្រោះផលិតផលទាំងនេះ ប្រមូលពីក្នុងស្រុកខ្មែរ ដែលមានគុណភាព សុវត្ថិភាព និងល្អសម្រាប់សុខភាព។ សម្រាប់ខ្ញុំ វាមានសារៈសំខាន់ណាស់។ ខ្ញុំចូលចិត្តផ្សារផលិតផលខ្មែរនេះ ព្រោះផលិតផលទាំងនេះជាផលិតផលក្នុងស្រុកខ្មែរ»។ លោកបានបញ្ជាក់ថា លោកបានចាប់ផ្តើមគាំទ្រផ្សារនេះតាំងពីបើកដំបូងមកម្លេះ ហើយបានក្លាយជាអតិថិជនប្រចាំផ្សារ ដែលតែងតែមកទិញទំនិញនៅរៀងរាល់ថ្ងៃ ចុងសប្តាហ៍ជានិច្ច។

ជាមួយគ្នានេះ លោក Buts ដែលជាអ្នកមកទិញទំនិញម្នាក់ទៀត បានលើកឡើងថា គុណភាពធម្មជាតិពិតប្រាកដរបស់បន្លែ និងផ្លែឈើ គឺជាមូលហេតុសំខាន់មួយដែលធ្វើឱ្យលោកចូលចិត្តមកទិញទំនិញ ឬផលិតផលខ្មែរនៅផ្សារនេះ។ លោក Buts បានមានប្រសាសន៍ថា៖ «ផលិតផលទាំងអស់សុទ្ធតែធម្មជាតិ។ នេះជារឿងសំខាន់បំផុតសម្រាប់ខ្ញុំ។ បន្លែ និងផ្លែឈើទាំងអស់មានលក្ខណៈធម្មជាតិ ហើយនេះជាអ្វីដែលយើងចូលចិត្ត និងរីករាយក្នុងការទិញ។ យើងចូលចិត្តអាហារដែលល្អសម្រាប់សុខភាព»។

លោកបានបន្ថែមថា ផ្សារនេះមិនត្រឹមតែទាក់ទាញភ្ញៀវបរទេសប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រជាពលរដ្ឋខ្មែរជាច្រើនចូលមកទិញផលិតផលផងដែរ ដែលបង្ហាញពីការកើនឡើងនៃការយកចិត្តទុកដាក់លើអាហារដែលមានសុខភាពល្អ និងផលិតផលកសិកម្មក្នុងស្រុក។
លោក Buts បានមានប្រសាសន៍បន្ថែមថា៖ «ខ្ញុំឃើញប្រជាជនខ្មែរជាច្រើនក៏មកទិញនៅទីនេះដែរ។ មនុស្សគ្រប់គ្នាចូលចិត្តអាហារដែលល្អសម្រាប់សុខភាព។ ប្រជាជននៅទីនេះចូលចិត្តរស់នៅប្រកបដោយសុខភាពល្អ។ នេះគឺជាការគិតគូពីអនាគតល្អ»។

ដោយឡែក លោក Kobe ជនជាតិអាមេរិក ដែលជាភ្ញៀវម្នាក់ទៀត បានឱ្យដឹងថា ផលិតផលមានតម្លៃសមរម្យ គឺជាកត្តាសំខាន់មួយដែលទាក់ទាញលោក និងភរិយាឱ្យមកទិញទំនិញនៅផ្សារនេះរៀងរាល់សប្ដាហ៍។ លោក Kobe បានមានប្រសាសន៍ថា៖ «ខ្ញុំចូលចិត្តទីនេះ ព្រោះមានតម្លៃថោកសមរម្យ។ មិត្តស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា ទីនេះមានតម្លៃល្អ មានទាំងគុណភាពល្អ ដូច្នេះខ្ញុំបានមកដែរ ហើយខ្ញុំក៏ចូលចិត្តទីនេះ»។ លោកក៏បានបង្ហាញការចាប់អារម្មណ៍ ជាពិសេសចំពោះតម្លៃចេក ដែលជាផលិតផលរបស់កសិករក្នុងសហគមន៍ ក្នុងខេត្តកំពត ដោយលោកបានទិញចេកប្រមាណ ៤គីឡូក្រាមក្នុងតម្លៃត្រឹមតែ ១ដុល្លារអាម៉េរិកប៉ុណ្ណោះ។

លោកបានបន្តថា៖ «យើងចូលចិត្តទិញចេក ព្រោះ៤គីឡូក្រាម តម្លៃត្រឹម ១ដុល្លារ។ វាថោក និងមានតម្លៃសមរម្យ។ ខ្ញុំនឹងមកម្ដងទៀត មិនមែនត្រឹមតែពេលក្រោយទេ។ គឺខ្ញុំមករៀងរាល់ថ្ងៃសៅរ៍តែម្ដង»។ លោក Kobe ក៏បានសម្តែងការពេញចិត្តចំពោះប្រទេសកម្ពុជា និងផ្សារផលិតផលខ្មែរ ដោយចាត់ទុកកម្ពុជាជាប្រទេសដ៏ស្រស់ស្អាត និងបញ្ជាក់ថា លោករីករាយក្នុងការត្រឡប់មកទិញផលិតផលក្នុងស្រុកនៅផ្សារនេះជាបន្តបន្ទាប់។ បទពិសោធន៍របស់ភ្ញៀវបរទេសទាំងនេះ បានបង្ហាញពីតួនាទីសំខាន់របស់ផ្សារក្នុងស្រុក ក្នុងការភ្ជាប់ដោយផ្ទាល់រវាងកសិករខ្នាតតូច និងអ្នកប្រើប្រាស់ ព្រមទាំងបង្កើតឱកាសទីផ្សារកាន់តែច្រើនសម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា។

តាមរយៈការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (អេមស៍) បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ នៅរៀងរាល់ចុងសប្តាហ៍ ក្នុងខេត្តគោលដៅទាំង ១៨ របស់គម្រោង ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។

ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង៕