* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ ៥នាក់ និងដកហូតម៉ូតូ ៤គ្រឿង

15-09-2026 14:06

(កំពង់ស្ពឺ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញបានចុះអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៥នាក់ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យតាមផ្លូវសាធារណៈ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានការប្តឹងពីប្រជាពលរដ្ឋតាមរយៈលេខ Hotline 1292។

ក្មេងទំនើងទាំង ០៥នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់។ ក្រុមទីមួយមាន ០១នាក់ ឈ្មោះ គឿន ពិសិដ្ឋ អាយុ ១៦ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២២:០០នាទី នៅចំណុចផ្លូវលេខ១៣០ ភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ ក្រុមទីពីរមាន ០៤នាក់ ឈ្មោះ អ៊ឹម លីន អាយុ ១៧ឆ្នាំ, ប៉េង ណារុន អាយុ ១៦ឆ្នាំ, ឡី លីសៀង អាយុ ១៨ឆ្នាំ និង ទង សាវ៉ាត អាយុ ២២ឆ្នាំ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៩:៥០នាទី នៅត្រង់ចំណុចផ្លូវជាតិលេខ៤ ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន។ វត្ថុតាងរួមមានម៉ូតូ ០៤គ្រឿង និងទូរស័ព្ទ ០៥គ្រឿង ត្រូវបានដកហូត។

បច្ចុប្បន្នក្មេងទំនើងទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាំយកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខឪពុកម្តាយ និងអាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងអស់នេះ ដែលនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងបង្កភាពអនាធិបតេយ្យ។

ចំណែកម៉ូតូទាំង ០៤គ្រឿង ត្រូវបានដកហូតយកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីជាការព្រមាន និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន៕