* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រសួងកសិកម្ម ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាល ដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

15-09-2026 15:18

(ពោធិ៍សាត់)៖ លោក គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគោល​នយោបាយ​​អាទិភាព​ទី៥ ស្តីពីការប្រើប្រាស់កញ្ចប់ហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលចំនួន ១០០លាន​ដុល្លារ ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និង​រក្សាលំនឹងកសិផល​ នៅខេត្តពោធិ៍សាត់។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង,​ មន្រ្តីជំនាញ,​ ថ្នាក់ដឹកនាំខេត្ត,​ មន្ទីរពាក់ព័ន្ធ,​ រដ្ឋបាលក្រុង-ស្រុក,​ តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម​,​ ម្ចាស់រោងម៉ាស៊ីន​កិនស្រូវ​,​ មន្ត្រីកសិកម្មឃុំ និងសហគមន៍កសិកម្មមួយចំនួនក្នុងខេត្តផងដែរ។

អង្គសិក្ខាសាលា ​បានវាយតម្លៃខ្ពស់ចំពោះកិច្ចអន្តរាគមន៍ចំនួន៥លើកកន្លងមក​ ក្នុងឆ្នាំ២០២៤-២០២៥​ តាមរយៈការ​បញ្ចេញកញ្ចប់ឥណទានការប្រាក់ទាបជាបន្តបន្ទាប់​ ដែលបានជួយឱ្យរោងម៉ាស៊ីនកិនស្រូវជាច្រើន​នៅតាមបណ្តាខេត្តគោលដៅសំខាន់ៗ​ បង្កើនសមត្ថភាពទិញស្រូវពីបងប្អូនកសិករកាន់តែច្រើនថែមទៀត បន្ថែមពីលើទុនបង្វិលដែលមាន នៅរដូវសម្រុកប្រមូលផលដែលជួយឱ្យមានរំហូរនៃការចុះទិញស្រូវមានដល់គ្រប់ទិសទី ជាពិសេស​ នៅទីតាំងដែលមិនសូវមានឈ្មួញចុះទិញ​ និងជួយឱ្យប្រជាកសិករទទួល​បានតម្លៃកាន់តែល្អប្រសើរ​ និងប្រាក់ចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

ម្ចាស់រោងម៉ាស៊ីនដែលធ្លាប់ទទួលបាន​កម្ចីឥណទានកន្លងមក​ បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបង្កើតឱ្យមានកញ្ចប់ហិរញ្ញប្បទានការប្រាក់ទាបនេះ​ ដើម្បីជួយគាំទ្រដល់រោងម៉ាស៊ីនដែលត្រូវការទុនបន្ថែម​ដើម្បីប្រមូលទិញស្រូវពីកសិករបានទាន់ពេលវេលា​,​ គាំទ្រដល់ការកែច្នៃ​,​ បង្កើនតម្លៃបន្ថែម​,​ គាំទ្រដល់អនុវិស័យចិញ្ចឹមសត្វ,​ បង្កើតការងារក្នុងស្រុក​,​ លើក​ស្ទួយសេដ្ឋកិច្ចជនបទ​, លើកកម្ពស់ជីវភាពប្រជាកសិករ​ និងជួយជំរុញការ​នាំចេញអង្ករកម្ពុជា​។

សូមបញ្ជាក់ថា​ ក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្មនេះ​ គឺជាយន្តការអន្តរក្រសួង​ ដឹកនាំដោយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដោយមានធនាគាអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ជាអ្នកអនុវត្តការងារវាយតម្លៃផ្តល់ឥណទាន​,​ បញ្ចេញឥណទាន​ និងប្រមូលឥណទានត្រឡប់មកវិញឱ្យបានទាន់ពេលវេលា​។

ទន្ទឹមនឹងការផ្សព្វផ្សាយនេះ​ អង្គសិក្ខាសាលាក៏បានពិភាក្សាអំពីកត្តាដែលអាចជះឥទ្ធិពលដល់តម្លៃស្រូវ និងរិះរកយុទ្ធវិធីថ្មីៗ​ដើម្បីជួយរក្សាលំនឹងថ្លៃស្រូវជូនបងប្អូនប្រជាកសិករឱ្យកាន់តែល្អប្រសើរ​។

លោក​ គង់​ ច័ន្ទវាសនា​ បានថ្លែងអំណរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់​ សម្រាប់កិច្ចសហការ​ល្អកន្លងមក​ និងបានសំណូមពរដល់ម្ចាស់រោងម៉ាស៊ីន​ និងឈ្មួញទិញស្រូវ​ ឱ្យបន្តទិញស្រូវពីប្រជាកសិករឱ្យអស់លទ្ធភាព​ និងក្នុងតម្លៃសមរម្យ ដើម្បីជួយកសិករឱ្យទទួល បានប្រាក់ចំណេញ និងមានកម្លាំងចិត្តបន្តមុខរបរ​កសិកម្ម។

ក្រោយបញ្ចប់សិក្ខាសាលា លោក ក៏បានដឹកនាំក្រុមការងារចុះតាម​រោងម៉ាស៊ីនមួយចំនួនក្នុងខេត្ត ដើម្បីពិនិត្យជាក់ស្តែង​ និងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធថែម​ទៀត សំដៅបង្កើនការជួយគាំទ្រដល់បងប្អូនកសិករ៕