* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

មេស៊ីម៉ាក់កម្ពុជា៖ សំឡេងស្វែងរកយុត្តិធម៌ ពីអ្នករងគ្រោះដោយសារគ្រាប់បែកចង្កោមរបស់ថៃឈ្លានពាន !

15-09-2026 16:52

(ឡាវ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៉ីម៉ាក់ បានលើកឡើងថា នៅថ្ងៃទី១៤-១៨​ ខែកញ្ញា​ ឆ្នាំ២០២៦នេះ​ នៅក្រុងវៀងចន្ទ​ ប្រទេសឡាវ​ មានរៀបចំសន្និសិទអន្តរជាតិ ស្តីពីការត្រួតពិនិត្យឡើងវិញ ​នៃការអនុវត្តអនុសញ្ញាហាមឃាត់ ការប្រើប្រាស់គ្រាប់បែកចង្កោម​ ដែលជាច្បាប់អន្តរជាតិ​ ហើយច្បាប់នេះ បានចូលជាធរមានតាំងពីខែកញ្ញា​ ឆ្នាំ២០១០មកម្លេះ​ ដោយមានរដ្ឋភាគីចំនួន១២៣ប្រទេស។

លោក ហេង រតនា បានឲ្យដឹងថា ប្រទេសកម្ពុជា និងប្រទេសថៃ មិនមែនរដ្ឋភាគី​ ប៉ុន្តែកម្ពុជាបានគោរពយ៉ាងភ្ជាប់ភ្ជួន តាមខ្លឹមសារនៃការហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម​ ដោយឡែកភាគីថៃ បានប្រើប្រាសគ្រាប់បែកចង្កោមយ៉ាងច្រើន និងឃោរឃៅព្រៃផ្សៃមកលើកងទ័ព និងជនស៊ីវិលកម្ពុជា​ ដោយបានបាញ់ចំនួនប្រមាណ៦-៧លានគ្រាប់ តាមរយ:គ្រាប់កាំភ្លើងធំ១៥៥ មីលីម៉ែត្រប្រមាណ១២០,០០០ ទៅ១៣០,០០០គ្រាប់។

សំណល់គ្រាប់បែកចង្កោម បានបង្កគ្រោះថ្នាក់ស្លាប់​ និងរងរបួស​ដល់កុមារ ​និងប្រជាពលរដ្ឋស៊ីវិល ​នៅខេត្តបន្ទាយមានជ័យ​ ឧត្តរមានជ័យ​ និងខេត្តព្រះវិហារ។ ផ្អែកតាមលទ្ធផលស្រាវជ្រាវព័ត៌មាន ផលប៉ះពាល់ដោយសំណល់ គ្រាប់បែកចង្កោមនៅ៣៣៥ភូមិ​ មានកំណត់ត្រាទីតាំងសំណល់គ្រាប់បែកចង្កោមចំនួន៤,២៤៤ ​ពហុកោណ​ ស្មើនឹង២៩៦,០៩៦ហិកតា​ ដែលជាដីលំនៅដ្ឋាន​ ដីភូមិដ្ឋាន​ ដីកសិកម្ម​ និងជាដីសេដ្ឋកិច្ចសង្គម​ ព្រមទាំងហេដ្ឋារចនាសម្ពន្ធរូបវន្តសង្គម​។

ដីរងផលប៉ះពាល់ទាំងនេះ ត្រូវប្រឈមមុខជាមួយគ្រាប់បែកចង្កោមប្រភេទ M42, M46 និង ​M85 ទាំងពេលវេលាចំពោះមុខ និងទៅអនាគត។

លោកបន្តថា ជនរងគ្រោះទាំងអស់ រួមទាំងគ្រួសារអ្នកបានស្លាប់​ រងរបួស​ និងអ្នករងគ្រោះប្រមាណជាង៩ម៉ឺនគ្រួសារ​ មានក្តីសង្ឃឹម និងរង់ចាំយុត្តិធម៌​ជាមួយសំណូមពរ ដោយទទូចឱ្យសហគមន៍ អន្តរជាតិ​ ជាពិសេសរដ្ឋភាគីអនុសញ្ញាគ្រាប់បែកចង្កោម​ ថ្កោលទោសរដ្ឋាភិបាលថៃ​ និងទាហានថៃ ដែលបានប្រើប្រាស់គ្រាប់បែកចង្កោម មកលើកម្ពុជាក្នុងសង្គ្រាមឆ្នាំ២០២៥​ និងស្នើសុំរួមគ្នាចាត់វិធានការឱ្យអ្នកប្រព្រឹត្តិ ​«ប្រឆាំងច្បាប់អន្តរជាតិនៃការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម» នេះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិមួយនេះ ជាដាច់ខាត៕