* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវគ្គហ្វឹកហ្វឺន យោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ២០២៦
* ដើមសប្តាហ៍ តម្លៃប្រេងអន្តរជាតិធ្លាក់ចុះ បន្ទាប់ពីលោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់
* លោក ត្រាំ ថាមិនទំនងជាមានបទបញ្ជាឱ្យវាយអ៉ីរ៉ង់ឡើយ ប្រសិនបើការចរចាដំណើរការទៅមុខ
* ប្រធានាធិបតីបារាំង នឹងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ស្របពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* Fresh Exclusive: ៧៣ឆ្នាំនៃឯករាជ្យកម្ពុជា៖ ពីការទាមទារទឹកដីពីសៀម និងព្រះរាជបូជនីយកិច្ចឆ្នាំ១៩៥៣ ដល់សាលក្រម ICJ និងបេសកកម្មការពារអធិបតេយ្យភាព
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រុមអ្នកសារព័ត៌មានកម្ពុជា និងអ្នកស្រាវជ្រាវចិន ជួបពិភាក្សាជំរុញទំនាក់ទំនងមិត្តភាពដែកថែប

15-09-2026 17:37

(គុនមីង-ចិន)៖ តបតាមការអញ្ជើញរបស់ភាគីចិន, ក្រុមអ្នកសារព័ត៌មានកម្ពុជាចំនួន ៣ ស្ថាប័ន រួមមាន លោក ប៉ា ជេដ្ឋា ពីបណ្តាញព័ត៌មាន Fresh News, លោក ជា វណ្ណៈ ពីទីភ្នាក់ងារព័ត៌មានជាតិកម្ពុជា (AKP) និងលោក ញ៉ែម សុផល ពីសារព័ត៌មាន AMS បានធ្វើទស្សនកិច្ចរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១៣ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន។

ក្នុងឱកាសនោះ ក្រុមអ្នកសារព័ត៌មានកម្ពុជា បានជួបប្រជុំពិភាក្សាជាមួយអ្នកស្រាវជ្រាវចិន រួមមាន លោកស្រីបណ្ឌិត Zhao Shulan នាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវអាស៊ីអាគ្នេយ៍ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តយូណាន និងសហការីរបស់លោកស្រីចំនួន ២ រូបផ្សេងទៀត ព្រមទាំងមានការចូលរួមពីតំណាងសមាគមមិត្តភាពអន្តរជាតិខេត្តយូណាន ២ រូបផងដែរ។ កិច្ចពិភាក្សា ដើម្បីផ្លាស់ប្តូរទស្សនៈ និងជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នព័ត៌មានទាំងពីរប្រទេស ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។

ក្នុងកិច្ចប្រជុំ ភាគីកម្ពុជាបានលើកឡើងពីទំនាក់ទំនងមិត្តភាពដែកថែបដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងអង្គភាពព័ត៌មានកម្ពុជា ជាមួយសារព័ត៌មានចិន។

ក្រុមអ្នកសារព័ត៌មានកម្ពុជា ក៏បានពន្យល់បំភ្លឺ ដល់ភាគីចិនអំពីការយល់ឃើញរបស់ប្រជាជនកម្ពុជា ចំពោះប្រទេសចិន ពិសេសក្នុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ និងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scams) នៅកម្ពុជា ដោយបានបដិសេធចំពោះការលើកឡើងមិនពិតមួយចំនួន។ ភាគីចិនបានយល់កាន់តែច្បាស់ពីបញ្ហានេះ និងស្នើឱ្យកម្ពុជាផ្សព្វផ្សាយព័ត៌មានជាភាសាចិនឱ្យបានច្រើន ដើម្បីជៀសវាងការយល់ច្រឡំ និងទទួលបានព័ត៌មានមិនពិតណាមួយ ប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។

ក្រៅពីកិច្ចប្រជុំ ក្រុមអ្នកសារព័ត៌មានកម្ពុជា ក៏បានធ្វើទស្សនកិច្ច នៅក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួនពីរ រួមមានក្រុមហ៊ុន Inspur ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំមួយ ផ្តោតលើ Cloud Computing, Big Data, AI និង Digital Solutions និងក្រុមហ៊ុន Shanhai Luijuan Technology ដែលជាក្រុមហ៊ុនផលិតវីដេអូដោយ AI។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងព័ត៌មានរវាងប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងអ្នកសារព័ត៌មាន និងអ្នកស្រាវជ្រាវនៃប្រទេសទាំងពីរ ព្រមទាំងបានពង្រឹងមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ៕