* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ចុះត្រួតពិនិត្យជនបរទេសស្នាក់នៅ ចំនួន១១ទីតាំង រកឃើញជនបរទេសសរុប១០៤នាក់

15-09-2026 18:02

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចុះអនុវត្តការងាររដ្ឋបាល នៅតាមបណ្តាសង្កាត់នានា ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត សរុបចំនួន១១ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១០៤នាក់ ក្នុងនោះមានស្រី ៣១នាក់។

ប្រតិបត្ដិការនេះ ធ្វើឡើងក្រោមការបញ្ជារផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ និងសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្ដបន្ទាយមានជ័យ។

ជនបរទេសទាំងនោះមានច្រើនសញ្ជាតិ រួមមាន ជនជាតិថៃ ៣៣នាក់ ជនជាតិឥណ្ឌូនេស៊ី ២៤នាក់ ជនជាតិបង់ក្លាដេស ២៣នាក់ ជនជាតិឡាវ ៧នាក់ ជនជាតិប៉ាគីស្ថាន ៧នាក់ ជនជាតិឥណ្ឌា ៦នាក់ ជនជាតិហ្វីលីពីន ១នាក់ ជនជាតិមីយ៉ាន់ម៉ា ១នាក់ ជនជាតិនេប៉ាល់ ១នាក់ និងជនជាតិចិន ១នាក់។

ក្នុងចំណោមជនបរទេសសរុប ១០៤នាក់ គឺមាន ៨៩នាក់ មានឯកសារត្រឹមត្រូវ ហើយ១៥នាក់ទៀត មិនមានឯកសារស្នាក់នៅត្រឹមត្រូវនោះទេ។

ប្រតិបត្តិការនេះ ត្រូវបានបែងចែកជាបីតំបន់សំខាន់ៗ៖ នៅសង្កាត់ប៉ោយប៉ែត ដឹកនាំដោយលោក បោន សិលា អភិបាលរងក្រុង បានចុះត្រួតពិនិត្យ ០២គោលដៅ រកឃើញជនបរទេស ៣១នាក់ ដែលក្នុងនោះ ១៥នាក់គ្មានឯកសារ។

នៅសង្កាត់អូរជ្រៅ ដឹកនាំដោយលោក ពេស រិយ៉ាស័ក អភិបាលរងក្រុង បានចុះត្រួតពិនិត្យ ០៤គោលដៅ រកឃើញជនបរទេស ៦៧នាក់ ដែលទាំងអស់មានឯកសារត្រឹមត្រូវ។ ចំណែកនៅសង្កាត់ផ្សារកណ្ដាល ដឹកនាំដោយលោក មាស សំណាង អភិបាលរងក្រុង បានចុះត្រួតពិនិត្យ ០៣ទីតាំង រកឃើញជនបរទេស ៦នាក់ ដែលទាំងអស់មានឯកសារត្រឹមត្រូវ។

ក្នុងប្រតិបត្តិការទាំងនេះ អាជ្ញាធរក៏បានបង្ក្រាបទីតាំងមួយ ដែលពាក់ព័ន្ធនឹងបទល្មើសស្កេមអនឡាញផងដែរ៕