* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កម្ពុជា និងមូលនិធិសកល ប្តេជ្ញាបន្តពង្រឹងភាពជាដៃគូ ដើម្បីរក្សាសមិទ្ធផលលើការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់

15-09-2026 18:14

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមូលនិធិសកល តំណាងដោយលោកស្រី Sylwia Murray, Fund Portfolio Manager និងមានការចូលរួមពី លោកស្រី Patricia Ongpin, Country Director UNAIDS ប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី និងវៀតណាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងសុខាភិបាល ភាគីទាំងពីរ បានប្តេជ្ញារួមគ្នាបន្តពង្រឹងភាពជាដៃគូ ដើម្បីរក្សាសមិទ្ធផលលើការប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់។

ជំនួបខាងលើនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ហើយក៏បានផ្តោតលើវឌ្ឍនភាព និងអាទិភាពរបស់កម្ពុជា ក្នុងការឆ្លើយតបនឹង ជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងការរៀបចំអនុវត្តជំនួយជុំទី៨ របស់មូលនិធិសកល (GC8) ក្នុងបរិបទនៃការពង្រឹងភាពជាម្ចាស់របស់ប្រទេស និរន្តរភាព និងការពង្រឹងប្រព័ន្ធសុខាភិបាល។

ជំនួបនេះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះមូលនិធិសកល សម្រាប់កិច្ចសហប្រតិបត្តិការ ទាំងការគាំទ្រជាច្រើនឆ្នាំកន្លងមក រួមទាំងការបន្តគាំទ្រសុខាភិបាលកម្ពុជា ប្រជាជនកម្ពុជា មកដល់បច្ចុប្បន្ន ដែលពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការឆ្លើយតបរបស់កម្ពុជាចំពោះមេរោគអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងការពង្រឹងប្រព័ន្ធសុខាភិបាល សហគមន៍ មន្ទីរពិសោធន៍ និងប្រព័ន្ធផ្គត់ផ្គង់សុខាភិបាល។

លោកសាស្ត្រាចារ្យក៏បានបញ្ជាក់ថា GC8 ជាដំណាក់កាលយុទ្ធសាស្ត្រថ្មី ឆ្ពោះទៅរកនិរន្តរភាព សមាហរណកម្ម និងឈានទៅជាភាពជាម្ចាស់។ ការធ្វើសមាហរណកម្ម HIV, TB និង Malaria ទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋម ត្រូវអនុវត្តជាដំណាក់កាលៗ និងត្រូវរក្សាជំនាញ សេវាឯកទេស និងការឈានទៅកៀកសហគមន៍ ដែលរងគ្រោះដោយសារជំងឺទាំង៣នេះ បានរួមចំណែកយ៉ាងសំខាន់ដល់ភាពជាគម្រូក្នុងតំបន់ដែលជាសមិទ្ធផលរបស់កម្ពុជា។

ជាមួយគ្នានោះលោកស្រី Sylwia Murray, Fund Portfolio Manager បានលើកឡើងផងដែរអំពី ការចូលរួមរបស់ Non-State Actors រួមមានអង្គការសហគមន៍ សង្គមស៊ីវិល និង NGOs ដែលត្រូវបានរក្សា និងពង្រឹងជាយុទ្ធសាស្ត្រ ក្នុង GC8 ព្រោះពួកគេមានតួនាទីសំខាន់ក្នុងការឈានទៅដល់ប្រជាជនគន្លឹះ និងក្រុមងាយរងគ្រោះ។

នៅក្នុងជំនួបនេះ កម្ពុជាបានស្នើឱ្យមូលនិធិសកលបន្តផ្តល់ ភាពបត់បែន និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីធានាថាធនធាន GC8 ត្រូវបានផ្តោតលើអន្តរាគមន៍ដែលមានផលប៉ះពាល់ខ្ពស់ ការពារសេវាសហគមន៍ និងធនធានមនុស្សសំខាន់ៗ គាំទ្រការធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធថែទាំសុខភាពបឋម និងពង្រឹងយន្តការហិរញ្ញប្បទានប្រកបដោយចីរភាព។

ជាចុងក្រោយលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយមូលនិធិសកល និងដៃគូពាក់ព័ន្ធ ដើម្បីការពារសមិទ្ធផលដែលកម្ពុជាសម្រេចបាន ឈានទៅដល់អ្នកដែលនៅមិនទាន់ទទួលបានសេវា ពង្រឹងប្រព័ន្ធសុខាភិបាល និងបង្កើនភាពជាម្ចាស់ ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព៕