* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អង្គការសង្គមស៊ីវិលនៅសៀមរាប រួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងសហគមន៍

15-09-2026 20:27

(សៀមរាប)៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ​​គណៈរដ្ឋមន្រ្តី បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាសន្ទនាក្រោមប្រធានបទស្ដីពី​ «ការពង្រឹងសមត្ថភាពអង្គការ​សង្គមស៊ីវិលក្នុងយុគសម័យ​ឌីជីថល» ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ ប៉ាស៊ីហ្វិក ក្រុងសៀមរាប។

ពិធីនេះធ្វើឡើងក្រោម​អធិបតីភាពលោក ប៉ៃ សំបូរ​ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន​​ វ.ស.ស. តំណាងលោក កឹមរ័ត្ន វិសិដ្ឋ នាយករង​​ខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​​​ភិបាល វ.ស.ស. និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដោយមា​នការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន និងតំណាងអង្គការសង្គមស៊ីវិល​ក្នុងខេត្តសៀមរាបជាច្រើននាក់។

លោក ប៉ៃ សំបូរ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិល ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើក​កម្ពស់សុខដុមនីយកម្មក្នុងវិស័យសង្គមស៊ីវិល ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យមានការរីកចម្រើន​ជាបន្តបន្ទាប់លើគ្រប់វិស័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្រោមការដឹកនាំប្រកប​ដោយ​គតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ។

លោកក៏បានជំរុញឱ្យអង្គការសង្គមស៊ីវិលបន្តពង្រឹងសមត្ថភាពនិងជំនាញផ្នែកឌីជីថល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ​ជំរុញបរិវត្តកម្មឌីជីថលនៅកម្ពុជា ព្រមទាំងចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនៅក្នុងសហគមន៍។

ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលចូលរួមផ្សព្វផ្សាយនិងជំរុញយុវជននៅតាមសហគមន៍ឱ្យចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេស និងជំនាញ​វិជ្ជាជីវៈនានា នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន សៀមរាប ដែលការបណ្តុះបណ្តាលនេះនឹងជួយឱ្យយុវជនទទួលបានចំណេះដឹង និងជំនាញចាំបាច់ សម្រាប់បង្កើនឱកាសទទួលបានការងារល្អប្រសើរនៅតាមក្រុមហ៊ុន សហគ្រាស ទាំងក្នុងខេត្តសៀមរាប និងតាមបណ្តាខេត្តផ្សេងៗទៀត។

ក្នុងឱកាសនេះដែរ លោក អ៉ឹង គឹមលាង បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មរបស់អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ក្នុងការរួមចំណែកជំរុញការអភិវឌ្ឍខេត្តសៀមរាប ឱ្យកាន់តែមានភាពរីកចម្រើន មានភាពស៊ីវិល័យ និងប្រកបដោយបរិយាបន្ន។

លោកបាន​លើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការគ្នាក្នុងការរៀបចំ និងបែងចែកគម្រោងអភិវឌ្ឍន៍តាមវិស័យឱ្យបាន​សមស្រប ដោយផ្តោតលើតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងការអភិវឌ្ឍគម្រោងប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យអង្គការសង្គមស៊ីវិលបន្តបង្កើនការចូលរួម និងពង្រឹងភាពជាដៃគូជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅថ្នាក់មូលដ្ឋាន និងលើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ព្រមទាំងចូលរួមកាន់តែសកម្មថែមទៀត ក្នុងការការពារ និងអភិរក្សធនធាន​ធម្មជាតិ តាមរយៈការចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងបទល្មើសនេសាទនៅតាមមូលដ្ឋាន។

ក្នុងអង្គវេទិកានេះដែរ លោក ឡេង ប៊ុន្នី អ្នកជំនាញមកពីបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានចូលរួមធ្វើ​បទបង្ហាញស្តីពី «ការយល់ដឹងអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាពតាមប្រព័ន្ធបច្ចេកវិទ្យាសម្រាប់អង្គការសង្គមស៊ីវិល» ក្នុង​គោលបំណងរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីបរិវត្តកម្មឌីជីថល ព្រមទាំងគោលនយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥។

អង្គវេទិកាបានសម្តែងនូវការសាទរ និងវាយតម្លៃខ្ពស់ចំពោះ​​បទបង្ហាញដ៏មានសារៈសំខាន់នេះ ដែលបានផ្តល់ចំណេះដឹង និងការយល់ដឹងជាមូលដ្ឋានដល់តំណាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន អំពីបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយប្រសិទ្ធភាព ត្រឹមត្រូវ និងមានសុវត្ថិភាពខ្ពស់៕