* វិភាគអន្តរជាតិ៖ ចំណុចខ្សោយនៃឧស្សាហកម្មដ្រូនយោធារបស់អ៊ុយក្រែន
* ពីការបំផ្លាញនយោបាយជាតិ ដល់ការរារាំងទស្សនកិច្ចលោក Macron នៅកម្ពុជា៖ តើអ្វីជាជំហរនយោបាយពិតប្រាកដរបស់ សម រង្ស៊ី?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ យោធិនកាតព្វកិច្ចក្រៅពីការហ្វឹកហាត់ នឹងត្រូវហ្វឹកហ្វឺនយុទ្ធវិធី វិន័យ អត្តចរិត ដែលនឹងផ្លាសប្តូរជីវិតស៊ីវិលទៅជាជីវិតយោធាដែលមានវិន័យខ្ពស់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងសង្កត់ធ្ងន់ថា កងទ័ពត្រូវតែមានវិន័យខ្ពស់ បើគ្មានវិន័យទេការប្រយុទ្ធនឹងមិនអាចទទួលបានជ័យជម្នះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពេលចេញពីការងារយោធិនអាជីព និងយោធិនកាតព្វកិច្ច គឺអនុវត្តន៍ភារកិច្ចដូចគ្នា មិនមានការរើសអើងនោះឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មេបញ្ជាការតាមអង្គភាពនានារបស់កងទ័ព ពេលទទួលយោធិនកាតព្វកិច្ចក្រោយហ្វឹកហ្វឺន ត្រូវអនុវត្តតួនាទីភារកិច្ចដូចទៅនឹងយោធិនអាជីព ដោយគ្មានការបែងចែកនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបំពេញកាតព្វកិច្ចយោធា ជាការទទួលបានលំនឹងការងាររយៈពេល២៤ខែ។ បន្ថែមពីលើក្រោយបញ្ចប់កាតព្វកិច្ច នឹងក្លាយជាយោធិនបម្រុង ហើយក៏អាចដាក់ពាក្យប្រលងចូលជាយោធិនអាជីព។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កុំគិតថាការអនុវត្តន៍កាតព្វកិច្ចយោធាជាការចាយជីវិត តែត្រូវគិតថាជាការវិនិយោគ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កងទ័ពត្រូវតែមានវិន័យ បើគ្មានវិន័យច្បាំងមិនឈ្នះគេនោះឡើយ។ ដូច្នេះយុវជនដែលបំពេញកាតព្វកិច្ច យោធានាពេលនេះ នឹងផ្លាស់ប្តូរទម្លាប់នៃការរស់នៅ និងត្រូវអនុវត្តវិន័យរបស់យោធា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុវជនដែលចូលបំពេញកាតព្វកិច្ចយោធានៅថ្ងៃនេះ នឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់ចប់សព្វគ្រប់រយៈពេល២៤ខែ ដើម្បីជាគំរូដល់យុវជនដទៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការចាប់ផ្តើមការហ្វឹកហ្វឺនយោធិនកាតព្វកិច្ចនៅថ្ងៃនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់កម្ពុជា។ វគ្គហ្វឹកហ្វឺនទី១ មានយោធិនកាតព្វកិច្ច៥ពាន់នាក់ ហើយវគ្គទី២ ចំនួន ៥ពាន់នាក់ទៀត នឹងចាប់ផ្តើមនៅចុងខែ២ ឬដើមខែ៣។
* ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្រ្តីកាតា ស្របពេលកិច្ចប្រឹងប្រែងការទូតបញ្ចប់សង្រ្គាមអ៉ីរ៉ង់ បន្តប្រឈមឧបសគ្គ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក

16-09-2026 06:58

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងទី១៦ ខែ​កញ្ញា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ​ហ្លួង​ម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវា​ព្យាបាល​ជំងឺមហារីក។

ពិធីសម្ពោធមន្ទីរពេទ្យដែលដើរតួនាដ៏សំខាន់ក្នុងការព្យាបាលជំងឺមហារីកនេះ ក៏មានការអញ្ជើញ​ចូល​រួមពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ វេជ្ជ​បណ្ឌិត ក្រុមគ្រូពេទ្យបម្រើការងារនៅមន្ទីរពេទ្យ ព្រមទាំងនិស្សិតសិក្សាផ្នែកសុខាភិបាលជាច្រើន​រូប​ទៀត។

«មន្ទីរពេទ្យ​ហ្លួង​ម៉ែ» មានទីតាំងស្ថិតនៅលើផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌ​ដង្កា រាជធានីភ្នំពេញ។ មន្ទីរពេទ្យនេះ ដើមឡើយជាមន្ទីរពេទ្យស្ត្រីនគរទេព ត្រូវបានបង្កើត និ​ង​​ដា​ក់​ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងពិនិត្យ និងព្យា​បាលជំងឺ​រោគ​ស្ត្រី ដែលជាការផ្តួចផ្តើមគំនិតរបស់លោកស្រី ជេននី រីតស្កេស (Janne Ritskes) និងលោកស្រី​កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។

ក្នុងពេលប្រទេសកម្ពុជារងការរាតត្បាតដោយជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានទិញយកមន្ទី​ពេទ្យ​នេះ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ព្រមទាំងបានប្តូរឈ្មោះទៅជា «មន្ទីរពេទ្យហ្លួងម៉ែ» តាមរយៈលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយ សម្តេចព្រះមហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

ក្រោយបញ្ចប់ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តួចផ្តើមលើកយោបល់ជូនសម្តេចតេជោ ហ៊ុន សែន ប្រែក្លាយ «មន្ទីរពេទ្យហ្លួងម៉ែ» ជាមន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាលជំងឺមហារីក។

តាមរយៈការលើកយោបល់នោះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើត «មន្ទីរពេទ្យហ្លួង​ម៉ែង» ជាគ្រឹះស្ថានផ្តល់សេវាសុខាភិបាលសាធារណៈ តាមរយៈអនុក្រឹត្យលេខ១៩៨ អនក្រ.បក ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

«មន្ទីរពេទ្យ​ហ្លួង​ម៉ែ» មានអគារមន្ទីរពេទ្យចំនួន ១ខ្នង កម្ពស់ ៥ជាន់ និងអគារអាហារដ្ឋានចំនួន ១ខ្នង ចំណតយានយន្ត រួមជាមួយសួនច្បារទំហំជាង២ពាន់ម៉ែត្រក្រឡា។ មន្ទីរពេទ្យមាន​គ្រែ​សរុប​​ចំនួន ២០០គ្រែ។

«មន្ទីរពេទ្យ​ហ្លួង​ម៉ែ» បានបើកដំណើរការដំណាក់កាលដំបូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយ​ចាប់ផ្តើមដំណើរការផ្នែកពិគ្រោះជំងឺក្រៅ សង្គ្រោះបឋម មន្ទីរពិសោធន៍ និងឱសថស្ថាន ពី​ម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ហើយក៏បានពង្រីកការផ្តល់សេវាផ្នែកសុខាភិបាលពាក់ព័ន្ធជំងឺ​មហា​រីកជាបន្តបន្ទាប់។ បច្ចុប្បន្នមន្ទីរពេទ្យមានផ្តល់សេវា ដូចជា៖ សេវា សង្គ្រោះបន្ទាន់ ពិគ្រោះជំងឺ​ក្រៅ ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពិនិត្យរកកោសិកាមហារីកមាត់ស្បូន មន្ទីរ​ពិ​សោធន៍ និងវិភាគជាលិកា វះកាត់មហារីក អន្តរាគមន៍ឆ្លុះប្រព័ន្ធរំលាយអាហារ និងសេវាអន្ត​រាគមន៍​រូបភាពសាស្ត្រ ព្រមទាំងសេវាគាំទ្រផ្សេងទៀត។

គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ នេះ មន្ទីរពេទ្យបានផ្តល់សេវា៖ ពិគ្រោះជំងឺក្រៅ (OPD) បានចំនួន ២៣៣ ៩២២នាក់ ស្រី ១៧៧ ០៤៧ ស្មើ ៧៥.៦៨ភាគរយ, សម្រាកពេទ្យ (IPD) ចំនួន ២១ ៩៧៥នាក់ ស្រី ១៥ ១១៨ នាក់ ស្មើ ៦៨.៧៩ភាគរយ, ស្រាវជ្រាវរកឃើញអ្នក​ជំងឺ​មហារីកថ្មី ចំនួន ៣ ៤២០នាក់ ស្រី ២ ២១៨នាក់ ស្មើនឹង ៦៥ភាគរយ, ចាក់វ៉ាក់សាំងការ​ពារ​ជំងឺមហារីកមាត់ស្បូន បានចំនួន ៥ ៥៥៧ដូស ក្នុងនោះ ចាក់ជូនកុមារី អាយុ ៩ឆ្នាំ ដោយឥត​គិត​ថ្លៃ បានចំនួន ៥៧០ដូស។

ដោយមានកិច្ចសហការពីអង្គការនគរទេព មន្ទីរពេទ្យបានផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីក មាត់ស្បូន ដោយឥតគិតថ្លៃ បានចំនួន ១០ ៤៥៥ករណី។

បន្ថែមពីលើនេះ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ការ​ព្យាបាលដុំមហារីកដោយបញ្ចាំងកាំរស្មី Linac Accelerator បានចំនួន ២៨៩ករណី ក្នុងនោះ គូសប្លង់ បានចំនួន ៣៨២។

បច្ចុប្បន្ន «មន្ទីរពេទ្យ​ហ្លួង​ម៉ែ» មានមន្ត្រី និងបុគ្គលិកចំនួន ៤៤១នាក់ ដោយមន្ត្រីរាជការចំនួន ៥៩នាក់ បុគ្គលិកជាប់កិច្ចសន្យាមុខងារ ចំនួន ២០នាក់ និងបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យចំនួន ៣៦២នាក់ ក្នុងនោះ រួមមាន៖ បុគ្គលិកបច្ចេកទេសសុខាភិបាលចំនួន ៣៣៣នាក់ និងបុគ្គលិក​មិន​មែន​សុខាភិបាលចំនួន ១០៨នាក់។

បុគ្គលិកបច្ចេកទេសសុខាភិបាល រួមមាន៖ សាស្ត្រាចារ្យ និងវេជ្ជបណ្ឌិតឯកទេស ចំនួន ៧៩នាក់, វេជ្ជបណ្ឌិតទូទៅ ចំនួន ១៧នាក់, អ្នករូបវិទ្យាវេជ្ជសាស្ត្រ ចំនួន ៤នាក់, ឱសថការី ចំនួន ១៧នាក់, គិលានុបដ្ឋាក ចំនួន ១២៣នាក់, ឆ្មប ចំនួន ៥២នាក់ ព្យាបាលដោយចលនា ចំនួន ២ នាក់, អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ចំនួន ២១នាក់ និងអ្នកបច្ចេកទេសវិទ្យុសាស្រ្តសម្រាប់​បាញ់​កាំរស្មី ចំនួន ៦នាក់ អ្នកបច្ចេកទេសវិទ្យុសាស្រ្ត ចំនួន ១២នាក់។

មន្ទីរពេទ្យ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ លើការបណ្តុះបណ្តាលធន​ធាន​មនុស្ស និងស្រាវជ្រាវដូចជាទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ប្រទេសបារាំង អូស្ត្រាលី និងកូរ៉េខាងត្បូងជាដើម។

មន្ទីរពេទ្យ មានផែនការសម្រាប់ដំណាក់កាលទីពីរ ក្នុងការពង្រីកវិសាលភាពនៃការព្យាបាល គ្រប់​ប្រភេទដុំមហារីក និងមហារីកគ្រាប់ឈាម ព្រមទាំងវេជ្ជសាស្ត្រនុយក្លេអែរ (Nuclear Medicine)។ បច្ចុប្បន្នមន្ទីរពេទ្យកំពុងសិក្សាជាមួយដៃគូអភិវឌ្ឍន៍ Global Infrastructure Facility (GIF) ដើម្បីសិក្សាសមិទ្ធិលទ្ធភាព (Pre-feasibility study) ដោយគាំទ្រថវិកាឥត​សំណង ចំនួន ២៧៥ ០០០ដុល្លារសហរដ្ឋអាមេរិក ពីធនាគារ Asian Infrastructure Investment Bank (AIIB)៕