* មន្ត្រីអាមេរិក បំពេញទស្សនកិច្ចដ៏កម្រទៅកាន់មីយ៉ាន់ម៉ា ដើម្បីធានាការដោះលែងអតីតកងទ័ពម៉ារីន ខណៈរបបយោធាស្វែងរកការទទួលស្គាល់ជាអន្តរជាតិ
* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លោក សុខ សូកេន អញ្ជើញដឹកនាំពិធីប្រកាសចូលកាន់មុខតំណែង និងសំណេះសំណាលជាមួយមន្ត្រីអធិការកិច្ចខេត្តក្រចេះ

16-09-2026 07:23

(ក្រចេះ)៖ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអធិការកិច្ចខេត្តក្រចេះ ដោយមានការចូលរួមពី លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត, ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងអធិការកិច្ច និងមន្ទីរអធិការកិច្ច, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការជាច្រើនរូប។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរជូនចំពោះ លោក អ៊ន មុនទ្រី ដែលទើបត្រូវបានប្រកាសចូលកាន់មុខតំណែង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំនាពេលកន្លងមករបស់ លោក ញ៉ឹប វិចិត្រ អតីតប្រធានមន្ទីរដែលត្រូវចូលនិវត្តន៍។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានរំលេចអំពីមគ្គុទ្ទេសក៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ «ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច» តាមរយៈការដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រ «ព៤ជ៤» ដើម្បីចូលរួមពង្រឹងភាពស្អាតស្អំ និងតម្លាភាពក្នុងរដ្ឋបាលសាធារណៈ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានរំលឹកអំពីការចុះសួរសុខទុក្ខកងទ័ពជួរមុខកន្លងមករបស់លោក និងថ្នាក់ដឹកនាំក្រសួង នៅខេត្តព្រះវិហារ ព្រមទាំងបានថ្កោលទោសការវាយប្រហារនាពេលកន្លងមក ដែលទាហានថៃបានបាញ់ប្រហាររាប់សែនគ្រាប់មកលើតំបន់ប្រាសាទបុរាណរបស់កម្ពុជា ជាពិសេសប្រាសាទព្រះវិហារ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការការពារ និងថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលអង្គការ UNESCO បានប្រកាសសម្តែងនូវការព្រួយបារម្ភ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះតាមរយៈការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញានេះ រវាងកម្ពុជា និងថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី។ ក្នុងពិធីប្រកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់ប្រធានមន្ទីរថ្មី និងមន្ត្រីរាជការទាំងអស់ ឱ្យបន្តថែរក្សាសមិទ្ធផលចាស់ កសាងសមិទ្ធផលថ្មី ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងបង្កើនកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់។

បន្ទាប់ពីបញ្ចប់ពិធីប្រកាសចូលកាន់មុខតំណែង លោក សុខ សូកេន បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរអធិការកិច្ចខេត្តក្រចេះ ដើម្បីស្តាប់ដោយផ្ទាល់នូវស្ថានភាពការងារ បញ្ហាប្រឈម និងទិសដៅការងារនៅថ្នាក់ក្រោមជាតិ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះស្មារតីម្ចាស់ការរបស់មន្ទីរ ព្រមទាំងបានរំលេចនូវសមិទ្ធផលការងារជាច្រើនក្នុងនីតិកាលទី៧ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ ដូចជា ការចុះអធិការកិច្ច ២,៨០៧ អង្គភាព, ដោះស្រាយបណ្តឹងបញ្ចប់ ១៨៨ បណ្តឹង, តាមដានការអនុវត្តច្បាប់ ៣,៨៥៣ មុខសញ្ញា, ព្រមទាំងការចុះអប់រំផ្សព្វផ្សាយច្បាប់ និងរៀបចំវេទិកាសាធារណៈ ៦០០ លើក។ បន្ថែមពីនេះ លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីការដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តសំខាន់ៗរបស់ក្រសួងអធិការកិច្ច រួមមាន ប្រកាសស្តីពីបទបញ្ជាផ្ទៃក្នុង, ប្រកាសស្តីពីក្រមសីលធម៌មន្ត្រី, ការរៀបចំឯកសារទស្សនាទានច្បាប់ចំនួនពីរ (ច្បាប់ស្តីពីអធិការកិច្ច និងច្បាប់ស្ដីពីបណ្តឹងតវ៉ានិងបណ្តឹងបរិហារ) ព្រមទាំងប្រព័ន្ធដាក់ពិន្ទុលើស្ថាប័នសាធារណៈ (Public Sector Scorecard) ផងដែរ។

បន្ទាប់ពីកម្មវិធីខាងលើ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្តដឹកនាំគណៈប្រតិភូក្រសួង ចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បាននាំយកនូវអំណោយ ព្រមទាំងថវិកាមួយចំនួនចែកជូនដល់អ្នកជំងឺ និងក្រុមគ្រួសារ ដើម្បីរួមចំណែកសម្រាលបន្ទុក និងជូនពរឱ្យឆាប់បានជាសះស្បើយ ត្រឡប់ទៅជួបជុំគ្រួសារវិញ។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានអញ្ជើញពិនិត្យមើលលើការផ្តល់សេវាសាធារណៈរបស់មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងរវៀសរវៃ ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងផ្តល់សេវាសាធារណៈដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ៕